បន្ទាប់មកស្តេចពិភាក្សាជាមួយប្រជាជន រួចតែងតាំងក្រុមចំរៀង ដែលមានស្លៀកពាក់គ្រឿងសក្ការៈ ហើយដើរនៅមុខកងទ័ពដោយច្រៀងតម្កើងអុលឡោះតាអាឡាថា «ចូរលើកតម្កើងអុលឡោះតាអាឡា ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!»។
២ របាក្សត្រ 30:21 - អាល់គីតាប ជនជាតិអ៊ីស្រអែលដែលមានវត្តមាននៅក្រុងយេរូសាឡឹម នាំគ្នាប្រារព្ធពិធីបុណ្យនំបុ័ងឥតមេយ៉ាងសប្បាយលើសលប់ អស់រយៈពេលប្រាំពីរថ្ងៃ។ រៀងរាល់ថ្ងៃ ក្រុមលេវី និងក្រុមអ៊ីមុាំ សរសើរតម្កើងអុលឡោះតាអាឡា ដោយប្រគំតូរ្យតន្ត្រីយ៉ាងរំពងជូនទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនចៅអ៊ីស្រាអែលដែលបានមកក្រុងយេរូសាឡិម គេធ្វើបុណ្យនំបុ័ងឥតដំបែនោះអស់ប្រាំពីរថ្ងៃ ដោយសេចក្ដីរីករាយជាខ្លាំង ហើយពួកលេវី និងពួកសង្ឃ ក៏ច្រៀងសរសើរថ្វាយព្រះយេហូវ៉ារាល់ថ្ងៃ ផ្សំដោយភ្លេងមានសូរយ៉ាងខ្លាំង ថ្វាយព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលដែលមានវត្តមាននៅក្រុងយេរូសាឡឹម នាំគ្នាប្រារព្ធពិធីបុណ្យនំបុ័ងឥតមេយ៉ាងសប្បាយលើសលុប អស់រយៈពេលប្រាំពីរថ្ងៃ។ រៀងរាល់ថ្ងៃ ក្រុមលេវី និងក្រុមបូជាចារ្យ សរសើរតម្កើងព្រះអម្ចាស់ ដោយប្រគំតូរ្យតន្ត្រីយ៉ាងរំពងថ្វាយព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនចៅអ៊ីស្រាអែលដែលបានមកឯក្រុងយេរូសាឡិម គេធ្វើបុណ្យនំបុ័ងឥតដំបែនោះអស់៧ថ្ងៃ ដោយសេចក្ដីរីករាយជាខ្លាំង ហើយពួកលេវី នឹងពួកសង្ឃ ក៏ច្រៀងសរសើរថ្វាយព្រះយេហូវ៉ារាល់ៗថ្ងៃ ផ្សំដោយភ្លេងមានសូរយ៉ាងខ្លាំង ថ្វាយព្រះយេហូវ៉ា |
បន្ទាប់មកស្តេចពិភាក្សាជាមួយប្រជាជន រួចតែងតាំងក្រុមចំរៀង ដែលមានស្លៀកពាក់គ្រឿងសក្ការៈ ហើយដើរនៅមុខកងទ័ពដោយច្រៀងតម្កើងអុលឡោះតាអាឡាថា «ចូរលើកតម្កើងអុលឡោះតាអាឡា ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!»។
បន្ទាប់មកស្តេចហេសេគា និងពួកមន្ត្រីបង្គាប់ឲ្យក្រុមលេវីច្រៀងសរសើរតម្កើងអុលឡោះតាអាឡា តាមទំនុកដែលស្តេចទត និងលោកអេសាភ ជាអ្នកទាយបានតែង។ ពួកគេសរសើរតម្កើងទ្រង់ ដោយអំណរសប្បាយដ៏លើសលប់ រួចនាំគ្នាអោនកាយក្រាបថ្វាយបង្គំ។
ប៉ុន្តែ មានមនុស្សមួយចំនួន ក្នុងកុលសម្ព័ន្ធអេស៊ើរ ម៉ាណាសេ និងសាប់យូឡូនទទួលស្គាល់កំហុស ហើយនាំគ្នាមកក្រុងយេរូសាឡឹម។
នៅក្រុងយេរូសាឡឹមគេមានអំណរសប្បាយជាខ្លាំង គឺតាំងពីជំនាន់ស្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទត ស្តេចស្រុកអ៊ីស្រអែលតរៀងមក មិនដែលមានពិធីបុណ្យបែបនេះនៅក្រុងយេរូសាឡឹមទេ។
ប្រជាជនអ៊ីស្រអែលដែលនៅទីនោះ នាំគ្នាប្រារព្ធពិធីបុណ្យរំលង និងពិធីបុណ្យនំបុ័ងឥតមេអស់រយៈពេលប្រាំពីរថ្ងៃ។
នៅថ្ងៃទីម្ភៃបី នៃខែទីប្រាំពីរ ស្តេចក៏ឲ្យប្រជាជនវិលទៅកាន់លំនៅដ្ឋានរបស់ពួកគេរៀងៗខ្លួនវិញ។ ពួកគេចាកចេញទៅ ដោយចិត្តសប្បាយរីករាយ ព្រោះអុលឡោះតាអាឡាបានសំដែងចិត្តសប្បុរសចំពោះស្តេចទត និងស្តេចស៊ូឡៃម៉ាន ព្រមទាំងអ៊ីស្រអែលជាប្រជារាស្ត្ររបស់ទ្រង់។
