អុលឡោះតាអាឡាខឹងសាជាថ្មី ទាស់នឹងជនជាតិអ៊ីស្រអែល។ ទ្រង់ជំរុញស្តេចទតឲ្យបង្កវិបត្តិមួយដល់ពួកគេ ដោយបង្គាប់គាត់ឲ្យធ្វើជំរឿនប្រជាជនអ៊ីស្រអែល និងប្រជាជនយូដា។
២ របាក្សត្រ 24:18 - អាល់គីតាប ពួកគេបោះបង់ចោលដំណាក់របស់អុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ខ្លួន ហើយគោរពបម្រើព្រះអាសេរ៉ា និងព្រះក្លែងក្លាយឯទៀតៗ។ កំហុសនេះបណ្តាលឲ្យអុលឡោះតាអាឡាខឹងទាស់នឹងអ្នកស្រុកយូដា ព្រមទាំងអ្នកក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេបោះបង់ចោលព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ ទៅគោរពប្រតិបត្តិបង្គោលសក្ការៈ និងអ្នកតាវិញ ហើយមានសេចក្ដីក្រោធមកលើពួកយូដា និងពួកក្រុងយេរូសាឡិម ដោយព្រោះការកំហុសដែលគេប្រព្រឹត្តនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបោះបង់ចោលព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន ហើយគោរពបម្រើព្រះអាសេរ៉ា និងព្រះក្លែងក្លាយឯទៀតៗ។ កំហុសនេះបណ្ដាលឲ្យព្រះអម្ចាស់ ទ្រង់ព្រះពិរោធទាស់នឹងអ្នកស្រុកយូដា ព្រមទាំងអ្នកក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេបោះបង់ចោលព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោគេ ទៅគោរពប្រតិបត្តិតាមរូបព្រះ នឹងអ្នកតាវិញ ហើយមានសេចក្ដីក្រោធមកលើពួកយូដា នឹងពួកក្រុងយេរូសាឡិម ដោយព្រោះការកំហុសដែលគេប្រព្រឹត្តនោះ |
អុលឡោះតាអាឡាខឹងសាជាថ្មី ទាស់នឹងជនជាតិអ៊ីស្រអែល។ ទ្រង់ជំរុញស្តេចទតឲ្យបង្កវិបត្តិមួយដល់ពួកគេ ដោយបង្គាប់គាត់ឲ្យធ្វើជំរឿនប្រជាជនអ៊ីស្រអែល និងប្រជាជនយូដា។
ពួកគេនាំគ្នាសង់កន្លែងសក្ការៈ នៅតាមទួលខ្ពស់ៗ ព្រមទាំងសង់ស្តូប និងបង្គោលព្រះអាសេរ៉ានៅតាមកំពូលភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
អ្នកបានប្រព្រឹត្តអាក្រក់ជាងអ្នកមុនៗទៅទៀត គឺអ្នកបានធ្វើរូបព្រះផ្សេងៗ ព្រមទាំងសិតធ្វើរូបបដិមា ដើម្បីបញ្ឆេះកំហឹងរបស់យើង ហើយអ្នកបានបែរខ្នងដាក់យើងថែមទៀត។
កាលស្តេចរេហូបោមពង្រឹងរាជសម្បត្តិ និងអំណាចរឹងមាំហើយ ស្តេចបោះបង់ចោលហ៊ូកុំរបស់អុលឡោះតាអាឡា រីឯប្រជាជនក៏ប្រព្រឹត្តដូចគាត់ដែរ។
នៅឆ្នាំទីប្រាំនៃរជ្ជកាលស្តេចរេហូបោម ស្តេចស៊ីសាក់ជាស្តេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូសាឡឹម។ ព្រឹត្តិការណ៍នេះកើតមាន ព្រោះប្រជាជនយូដាមិនស្មោះត្រង់នឹងអុលឡោះតាអាឡា។
លោកយេហ៊ូវដែលត្រូវជាកូនរបស់លោកហាណានី ជាអ្នកទាយ បានចេញមកជួបស្តេចយ៉ូសាផាត ជម្រាបស្តេចថា៖ «ហេតុដូចម្តេចបានជាស្តេចជួយមនុស្សអាក្រក់ ហើយស្រឡាញ់អស់អ្នកដែលស្អប់អុលឡោះតាអាឡាដូច្នេះ? ដោយស្តេចប្រព្រឹត្តបែបនេះ អុលឡោះតាអាឡាខឹងនឹងស្តេច។
ផ្ទុយទៅវិញ អ្នកដើរតាមផ្លូវរបស់ស្តេចទាំងឡាយនៃស្រុកអ៊ីស្រអែល អ្នកទាក់ទាញអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យគោរពព្រះក្លែងក្លាយ ដូចរាជវង្សរបស់ស្តេចអហាប់បានប្រព្រឹត្ត ហើយអ្នកបានសម្លាប់ប្អូនបង្កើតរបស់អ្នក ដែលសុទ្ធតែជាមនុស្សប្រសើរជាងអ្នកដែរ។
