Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 24:1 - អាល់គីតាប

1 អុលឡោះ‌តាអាឡា​ខឹង​សា​ជា​ថ្មី ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។ ទ្រង់​ជំរុញ​ស្តេច​ទត​ឲ្យ​បង្ក​វិបត្តិ​មួយ​ដល់​ពួក​គេ ដោយ​បង្គាប់​គាត់​ឲ្យ​ធ្វើ​ជំរឿន​ប្រជា‌ជន​អ៊ីស្រ‌អែល និង​ប្រជា‌ជន​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ខ្ញាល់​ឆួល​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែលមាន​ម្ដង​ទៀត ដែល​ព្រះ‌អង្គ​បណ្ដាល​ឲ្យ​ដាវីឌ​ប្រព្រឹត្ត​ទាស់​នឹង​គេ ដោយ​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​រាប់​ចំនួន​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌អម្ចាស់​ទ្រង់​ពិរោធ​សា​ជា​ថ្មី ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ ព្រះអង្គ​ជំរុញ​ព្រះ‌បាទ​ដាវីឌ​ឲ្យ​បង្ក​វិបត្តិ​មួយ​ដល់​ពួក​គេ ដោយ​បង្គាប់​ស្ដេច​ឲ្យ​ធ្វើ​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 មាន​មួយ​គ្រា​ទៀត ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ឆួល​ឡើង​ចំពោះ​ពួក​អ៊ីស្រាអែល ហើយ​ទ្រង់​បណ្តាល​ដាវីឌ​ឲ្យ​ប្រព្រឹត្ត​ទាស់​នឹង​គេ ដោយ​បន្ទូល​ថា ចូរ​ទៅ​រាប់​ចំនួន​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា​ចុះ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 24:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​ធ្វើ​អ្វី ហើយ​ក៏​កុំ​ស្តាយ​ក្រោយ ព្រោះ​តែ​បាន​លក់​ប្អូន​នោះ​ឡើយ ដ្បិត​អុលឡោះ​បាន​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ​មុន ដើម្បី​ការ​ពារ​អាយុ​ជីវិត​របស់​បងៗ។


បងៗ​បាន​ឃុប​ឃិត​គ្នា​ធ្វើ​បាប​ខ្ញុំ តែ​អុលឡោះ​បាន​ធ្វើ​ឲ្យ​ការ​នោះ ប្រែ​ទៅ​ជា​ល្អ ដូច​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់ គឺ​ទ្រង់​បាន​សង្គ្រោះ​ជីវិត​ប្រជា‌ជន​មួយ​ដ៏​ធំ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “យើង​នឹង​ធ្វើ​ឲ្យ​មាន​រឿង​អពមង្គល​កើត​ចេញ​ពី​ក្នុង​គ្រួសារ​របស់​អ្នក។ យើង​នឹង​យក​ស្ត្រី​ស្នំ​ទាំង​ប៉ុន្មាន​របស់​អ្នក ប្រគល់​ឲ្យ​មនុស្ស​ម្នាក់ ដែល​ជា​សាច់​ឈាម​របស់​អ្នក។ គេ​នឹង​រួម​ដំណេក​ជា​មួយ​ស្ត្រីៗ​នោះ នៅ​កណ្តាល​វាល ចំពោះ​មុខ​អ្នក​ផង។


ស្តេច​ទត​ប្រាប់​ថា៖ «លោក​អប៊ី‌សាយ និង​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា​អើយ ចូរ​កុំ​លូក​ដៃ​ក្នុង​រឿង​នេះ​អី! ប្រសិន​បើអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​គាត់​ដាក់​បណ្តាសា​យើង​ដូច្នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ស្តី​បន្ទោស​គាត់​ឡើយ!»។


ស្តេច​យ៉ូរ៉ាម​ចេញ​ពី​ក្រុង​សាម៉ារី ទៅ​ត្រួត​ពល​ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល។


អ៊ីព្លេស‌ហ្សៃតន​បាន​ក្រោក​ឡើង​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ​ជំរុញ​ស្តេច​ទត​ឲ្យ​ជំរឿន​ប្រជា‌ជន​អ៊ីស្រ‌អែល។


កូន​របស់​លោក​ថូឡា មាន អ៊ូស៊ី រេផា‌យ៉ា យេរី‌អែល យ៉ាម៉ាយ យីបសាម និង​សាំយូ‌អែល។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​អំបូរ​ថូឡា និង​ជា​មនុស្ស​ពូកែ​អង់‌អាច​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន។ នៅ​ជំនាន់​ស្តេច​ទត ពួក​គេ​មាន​ចំនួន​ទាំង​អស់ ២២ ៦០០​នាក់។


អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អេ‌ស៊ើរ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ គឺ​ជា​មេ​ដឹក​នាំ​ដ៏​ចំណាន និង​មាន​ចិត្ត​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​គេ​ជំរឿន​បាន​ទាំង​អស់ ២៦ ០០០ នាក់។


