២ របាក្សត្រ 30:20 - អាល់គីតាប20 អុលឡោះតាអាឡាទ្រង់ស្តាប់ពាក្យទូរអាអង្វររបស់ស្តេចហេសេគា ទ្រង់មិនធ្វើទោសប្រជាជនឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ព្រះយេហូវ៉ាក៏ស្តាប់តាមព្រះបាទហេសេគា ព្រះអង្គប្រោសឲ្យគេបានជា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់ព្រះបាទហេសេគា ព្រះអង្គមិនធ្វើទោសប្រជាជនឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ព្រះយេហូវ៉ាក៏ស្តាប់តាមហេសេគា ទ្រង់ប្រោសឲ្យគេបានជា សូមមើលជំពូក |
អុលឡោះមានបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់បង្គាប់យើង ជាម្ចាស់របស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្តាប់បទបញ្ជា និងកាន់តាមហ៊ូកុំទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជាអុលឡោះតាអាឡាដែលប្រោសឲ្យអ្នករាល់គ្នាបានជា»។