Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 7:10 - អាល់គីតាប

10 នៅ​ថ្ងៃ​ទី​ម្ភៃ​បី នៃ​ខែ​ទី​ប្រាំ​ពីរ ស្តេច​ក៏​ឲ្យ​ប្រជា‌ជន​វិល​ទៅ​កាន់​លំ‌នៅ​ដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។ ពួក​គេ​ចាក​ចេញ​ទៅ ដោយ​ចិត្ត​សប្បាយ​រីក‌រាយ ព្រោះអុលឡោះ‌តាអាឡា​បាន​សំដែង​ចិត្ត​សប្បុរស​ចំពោះ​ស្តេច​ទត និង​ស្តេច​ស៊ូឡៃ‌ម៉ាន ព្រម​ទាំង​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 នៅ​ថ្ងៃ​ទី​ម្ភៃបី ខែ​ទី​ប្រាំពីរ ទ្រង់​ឲ្យ​ប្រជាជន​វិល​ទៅ​ទី​លំនៅ​របស់​គេ​វិញ ដោយ​រីក‌រាយ​សប្បាយ ហើយ​មាន​ចិត្ត​ត្រេក‌អរ ដោយ​ព្រោះ​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ព្រះបាទ​ដាវីឌ ដល់​ព្រះបាទ​សាឡូម៉ូន និង​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 នៅ​ថ្ងៃ​ទី​ម្ភៃ​បី​នៃ​ខែ​ទី​ប្រាំ‌ពីរ ព្រះ‌រាជា​ក៏​ឲ្យ​ប្រជា‌ជន​វិល​ទៅ​កាន់​លំ‌នៅ‌ដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។ ពួក​គេ​ចាក​ចេញ​ទៅ​ដោយ​ចិត្ត​សប្បាយ​រីក‌រាយ ព្រោះ​ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន ព្រម​ទាំង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 រួច​ដល់​ថ្ងៃ​ទី​២៣​ខែ​អស្សុជ ទ្រង់​ឲ្យ​ពួក​ជន​វិល​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ ដោយ​រីក‌រាយ​សប្បាយ ហើយ​មាន​ចិត្ត​ត្រេក‌អរ ដោយ​ព្រោះ​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ដាវីឌ ហើយ​ដល់​សាឡូម៉ូន នឹង​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 7:10
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទី​ប្រាំ​បី​ស៊ូឡៃ‌ម៉ាន​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​វិល​ត្រឡប់​ទៅ​វិញ។ លុះ​ជូន​ពរ​ស្តេច​រួច​ហើយ ប្រជា‌ជន​វិល​ត្រឡប់​ទៅ​លំ‌នៅ‌ដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន ដោយ​ចិត្ត​សប្បាយ​រីក‌រាយ ព្រោះអុលឡោះ‌តាអាឡា​បាន​សំដែង​ចិត្ត​សប្បុរស ចំពោះ​ស្តេច​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​ចំពោះ​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។


ស្តេច​ហេសេ‌គា និង​ប្រជា‌ជន​ទាំង​មូល​សប្បាយ​រីក‌រាយ​ក្រៃ‌លែង ព្រោះ​អុលឡោះ​ជួយ​គេ​ឲ្យ​សម្រេច​ការ​នេះ​បាន ដោយ​ឥត​បង្អែ‌បង្អង់​ឡើយ។


នៅ​ក្រុង​យេរូ‌សាឡឹម​គេ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង គឺ​តាំង​ពី​ជំនាន់​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​បុត្រ​របស់​ស្តេច​ទត ស្តេច​ស្រុក​អ៊ីស្រ‌អែល​ត​រៀង​មក មិន​ដែល​មាន​ពិធី​បុណ្យ​បែប​នេះ​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ឥឡូវ​នេះ​សូម​ក្រោក​ឡើង សូម​មក​ជា​មួយ​ហិប​នៃ​អំណាច របស់​ទ្រង់ ហើយ​នៅ​ក្នុង​ទី​សម្រាក​របស់​ទ្រង់ រហូត​ត​ទៅ។ អុលឡោះ‌តាអាឡា​អើយ សូម​ឲ្យ​ការ​សង្គ្រោះ​ស្ថិត​នៅ​ជាប់​ជា​មួយ ពួក​បម្រើ​របស់​ទ្រង់ ដូច​សម្លៀក‌បំពាក់ ហើយ​សូម​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ជួប​ប្រទះ​តែ​នឹង​សុភ‌មង្គល!


កាល​ស្តេច​ស៊ូឡៃ‌ម៉ាន​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា រាជ​វាំង និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន​បំណង​ធ្វើ នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ក្នុង​រាជ​វាំង​ចប់​សព្វ​គ្រប់​ហើយ


នៅ​ថ្ងៃ​ទី​ប្រាំ​បី​អង្គ​ប្រជុំ​ជួប‌ជុំ​គ្នា ធ្វើ​ពិធី​ឆ្លង​អាសនៈ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ ហើយ​ប្រារព្ធ​ពិធី​បុណ្យ​ប្រាំ​ពីរ​ថ្ងៃ​ទៀត។


លោក​អែសរ៉ា​មាន​ប្រសាសន៍​ទៀត​ថា៖ «ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​ពិសា​សាច់ និង​ស្រា​ដ៏​ឆ្ងាញ់ៗ ហើយ​យក​មួយ​ចំណែក​ឲ្យ​អស់​អ្នក​ដែល​មិន​ទាន់​រៀបចំ​បរិភោគ​នោះ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ជូន​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ព្រួយ​ឡើយ ព្រោះ​អំណរ​ដែល​មក​ពីអុលឡោះ‌តាអាឡា ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា»។


ចូរ​គោរព​បម្រើ​អុលឡោះ‌តាអាឡា​ដោយ​ចិត្ត​រីក‌រាយ ចូរ​នាំ​គ្នា​ចូល​មក​ជិត​ទ្រង់ ដោយ​ច្រៀង​យ៉ាង​សប្បាយ!