លោកអែសរ៉ាមានប្រសាសន៍ទៀតថា៖ «ចូរនាំគ្នាត្រឡប់ទៅពិសាសាច់ និងស្រាដ៏ឆ្ងាញ់ៗ ហើយយកមួយចំណែកឲ្យអស់អ្នកដែលមិនទាន់រៀបចំបរិភោគនោះផង ដ្បិតថ្ងៃនេះជាថ្ងៃដ៏សក្ការៈជូនអុលឡោះតាអាឡាជាម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ ព្រោះអំណរដែលមកពីអុលឡោះតាអាឡា ជាកម្លាំងរបស់អ្នករាល់គ្នា»។
សហគមន៍ទាំងមូល គឺអស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះនាំគ្នាសង់ជំរំ រួចស្នាក់នៅក្នុងជំរំនោះ។ តាំងពីជំនាន់លោកយ៉ូស្វេ ជាកូនរបស់លោកនូនរហូតមកទល់សព្វថ្ងៃ ជនជាតិអ៊ីស្រអែលមិនដែលធ្វើបុណ្យបែបនេះទេ។ ពេលនោះ ប្រជាជនមានអំណរសប្បាយជាខ្លាំង។
ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកមេនំបុ័ងចេញឲ្យអស់ពីផ្ទះរបស់អ្នករាល់គ្នា។ អ្នកណាបរិភោគនំបុ័ងមានមេ ចាប់ពីថ្ងៃទីមួយដល់ថ្ងៃទីប្រាំពីរ នឹងត្រូវបណ្តេញចេញពីចំណោមជនជាតិអ៊ីស្រអែល។
ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ ហើយនៅថ្ងៃទីប្រាំពីរ ចូរធ្វើពិធីបុណ្យមួយជូនអុលឡោះតាអាឡា។
នៅថ្ងៃទីដប់ប្រាំ ក្នុងខែដដែលនោះ ជាបុណ្យនំបុ័ងឥតមេជូនអុលឡោះតាអាឡា។ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេចំនួនប្រាំពីរថ្ងៃ។
លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯអ៊ីសានៅក្រុងយេរូសាឡឹមនៅឡើយ តែឪពុកម្តាយពុំបានដឹងទេ។
លុះដល់ថ្ងៃបុណ្យនំបុ័ងឥតម ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើគូរបាន សម្រាប់បុណ្យរំលង
ជារៀងរាល់ថ្ងៃ គេរួមចិត្ដគំនិតគ្នាព្យាយាមចូលម៉ាស្ជិទ ធ្វើពិធីកាច់នំបុ័ងនៅតាមផ្ទះព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និងដោយចិត្ដស្មោះសរផង។
អ្នករាល់គ្នាត្រូវសប្បាយរីករាយនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា រួមជាមួយកូនប្រុស កូនស្រី និងអ្នកបម្រើប្រុសស្រី ព្រមទាំងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នករាល់គ្នាដែរ ដ្បិតពួកលេវីគ្មានទឹកដីជាចំណែកមត៌ក ក្នុងចំណោមអ្នករាល់គ្នាទេ។
ត្រូវបរិភោគនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាត្រង់កន្លែងនោះដែរ គឺអ្នករាល់គ្នាត្រូវសប្បាយ រួមជាមួយក្រុមគ្រួសាររបស់អ្នករាល់គ្នាដោយសារអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានពរឲ្យអ្នករាល់គ្នា ទទួលផលពីកិច្ចការដែលអ្នករាល់គ្នាធ្វើ។
ក្នុងឱកាសពិធីបុណ្យនេះ អ្នកត្រូវជប់លៀងយ៉ាងសប្បាយ ជាមួយកូនប្រុស កូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវី ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងចំណោមអ្នក។
ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយអ៊ីសាជាអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង!