ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 25:23 - អាល់គីតាប

ស្តេច​យ៉ូអាស​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ចាប់​បាន​ស្តេច​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ស្តេច​យ៉ូអាស និង​ជា​ចៅ​របស់​ស្តេច​យ៉ូ‌អាហាស​នៅ​បេត‌សេមែស ធ្វើ​ជា​ឈ្លើយ។ បន្ទាប់​មក​ស្តេច​យ៉ូអាស នាំ​ស្តេច​អម៉ា‌ស៊ីយ៉ា​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​វាយ​បំបែក​កំពែង​ក្រុង​ចាប់​តាំង​ពី​ទ្វារ​អេ‌ប្រា‌អ៊ីម រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង​ដែល​មាន​ប្រវែង​បួន​រយ​ហត្ថ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ព្រះបាទ​យ៉ូអាស​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចាប់​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ជា​បុត្រ​យ៉ូអាស ដែល​ជា​បុត្រ​អ័ហា‌ស៊ីយ៉ា នៅ​ត្រង់​បេត-សេមែស ក៏​នាំ​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម ចាប់​ពី​ទ្វារ​អេប្រាអិម រហូត​ដល់​ទ្វារ​ជ្រុង​កំផែង​អស់​បួនរយ​ហត្ថ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​យ៉ូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ចាប់​បាន​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​យ៉ូ‌អាហាស នៅ​បេត‌សេមែស ធ្វើ​ជា​ឈ្លើយ។ បន្ទាប់​មក ព្រះ‌បាទ​យ៉ូអាស​នាំ​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​វាយ​បំបែក​កំពែង​ក្រុង ចាប់​តាំង​ពី​ទ្វារ​អេប្រាអ៊ីម​រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង ដែល​មាន​ប្រវែង​បួន​រយ​ហត្ថ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​យ៉ូអាស ជា​ស្តេច​អ៊ីស្រាអែល ទ្រង់​ចាប់​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ជា​បុត្រ​យ៉ូអាស ដែល​ជា​បុត្រ​អ័ហា‌ស៊ីយ៉ា នៅ​ត្រង់​បេត-សេមែស​បាន ក៏​នាំ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម ចាប់​តាំង​ពី​ទ្វារ​អេប្រា‌អិម រហូត​ដល់​ទ្វារ​ជ្រុង​កំផែង​អស់​៤០០​ហត្ថ

សូមមើលជំពូក



២ របា‌ក្សត្រ 25:23
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ចាប់​ស្តេច​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ស្តេច​យ៉ូអាស និង​ជា​ចៅ​របស់​ស្តេច​អហា‌ស៊ីយ៉ា​ធ្វើ​ជា​ឈ្លើយ នៅ​បេត‌សេ‌មែស។ បន្ទាប់​មក​ស្តេច​យ៉ូអាស​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​វាយ​បំបែក​កំពែង​ក្រុង ចាប់​តាំង​ពី​ទ្វារ​អេ‌ប្រា‌អ៊ីម​រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង​ដែល​មាន​ប្រវែង​បួន​រយ​ហត្ថ។


អ្នក​ទាំង​នោះ លើក​គ្នា​ចូល​មក​រាត​ត្បាត​ស្រុក​យូដា និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​វាំង​ស្តេច ព្រម​ទាំង​ចាប់​កូន និង​ប្រពន្ធ​របស់​ស្តេច នាំ​យក​ទៅ​ជា​មួយ​ផង គឺ​នៅ​សល់​តែ​សម្តេច​អហា‌ស៊ីយ៉ា​មួយ​នាក់​គត់ ដែល​ក្មេង​ជាង​គេ។


ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​លើក​សម្តេច​អហា‌ស៊ីយ៉ា ជា​កូន​ពៅ​របស់​ស្តេច​យ៉ូរ៉ាម ឲ្យ​ឡើង​ស្នង​រាជ្យ​ឪពុក ដ្បិត​កូន​បងៗ​ត្រូវ​ជន‌ជាតិ​អារ៉ាប់​សម្លាប់​អស់ នៅ​ពេល​ពួក​គេ​មក​លុក​លុយ​ស្រុក។ ហេតុ​នេះ​ហើយ​បាន​ជា​ស្តេច​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ស្តេច​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។


ស្តេច​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យេស‌រាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ​នៅ​ក្រុង​រ៉ាម៉ា ក្នុង​ពេល​ស្តេច​ប្រយុទ្ធ​ជា​មួយ​ស្តេច​ហា‌សែល ស្តេច​ស្រុក​ស៊ីរី។ ពេល​នោះ​ស្តេច​អហា‌ស៊ីយ៉ា ជា​បុត្រ​ស្តេច​យ៉ូរ៉ាម ស្តេច​ស្រុក​យូដា ចុះ​ទៅ​ក្រុង​យីស‌រាល សួរ​សុខ​ទុក្ខ​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​ស្តេច​អហាប់​ដែល​កំពុង​តែ​ឈឺ​យ៉ាង​ខ្លាំង។


កង‌ទ័ព​យូដា​វាយ​ចាញ់​កង‌ទ័ព​អ៊ីស្រ‌អែល ហើយ​ពល​ទាហាន​យូដា​បាក់​ទ័ព​រត់​មក​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។