ចូរ​ខ្ពស់​មុខ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​របស់​ម្ចាស់​ដ៏‌វិសុទ្ធ! អស់​អ្នក​ស្វែង​រក​អុលឡោះ‌តាអាឡា​អើយ ចូរ​សប្បាយ​ចិត្ត​ចុះ!


ដើម្បី​ឲ្យ​ខ្ញុំ​ឃើញ​សុភ‌មង្គល របស់​ប្រជា‌ជន​ដែល​ទ្រង់​បាន​ជ្រើស​រើស ឲ្យ​ខ្ញុំ​មាន​អំណរ​រួម​ជា​មួយ ប្រជា‌ជាតិ​របស់​ទ្រង់ ហើយ​ឲ្យ​ខ្ញុំ​បាន​ខ្ពស់​មុខ រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់។


មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីក‌រាយ ចំពោះ​ស្នា‌ដៃ​របស់​អុលឡោះ‌តាអាឡា! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​មនុស្ស​ទៀង​ត្រង់​អើយ ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ!។


ឱ​អុលឡោះ‌តាអាឡា​អើយ កិច្ចការ​ដែល​ទ្រង់​ធ្វើ បាន​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ​ដ៏​លើស‌លប់ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ស្នា‌ដៃ​របស់​ទ្រង់។


លោក​យេត្រូ ជា​អ៊ីមុាំ​នៅ​ស្រុក​ម៉ាឌាន ហើយ​ត្រូវ​ជា​ឪពុក​ក្មេក​របស់​ម៉ូសា ឮ​គេ​និយាយ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​បាន​ធ្វើ​ចំពោះ​ម៉ូសា និង​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ គឺ​ទ្រង់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។


នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ក្នុង​ខែ​ទី​ប្រាំ‌ពីរ នៅ​ពេល​បុណ្យ ត្រូវ​ជូន​គូរបាន​លោះ​បាប ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ ព្រម​ទាំង​គូរបាន​ដុត និង​ជំនូន​ម្សៅ​លាយ​ជា​មួយ​ប្រេង​ដូច​មុន​ដែរ»។


គាត់​បាន​នាំ​អ្នក​ទាំង​ពីរ​ឡើង​ទៅ​ផ្ទះ​គាត់ រៀប‌ចំ​ម្ហូប​អាហារ​ជូន។ គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​មាន​អំណរ​សប្បាយ ដោយ​បាន​ជឿ​លើ​អុលឡោះ។


ជា​រៀង​រាល់​ថ្ងៃ គេ​រួម​ចិត្ដ​គំនិត​គ្នា​ព្យាយាម​ចូល​ម៉ាស្ជិទ ធ្វើ​ពិធី​កាច់​នំបុ័ង​នៅ​តាម​ផ្ទះ​ព្រម​ទាំង​បរិភោគ​អាហារ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីក‌រាយ និង​ដោយ​ចិត្ដ​ស្មោះ​សរ​ផង។


អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ​រីក​រាយ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា រួម​ជា​មួយ​កូន​ប្រុស កូន​ស្រី និង​អ្នក​បម្រើ​ប្រុស​ស្រី ព្រម​ទាំង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ដ្បិត​ពួក​លេវី​គ្មាន​ទឹក​ដី​ជា​ចំណែក​មត៌ក ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ។


ត្រូវ​បរិភោគ​ជំនូន​ទាំង​នោះ នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ត្រង់​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស គឺ​បរិភោគ​ជា​មួយ​កូន​ប្រុស កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក។ ត្រូវ​សប្បាយ​រីក​រាយ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដោយ​សារ​ភោគ​ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ទទួល។


ត្រូវ​បរិភោគ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ត្រង់​កន្លែង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​គ្នា​ដោយ​សារអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា ទទួល​ផល​ពី​កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ។


ត្រូវ​ជប់​លៀង​យ៉ាង​សប្បាយ ជា​មួយ​កូន​ប្រុស កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេ​ម៉ាយ​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។ ត្រូវ​ជប់​លៀង​បែប​នេះ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ត្រង់​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស ទុក​ជា​ដំណាក់​សម្រាប់​សំដែង​នាម​ទ្រង់។


ក្នុង​ឱកាស​ពិធី​បុណ្យ​នេះ អ្នក​ត្រូវ​ជប់​លៀង​យ៉ាង​សប្បាយ ជា​មួយ​កូន​ប្រុស កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេ​ម៉ាយ​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។


ចូរ​បង​ប្អូន​អរ​សប្បាយ ដោយ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់​ជា‌និច្ច ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម