២ របាក្សត្រ 32:5 - អាល់គីតាប5 ស្តេចហេសេគាពង្រឹងទីក្រុង ដោយជួសជុលកំពែងត្រង់កន្លែងដែលបាក់បែក ស្តេចលើកប៉មកំពែងឲ្យកាន់តែខ្ពស់ ព្រមទាំងសង់កំពែងមួយជាន់ទៀតពីខាងក្រៅ ហើយជួសជុលប៉មមីឡូនៅបុរីស្តេចទត។ ស្តេចក៏រកបានអាវុធ និងខែលមួយចំនួនធំដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ព្រះបាទហេសេគាបានតាំងព្រះហឫទ័យយ៉ាងម៉ឺងម៉ាត់ ក្នុងការសង់កំផែងដែលបាក់បែកទាំងប៉ុន្មានឡើងវិញ ហើយសង់ប៉មនៅលើកំផែងនោះ ព្រមទាំងសង់កំផែងមួយទៀតនៅខាងក្រៅ ហើយក៏ជួសជុលប៉មមីឡូរនៅក្នុងក្រុងដាវីឌឲ្យបានមាំមួន។ ស្ដេចធ្វើគ្រឿងសស្ត្រាវុធ និងខែលជាបរិបូរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះបាទហេសេគាពង្រឹងទីក្រុង ដោយជួសជុលកំពែងត្រង់កន្លែងដែលបាក់បែក ស្ដេចលើកប៉មកំពែងឲ្យកាន់តែខ្ពស់ ព្រមទាំងសង់កំពែងមួយជាន់ទៀតពីខាងក្រៅ ហើយជួសជុលប៉មមីឡូនៅបុរីព្រះបាទដាវីឌ។ ស្ដេចក៏រកបានអាវុធ និងខែលមួយចំនួនធំដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ទ្រង់មានព្រះទ័យក្លាឡើង ក៏សង់កំផែងដែលបាក់បែកឡើងវិញ ហើយឲ្យស្មើនឹងប៉មទាំងប៉ុន្មាន ព្រមទាំងសង់កំផែងមួយទៀត នៅខាងក្រៅ ហើយធ្វើឲ្យប៉មមីឡូរ ដែលនៅក្នុងក្រុងដាវីឌ បានមាំមួនឡើងផង ក៏ធ្វើគ្រឿងសស្ត្រាវុធ នឹងខែលជាបរិបូរ សូមមើលជំពូក |
លុះដល់ឆ្នាំទីប្រាំពីរ អ៊ីមុាំយេហូយ៉ាដា បានតាំងចិត្តក្លាហាន ហើយចុះសន្ធិសញ្ញាជាមួយពួកមេបញ្ជាការ គឺមានអសារា ជាកូនរបស់លោកយេរ៉ូហាំ លោកអ៊ីស្មាអែល ជាកូនរបស់លោកយ៉ូហាណាន លោកអសារា ជាកូនរបស់លោកអូបេដ លោកម៉ាសេយ៉ា ជាកូនរបស់លោកអដាយ៉ា និងលោកអេលីសាផាត ជាកូនរបស់លោកស៊ីកគ្រី។
ស្តេចយ៉ូអាសជាស្តេចស្រុកអ៊ីស្រអែល ចាប់បានស្តេចអម៉ាស៊ីយ៉ា ជាបុត្ររបស់ស្តេចយ៉ូអាស និងជាចៅរបស់ស្តេចយ៉ូអាហាសនៅបេតសេមែស ធ្វើជាឈ្លើយ។ បន្ទាប់មកស្តេចយ៉ូអាស នាំស្តេចអម៉ាស៊ីយ៉ាទៅក្រុងយេរូសាឡឹម ហើយវាយបំបែកកំពែងក្រុងចាប់តាំងពីទ្វារអេប្រាអ៊ីម រហូតដល់ទ្វារនៅជ្រុងកំពែងដែលមានប្រវែងបួនរយហត្ថ។