Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 25:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ឯ​យ៉ូអាស ជា​ស្តេច​អ៊ីស្រាអែល ទ្រង់​ចាប់​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ជា​បុត្រ​យ៉ូអាស ដែល​ជា​បុត្រ​អ័ហា‌ស៊ីយ៉ា នៅ​ត្រង់​បេត-សេមែស​បាន ក៏​នាំ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម ចាប់​តាំង​ពី​ទ្វារ​អេប្រា‌អិម រហូត​ដល់​ទ្វារ​ជ្រុង​កំផែង​អស់​៤០០​ហត្ថ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ឯ​ព្រះបាទ​យ៉ូអាស​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចាប់​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ជា​បុត្រ​យ៉ូអាស ដែល​ជា​បុត្រ​អ័ហា‌ស៊ីយ៉ា នៅ​ត្រង់​បេត-សេមែស ក៏​នាំ​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម ចាប់​ពី​ទ្វារ​អេប្រាអិម រហូត​ដល់​ទ្វារ​ជ្រុង​កំផែង​អស់​បួនរយ​ហត្ថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ព្រះ‌បាទ​យ៉ូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ចាប់​បាន​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​យ៉ូ‌អាហាស នៅ​បេត‌សេមែស ធ្វើ​ជា​ឈ្លើយ។ បន្ទាប់​មក ព្រះ‌បាទ​យ៉ូអាស​នាំ​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​វាយ​បំបែក​កំពែង​ក្រុង ចាប់​តាំង​ពី​ទ្វារ​អេប្រាអ៊ីម​រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង ដែល​មាន​ប្រវែង​បួន​រយ​ហត្ថ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ស្តេច​យ៉ូអាស​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ចាប់​បាន​ស្តេច​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ស្តេច​យ៉ូអាស និង​ជា​ចៅ​របស់​ស្តេច​យ៉ូ‌អាហាស​នៅ​បេត‌សេមែស ធ្វើ​ជា​ឈ្លើយ។ បន្ទាប់​មក​ស្តេច​យ៉ូអាស នាំ​ស្តេច​អម៉ា‌ស៊ីយ៉ា​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​វាយ​បំបែក​កំពែង​ក្រុង​ចាប់​តាំង​ពី​ទ្វារ​អេ‌ប្រា‌អ៊ីម រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង​ដែល​មាន​ប្រវែង​បួន​រយ​ហត្ថ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 25:23
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​យ៉ូអាស ជា​ស្តេច​អ៊ីស្រាអែល ទ្រង់​ចាប់​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ជា​បុត្រ​យ៉ូអាស ដែល​ជា​បុត្រ​អ័ហា‌ស៊ីយ៉ា នៅ​ត្រង់​បេត-សេមែស រួច​ទ្រង់​យាង​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម រំលំ​កំផែង​ទី​ក្រុង​បង់ ចាប់​តាំង​ពី​ទ្វារ​អេប្រា‌អិម រហូត​ដល់​ទ្វារ​ជ្រុង​កំផែង អស់​៤០០​ហត្ថ


គេ​ឡើង​សង្ខុញ​ចូល​មក​ក្នុង​ស្រុក​យូដា ប្លន់​យក​អស់​ទាំង​របស់​ទ្រព្យ​ដែល​ឃើញ​មាន​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ ព្រម​ទាំង​នាំ​យក​ពួក​បុត្រ នឹង​ភរិយា​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ផង បាន​ជា​គ្មាន​បុត្រ​ណា នៅ​សល់​ដល់​ទ្រង់ មាន​តែ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​ពៅ​របស់​ទ្រង់​ប៉ុណ្ណោះ។


ពួក​អ្នក​ក្រុង​យេរូ‌សាឡិម គេ​តាំង​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​ពៅ​របស់​ទ្រង់ ឡើង​ធ្វើ​ជា​ស្តេច​ជំនួស​ព្រះ‌បិតា ដោយ​ព្រោះ​កង‌ទ័ព​ខាង​សាសន៍​អារ៉ាប់ ដែល​ឡើង​មក​ឯ​ទី​បោះ​ទ័ព គេ​បាន​សំឡាប់​ព្រះ​ជេដ្ឋា​ទ្រង់​ទាំង​អស់​ទៅ គឺ​យ៉ាង​នោះ​ដែល​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​យ៉ូរ៉ាម ស្តេច​យូដា បាន​សោយ‌រាជ្យ​ឡើង


រួច​ទ្រង់​វិល​ទៅ​ឯ​ក្រុង​យេស‌រាល​វិញ ដើម្បី​មើល​របួស​ឲ្យ​ជា ដែល​គេ​បាន​ធ្វើ​ទ្រង់​នៅ​ត្រង់​រ៉ាម៉ា ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល​ស្តេច​ស៊ីរី រួច​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​យ៉ូរ៉ាម ស្តេច​យូដា ទ្រង់​ក៏​យាង​ទៅ​ដល់​យេស‌រាល គាល់​យ៉ូរ៉ាម ជា​ព្រះ‌រាជ‌បុត្រា​អ័ហាប់ ដែល​ទ្រង់​ប្រឈួន


ពួក​យូដា​ក៏​ចាញ់​ពួក​អ៊ីស្រាអែល ហើយ​រត់​ទៅ​ឯ​ទី​លំនៅ​គេ​រៀង​ខ្លួន​វិញ


មួយ​ទៀតអូសៀស​ទ្រង់​សង់​ប៉ម នៅ​ក្រុង​យេរូ‌សាឡិម ត្រង់​ទ្វារ​ជ្រុង ទ្វារ​ច្រក​ភ្នំ ហើយ​នៅ​ត្រង់​រំពត់‌កំផែង ព្រម​ទាំង​ធ្វើ​ឲ្យ​មាំ‌មួន​ណាស់


ទ្រង់​មាន​ព្រះ‌ទ័យ​ក្លា​ឡើង ក៏​សង់​កំផែង​ដែល​បាក់​បែក​ឡើង​វិញ ហើយ​ឲ្យ​ស្មើ​នឹង​ប៉ម​ទាំង​ប៉ុន្មាន ព្រម​ទាំង​សង់​កំផែង​មួយ​ទៀត នៅ​ខាង​ក្រៅ ហើយ​ធ្វើ​ឲ្យ​ប៉ម​មីឡូរ ដែល​នៅ​ក្នុង​ក្រុង​ដាវីឌ បាន​មាំ‌មួន​ឡើង​ផង ក៏​ធ្វើ​គ្រឿង​សស្ត្រា‌វុធ នឹង​ខែល​ជា​បរិបូរ


ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ពួក​មេ‌ទ័ព​របស់​ស្តេច​អាសស៊ើរ លើក​គ្នា​មក​ច្បាំង​នឹង​គេ ពួក​នោះ​ចាប់​ម៉ាន៉ាសេ ដាក់​ខ្នោះ​ដាក់​ច្រវាក់ នាំ​ទៅ​ឯ​ក្រុង​បាប៊ីឡូន


ដល់​ចូល​ឆ្នាំ​ថ្មី នោះ​ស្តេច​នេប៊ូ‌ក្នេសា​ចាត់​គេ ឲ្យ​ទៅ​នាំ​ទ្រង់​មក​ឯ​ក្រុង​បាប៊ីឡូន ហើយ​ក៏​យក​គ្រឿង​ប្រដាប់​យ៉ាង​ល្អ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មក​ផង រួច​លើក​សេដេគា ជា​បិតុលា​ទ្រង់ ឡើង​ជា​ស្តេច​លើ​ពួក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម​វិញ។


ហើយ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​ឡើង​មក​ទាស់​នឹង​ទ្រង់ ចាប់​ដាក់​ច្រវាក់ នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន


ហើយ​ពី​លើ​ទ្វារ​អេប្រា‌អិម នឹង​ត្រង់​ទ្វារ​ចាស់ ទ្វារ​ត្រី ប៉ម​ហា‌ណា‌នាល នឹង​ប៉ម​ហាមេអា រហូត​ដល់​ទ្វារ​ចៀម រួច​ដល់​ទ្វារ​គុក​នោះ ក៏​ឈប់​ឈរ​នៅ


ដូច្នេះ ពួក​ជន​ក៏​ចេញ​ទៅ​កាប់​យក​មែក​ទាំង​នោះ​មក​ធ្វើ​បារាំ នៅ​លើ​ដំបូល​ផ្ទះ​គេ​រៀង​ខ្លួន នៅ​ទី‌ធ្លា​ផ្ទះ​គេ នៅ​ទី​លាន​ព្រះ‌វិហារ​នៃ​ព្រះ នៅ​ទី‌ធ្លា​ត្រង់​ទ្វារ​ទឹក នឹង​នៅ​ទី‌ធ្លា​ត្រង់​ទ្វារ​អេប្រា‌អិម


សេចក្ដី​ឆ្មើង‌ឆ្មៃ​នាំ​មុខ​សេចក្ដី​ហិន‌វិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ។


ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស នឹង​នាំ​ឲ្យ​ទាប‌ថោក​ទៅ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​សុភាព​រាប‌ទាប នោះ​នឹង​បាន​កិត្តិសព្ទ​វិញ។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​ទី​ក្រុង​នេះ​នឹង​បាន​សង់​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ប៉ម​ហាណានាល រហូត​ដល់​ទ្វារ​ជ្រុង​កំផែង


ឥឡូវ​នេះ នេប៊ូ‌ក្នេសា យើង​ក៏​សរសើរ ហើយ​លើក​ដំកើង ព្រម​ទាំង​ពណ៌នា​គុណ​ដល់​មហា‌ក្សត្រ​នៃ​ស្ថាន‌សួគ៌ ដ្បិត​អស់​ទាំង​ការ​នៃ​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​ផ្លូវ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ក៏​យុត្តិ‌ធម៌​ដែរ ទ្រង់​អាច​នឹង​បន្ទាប​អស់​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ចិត្ត​ធំ​ទៅ។


ម្នាល​ឯង​ដែល​អាស្រ័យ​នៅ​ក្នុង​ក្រហែង​ថ្ម ដែល​មាន​ទី​លំនៅ​យ៉ាង​ខ្ពស់ ហើយ​ក៏​គិត​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​អាច​នឹង​នាំ​អញ​ចុះ​ដល់​ដី​បាន សេចក្ដី​អំនួត​នៅ​ក្នុង​ចិត្ត​ឯង បាន​បញ្ឆោត​ឯង​ហើយ


ដ្បិត​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម