២ របាក្សត្រ 33:11 - អាល់គីតាប11 ពេលនោះអុលឡោះតាអាឡានាំកងទ័ពរបស់ស្តេចស្រុកអាស្ស៊ីរី ឲ្យមកវាយប្រហារជនជាតិយូដា ហើយចាប់បានស្តេចម៉ាណាសេដាក់កន្លុះ និងដាក់ខ្នោះលង្ហិនយ៉ាងជាប់នាំទៅក្រុងបាប៊ីឡូន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ហេតុនោះបានជាព្រះយេហូវ៉ាបណ្ដាលឲ្យពួកមេទ័ពរបស់ស្តេចអាសស៊ើរ លើកគ្នាមកច្បាំងនឹងគេ ពួកនោះចាប់ព្រះបាទម៉ាណាសេដាក់ខ្នោះ ដាក់ច្រវាក់ នាំទៅក្រុងបាប៊ីឡូន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ពេលនោះ ព្រះអម្ចាស់នាំកងទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរី ឲ្យមកវាយប្រហារជនជាតិយូដា ហើយចាប់បានព្រះបាទម៉ាណាសេដាក់កន្លុះ និងដាក់ខ្នោះលង្ហិនយ៉ាងជាប់នាំទៅក្រុងបាប៊ីឡូន ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យពួកមេទ័ពរបស់ស្តេចអាសស៊ើរ លើកគ្នាមកច្បាំងនឹងគេ ពួកនោះចាប់ម៉ាន៉ាសេ ដាក់ខ្នោះដាក់ច្រវាក់ នាំទៅឯក្រុងបាប៊ីឡូន សូមមើលជំពូក |
លោកក៏ចេញទៅជួបស្តេចអេសាហើយជម្រាបថា៖ «សូមជម្រាបស្តេចអេសា ព្រមទាំងកូនចៅយូដា និងកូនចៅពុនយ៉ាមីន ទាំងអស់គ្នាអើយ សូមស្តាប់ខ្ញុំ! អុលឡោះតាអាឡានៅជាមួយអ្នករាល់គ្នា កាលណាអ្នករាល់គ្នាស្ថិតនៅជាមួយទ្រង់។ ប្រសិនបើអ្នករាល់គ្នាស្វែងរកទ្រង់ នោះទ្រង់នឹងឲ្យអ្នករាល់គ្នារកឃើញ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលទ្រង់ នោះទ្រង់ក៏បោះបង់ចោលអ្នករាល់គ្នាដែរ។
ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ប្រកបដោយអំណាចគួរឲ្យស្ញែងខ្លាច ទ្រង់តែងតែរក្សាសម្ពន្ធមេត្រី ហើយមានចិត្តមេត្តាករុណាជានិច្ច។ ឥឡូវនេះ សូមទ្រង់មេត្តាមើលមកយើងខ្ញុំ ដែលកំពុងរងទុក្ខលំបាក គឺស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំ អ៊ីមុាំរបស់យើងខ្ញុំ ណាពីរបស់យើងខ្ញុំ ដូនតារបស់យើងខ្ញុំ និងប្រជាជនទាំងមូលរបស់ទ្រង់ ចាប់ពីជំនាន់ស្ដេចស្រុកអាស្ស៊ីរី រហូតដល់សព្វថ្ងៃនេះ។