ស្តេច​អូសៀស​បាន​សង់​ប៉ម​ដ៏​រឹង‌មាំ​នៅ​ក្រុង​យេរូ‌សាឡឹម ខាង​លើ​ខ្លោង​ទ្វារ​នៅ​ជ្រុង​កំពែង​ទ្វារ​ជ្រលង​ភ្នំ និង​នៅ​លើ​មុម​កំពែង។


ស្តេច​ហេសេ‌គា​ពង្រឹង​ទី‌ក្រុង ដោយ​ជួស​ជុល​កំពែង​ត្រង់​កន្លែង​ដែល​បាក់​បែក ស្តេច​លើក​ប៉ម​កំពែង​ឲ្យ​កាន់​តែ​ខ្ពស់ ព្រម​ទាំង​សង់​កំពែង​មួយ​ជាន់​ទៀត​ពី​ខាង​ក្រៅ ហើយ​ជួស​ជុល​ប៉ម​មីឡូ​នៅ​បុរី​ស្តេច​ទត។ ស្តេច​ក៏​រក​បាន​អាវុធ និង​ខែល​មួយ​ចំនួន​ធំ​ដែរ។


ពេល​នោះអុលឡោះ‌តាអាឡា​នាំ​កង‌ទ័ព​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី ឲ្យ​មក​វាយ​ប្រហារ​ជន‌ជាតិ​យូដា ហើយ​ចាប់​បាន​ស្តេច​ម៉ាណា‌សេ​ដាក់​កន្លុះ និង​ដាក់​ខ្នោះ​លង្ហិន​យ៉ាង​ជាប់​នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន។


នៅ​ពេល​ចូល​ឆ្នាំ​ស្តេច​នេប៊ូ‌ក្នេសា​ចាប់​ស្តេច ព្រម​ទាំង​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា នាំ​ទៅ​ស្រុក​បាប៊ី‌ឡូន។ ស្តេច​នេប៊ូ‌ក្នេសារ​បាន​តែង‌តាំង​ស្តេច​សេដេ‌គា ជា​ប្អូន​របស់​ស្តេច​យ៉ូយ៉ា‌គីន ឲ្យ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។


ស្តេច​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង​នឹង​ស្តេច​យេហូ‌យ៉ាគីម ហើយ​ចាប់​ស្តេច​ចង​នឹង​ច្រវាក់​ធ្វើ​ពី​លង្ហិន នាំ​យក​ទៅ​ស្រុក​បាប៊ី‌ឡូន។


បន្ទាប់​មក យើង​ដើរ​កាត់​ខាង​លើ​ទ្វារ​អេប្រាអ៊ីម ទ្វារ​ចាស់ ទ្វារ​មច្ឆា ប៉ម​ហាណា‌នាល និង​ប៉ម​ហាមេ‌អា រហូត​ដល់​ទ្វារ​ចៀម ហើយ​ឈប់​នៅ​ត្រង់​ទ្វារ​នគរ‌បាល។


ពេល​នោះ ប្រជា‌ជន​នាំ​គ្នា​ចេញ​ទៅ​កាច់​មែក​ឈើ​យក​មក​សង់​ជំរំ នៅ​តាម​សំយាប​ផ្ទះ និង​ទីធ្លា​ផ្ទះ​របស់​ពួក​គេ​រៀងៗ​ខ្លួន ព្រម​ទាំង​សង់​ជំរំ នៅ​ទីធ្លា​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់​នៅ​ព្រលាន​ទ្វារ​គង្គា និង​ព្រលាន​ទ្វារ​អេប្រា‌អិម។


អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​ឲ្យ​វិនាស។


អំនួត​របស់​មនុស្ស​រមែង​ធ្វើ​ឲ្យ​គេ​បាក់​មុខ រីឯ​អ្នក​ដែល​ចិត្ត​សុភាព​រាប‌សា តែងតែ​ទទួល​កិត្តិយស។


នៅ​គ្រា​ខាង​មុខ គេ​នឹង​សង់​ទីក្រុង​ឡើង​វិញ​ជូនអុលឡោះ‌តាអាឡា គឺ​ចាប់​តាំង​ពី​ប៉ម​ហាណា‌នាល​រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង។


ឥឡូវ​នេះ យើង​នេប៊ូ‌ក្នេសា សូម​សរសើរ កោត​ស្ញប់‌ស្ញែង និង​លើក​តម្កើង​សិរី‌រុង‌រឿង​ម្ចាស់​នៃ​សូរ៉កា ដ្បិត​ស្នា​ដៃ​របស់​ទ្រង់​សុទ្ធ​តែ​ត្រឹម​ត្រូវ មាគ៌ា​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ទ្រង់​អាច​បន្ទាប​អស់​អ្នក​ដែល​វាយ‌ឫក​ខ្ពស់»។


ចិត្ត​អួត‌អាង​របស់​អ្នក បាន​បញ្ឆោត​ខ្លួន​ឯង អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កន្លែង​ខ្ពស់ៗ អ្នក​នឹក​ថា “គ្មាន​នរណា​អាច​ទម្លាក់​ខ្ញុំ ចុះ​ទៅ​ដី​បាន​ទេ!”។


អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។