ស្តេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាង មិនគាប់ចិត្តអុលឡោះតាអាឡា ដូចរាជវង្សរបស់ស្តេចអហាប់ដែរ ដ្បិតក្រោយពេលឪពុកស្លាប់ រាជវង្សរបស់ស្តេចអហាប់ ជួយគំនិតស្តេចអហាស៊ីយ៉ាដែលជំរុញឲ្យស្តេចត្រូវវិនាស។
ក្រោយពេលលោកយេហូយ៉ាដាទទួលមរណភាពផុតទៅ ពួកមេដឹកនាំរបស់ជនជាតិយូដា នាំគ្នាមកក្រាបគោរពស្តេច ហើយស្តេចក៍ស្តាប់ពួកគេ។
ពេលនោះអុលឡោះតាអាឡាខឹងនឹងស្តេចអម៉ាស៊ីយ៉ាយ៉ាងខ្លាំង ទ្រង់ចាត់ណាពីឲ្យទៅជួបស្តេចជម្រាបថា៖ «ព្រះទាំងនេះមិនបានរំដោះប្រជាជនរបស់ខ្លួនឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចទេ ចុះហេតុដូចម្តេចបានជាស្តេចបែរទៅគោរពព្រះរបស់សាសន៍នោះដូច្នេះ!»។
អ្នកទាំងនោះពោលទៅពួកគេថា៖ «សូមកុំនាំឈ្លើយសឹកមកទីនេះឡើយ! អ្នករាល់គ្នាមុខជាធ្វើឲ្យពួកយើងមានទោសយ៉ាងធ្ងន់ចំពោះអុលឡោះតាអាឡា ថែមពីលើអំពើបាប និងកំហុសដ៏ធ្ងន់ធ្ងរ ដែលពួកយើងកំពុងតែមាននេះស្រាប់! អុលឡោះតាអាឡាកំពុងតែខឹងទាស់នឹងជនជាតិអ៊ីស្រអែលហើយ!»។
ហេតុនេះ អុលឡោះតាអាឡាខឹងទាស់នឹងស្រុកយូដា និងក្រុងយេរូសាឡឹម ទ្រង់ធ្វើឲ្យស្រុកនេះ និងក្រុងនេះក្លាយជាទីស្មសាន ដែលធ្វើឲ្យមនុស្សម្នាព្រឺខ្លាច ហើយប្រមាថមាក់ងាយ ដូចអ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែកស្រាប់។
ប៉ុន្តែ ស្តេចហេសេគាពុំបានដឹងគុណអុលឡោះដែលសំដែងចិត្តសប្បុរសចំពោះស្តេចទេ គឺស្តេចមានចិត្តអួតបំប៉ោង ធ្វើឲ្យអុលឡោះតាអាឡាខឹងទាស់នឹងស្តេច ព្រមទាំងអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបជូនព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់អោនបានឡើយ!
ចូរប្រយ័ត្នមិនត្រូវចងសម្ពន្ធមិត្ត ជាមួយប្រជាជននៅក្នុងស្រុក ដែលអ្នកនឹងចូលទៅរស់នៅនោះឡើយ ក្រែងលោពួកគេក្លាយទៅជាអន្ទាក់ក្នុងចំណោមអ្នក។
ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបំផ្លាញអាសនៈរបស់ពួកគេ បំបាក់បង្គោលរបស់ពួកគេ ព្រមទាំងផ្តួលរំលំបង្គោលសក្ការៈរបស់ពួកគេទៀតផង។
ដូច្នេះ កូនចៅរបស់គេនឹងនឹកឃើញ អាសនៈរបស់ពួកគេ ព្រមទាំងនឹកឃើញបង្គោលរបស់ព្រះអាសេរ៉ា នៅក្បែរដើមឈើដ៏ខៀវខ្ចី ដែលស្ថិតនៅលើកំពូលភ្នំ។
យើងប្រៀបដូចសិង្ហដែលប្រហារអេប្រាអ៊ីម និងដូចសិង្ហស្ទាវហែកកូនចៅយូដាស៊ី គឺយើងនេះហើយដែលហែកពួកគេ រួចយើងចាកចេញទៅ ទាំងពាំពួកគេយកទៅជាមួយ ឥតមាននរណាអាចរំដោះពួកគេបានឡើយ។
សូមកុំឲ្យនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសំដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំឲ្យអុលឡោះខឹងនឹងពួកអ្នកប្រឆាំងទ្រង់។
កាលលោកអេកាន ជាកូនរបស់លោកសេរ៉ាសប្រព្រឹត្ត មិនស្មោះត្រង់ចំពោះទ្រព្យ ដែលត្រូវបំផ្លាញជូនផ្តាច់ដល់អុលឡោះតាអាឡានោះ សហគមន៍អ៊ីស្រអែលទាំងមូលបានរងគ្រោះ នៅពេលដែលអុលឡោះតាអាឡាខឹងនឹងកំហុសរបស់គាត់ពុំបានធ្វើឲ្យគាត់វិនាសតែម្នាក់ឯងទេ»។
ប្រជាជនបានជ្រើសរើសព្រះថ្មីៗទៀត ពេលនោះ សង្គ្រាមក៏ផ្ទុះឡើង។ ក្នុងចំណោមប្រជាជនអ៊ីស្រអែលបួនម៉ឺននាក់ គេរកតែខែល ឬលំពែងមួយមិនបានផង។
ក្រោយពីលោកគេឌានស្លាប់ផុតទៅ ជនជាតិអ៊ីស្រអែលនាំគ្នាក្បត់អុលឡោះសាជាថ្មី ហើយបែរទៅគោរពព្រះបាល គឺគេយកព្រះបាល-បេរីត ធ្វើជាម្ចាស់របស់គេ