ប៉ុន្តែ ស្តេច​ហេសេ‌គា​ពុំ​បាន​ដឹង​គុណ​អុលឡោះដែល​សំដែង​ចិត្ត​សប្បុរស​ចំពោះ​ស្តេច​ទេ គឺ​ស្តេច​មាន​ចិត្ត​អួត​បំប៉ោង ធ្វើ​ឲ្យ​អុលឡោះ‌តាអាឡា​ខឹង​ទាស់​នឹង​ស្តេច ព្រម​ទាំង​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។


រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​រឹង​រូស យើង​នឹង​បង្ហាញ​ការ​អស្ចារ្យ និង​ទី​សំគាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​ស្រុក​អេស៊ីប។


ប្រសិន​បើ​ណាពី​ចាញ់​ការ​ទាក់​ទាញ​របស់​គេ ហើយ​ឆ្លើយ​តប​ទៅ​គេ​វិញ គឺ​យើង​ជាអុលឡោះ‌តាអាឡា​បាន​បណ្ដោយ​ឲ្យ​ណាពី​នោះ​ចាញ់​ការ​ទាក់​ទាញ។ យើង​នឹង​ដាក់​ទោស​គាត់ ហើយ​ដក​គាត់​ចេញ​ពី​ចំណោម​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង។


ហេតុ​នេះ យើង​ក៏​ប្រគល់​ច្បាប់​មិន​ល្អ​ដល់​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​ធ្វើ​តាម​វិន័យ ដែល​ពុំ​ផ្ដល់​ឲ្យ​ពួក​គេ​មាន​ជីវិត។


បន្ទាប់​មក​ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ព្រម​ទាំង​លោក​អេឡា‌សារ និង​លោក​អ៊ីថាម៉ារ​ជា​កូន​របស់​ហារូន​ថា៖ «មិន​ត្រូវ​កោរ​សក់ ឬ​ហែក​សម្លៀក​បំពាក់ ដើម្បី​កាន់​ទុក្ខ​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់ ដោយអុលឡោះ‌តាអាឡា​ខឹង​ជា​មួយ​សហគមន៍​ទាំង​មូល។ ចូរ​ទុក​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​ទាំង​អស់ ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​កាន់​ទុក្ខ​អ្នក​ដែល​ស្លាប់ ដោយ​សារ​ភ្លើង​របស់អុលឡោះ‌តាអាឡា​ចុះ។


ម៉ូសា​ជំរឿន​ប្រជា‌ជន នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ​ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​គាត់។


គេ​នាំ​គ្នា​ប្រព្រឹត្ដ​ដូច​អុលឡោះ​បាន​កំណត់​ទុក​ជា​មុន តាម​អំណាច និង​តាម​តម្រិះ​របស់​ទ្រង់។


ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ចាត់​ឥទ្ធិពល​មួយ​មក​ធ្វើ​ឲ្យ​គេ​វង្វេង និង​ឲ្យ​គេ​ជឿ​លើ​ពាក្យ​ភូត‌ភរ


អុលឡោះ‌តាអាឡា​ខឹង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​យ៉ាង​ខ្លាំង ទ្រង់​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​ចោរ​ព្រៃ​ដែល​ប្លន់​យក​ទ្រព្យ‌សម្បត្តិ​ពួក​គេ ទ្រង់​ប្រគល់​ពួក​គេ​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​នៅ​ជុំ‌វិញ​យក​ទៅ​ធ្វើ​ជា​ទាសករ។ ពួក​គេ​ពុំ​អាច​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​បាន​ទៀត​ឡើយ។


ពេល​នោះ អុលឡោះ‌តាអាឡា​ខឹង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​យ៉ាង​ខ្លាំង ហើយ​មាន​បន្ទូល​ថា៖ «ប្រជា‌ជាតិ​នេះ​បាន​ផ្តាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​បុព្វ‌បុរស​របស់​គេ ហើយ​មិន​ព្រម​ស្តាប់​បង្គាប់​យើង​ទេ


សូម​ស្តេច​មេត្តា​ស្តាប់​ពាក្យ​ខ្ញុំ នៅ​ពេល​នេះ​ផង។ ប្រសិន​បើអុលឡោះ‌តាអាឡា​ជំរុញ​ស្តេច​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ខ្ញុំ នោះ​សូមអុលឡោះ‌តាអាឡា​ទទួល​យក​ជំនូន​មួយ​ចុះ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ជា​អ្នក​ជំរុញ​ស្តេច​វិញ សូម​ឲ្យ​ពួក​គេ​ត្រូវ​បណ្តាសា​នៅ​ចំពោះអុលឡោះ‌តាអាឡា ដ្បិត​ថ្ងៃ​នេះ ពួក​គេ​បណ្តេញ​ខ្ញុំ​មិន​ឲ្យ​រស់​នៅ​លើ​ទឹក​ដី​ដែលអុលឡោះ‌តាអាឡា ប្រទាន​មក​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ទុក​ជា​មត៌ក គឺ​ហាក់​ដូច​ជា​ចង់​ដេញ​ខ្ញុំ​ឲ្យ​ទៅ​គោរព​ព្រះ​ឯ​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម