Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 12:1 - អាល់គីតាប

1 កាល​ស្តេច​រេហូ‌បោម​ពង្រឹង​រាជ​សម្បត្តិ និង​អំណាច​រឹង‌មាំ​ហើយ ស្តេច​បោះ​បង់​ចោល​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា រីឯ​ប្រជា‌ជន​ក៏​ប្រព្រឹត្ត​ដូច​គាត់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពេល​រាជ្យ​របស់​រេហូ‌បោម​បាន​រឹងមាំ ហើយ​ស្ដេច​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើង ទ្រង់​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ហើយ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ប្រព្រឹត្ត​តាម​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កាល​ព្រះ‌បាទ​រេហូ‌បោម​ពង្រឹង​រាជ​សម្បត្តិ និង​អំណាច​រឹង‌មាំ​ហើយ ស្ដេច​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ រីឯ​ប្រជា‌ជន​ក៏​ប្រព្រឹត្ត​ដូច​ស្ដេច​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​រាជ្យ​របស់​រេហូ‌បោម​បាន​មាំ‌មួន ហើយ​ទ្រង់​មាន​អំណាច​ឡើង នោះ​ទ្រង់ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់ ក៏​បោះ‌បង់​ចោល​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ចេញ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 12:1
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​រេហូ‌បោម​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​រស់​នៅ​តាម​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។


ស្តេច​រេហូ‌បោម ជា​បុត្រ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា ក្នុង​អាយុ​សែ‌សិប​មួយ​ឆ្នាំ។ ស្តេច​សោយ​រាជ្យ​បាន​ដប់​ប្រាំ​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដែលអុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​អស់ សម្រាប់​នាម​របស់​ទ្រង់។ មាតា​របស់​ស្តេច​មាន​នាម​ថា ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។


គេ​នឹង​ឆ្លើយ​ប្រាប់​អ្នក​ទាំង​នោះ​ថា “ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​បោះ‌បង់​ចោលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ គឺ​ម្ចាស់​ដែល​បាន​នាំ​ដូន‌តា​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ហើយ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។ ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនា”»។


រីឯ​ប្រជា‌ជន​យូដា​វិញ​ក៏​ដូច្នោះ​ដែរ ពួក​គេ​ពុំ​បាន​កាន់​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន​ទេ តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ធ្វើ​តាម​ច្បាប់​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​បង្កើត​ទៅ​វិញ។


ដូច្នេះ​ពួក​គេ​ពង្រឹង​អាណា‌ចក្រ​យូដា និង​ជួយ​គាំ​ទ្រ​ស្តេច​រេហូ‌បោម ជា​បុត្រ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ក្នុង​រយៈ​ពេល​បី​ឆ្នាំ ដ្បិត​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​នោះ គេ​ដើរ​តាម​មាគ៌ា​របស់​ស្តេច​ទត និង​ស្តេច​ស៊ូឡៃ‌ម៉ាន។


ស្តេច​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ ដោយ​ចាត់​កូន​ឯ​ទៀតៗ​ឲ្យ​ទៅ​រស់​នៅ​តាម​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​នានា ក្នុង​ស្រុក​យូដា និង​ពុន‌យ៉ាមីន ព្រម​ទាំង​ឧបត្ថម្ភ​ស្បៀង​យ៉ាង​បរិបូណ៌ និង​រក​ភរិយា​ជា​ច្រើន​ឲ្យ​កូន​ទាំង​នោះ​ផង។


«ចូរ​ប្រាប់​រេហូ‌បោម​ជា​កូន​របស់​ស៊ូឡៃ‌ម៉ាន​ស្តេច​ស្រុក​យូដា ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ថា


ស្តេច​រេហូ‌បោម​បាន​ពង្រឹង​អំណាច ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម។ កាល​ស្តេច​ឡើង​សោយ​រាជ្យ ស្តេច​មាន​អាយុ​សែ‌សិប​មួយ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដែលអុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​អស់ សម្រាប់​នាម​របស់​ទ្រង់។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា​ណា‌អាម៉ា ជា​ជន‌ជាតិ​អាំម៉ូន។


ពួក​គេ​បោះ​បង់​ចោល​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ខ្លួន ហើយ​គោរព​បម្រើ​ព្រះ‌អាសេ‌រ៉ា និង​ព្រះ​ក្លែង‌ក្លាយ​ឯ​ទៀតៗ។ កំហុស​នេះ​បណ្តាល​ឲ្យអុលឡោះ‌តាអាឡា​ខឹង​ទាស់​នឹង​អ្នក​ស្រុក​យូដា ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម។


អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​មាន​បាប ជា​ប្រជា‌ជន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ជា​ពូជ​មនុស្ស​ខិលខូច ជា​អំបូរ​ពុក​រលួយ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន! អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោលអុលឡោះ‌តាអាឡា អ្នក​រាល់​គ្នា​បាន​មើល‌ងាយ ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​បែរ​ខ្នង​ដាក់​ទ្រង់​ទៀត​ផង!


(សូម​ឲ្យ​អ្នក​នៅ​ជំនាន់​នេះ​យក បន្ទូល​របស់អុលឡោះ‌តាអាឡា​ទៅ​ពិចារណា​ចុះ!) អ៊ីស្រ‌អែល​អើយ តើ​យើង​ប្រៀប​បាន​នឹង វាល​រហោ‌ស្ថាន ឬ​ស្រុក​ដ៏​ងងឹត សម្រាប់​អ្នក​រាល់​គ្នា​ឬ? ហេតុ​អ្វី​បាន​ជា​ប្រជា‌ជន​របស់​យើង​ពោល​ថា “យើង​ជា​មនុស្ស​មាន​សេរី‌ភាព យើង​មិន​ចង់​វិល​ទៅ​រក​ទ្រង់​វិញ​ទេ!”។


ពេល​អេប្រាអ៊ីម​ហា​មាត់​និយាយ ប្រជា‌ជន​ញ័រ​រន្ធត់​គ្រប់ៗ​គ្នា អេប្រាអ៊ីម​ជា​មេ​ដឹក​នាំ​របស់​ស្រុក​អ៊ីស្រ‌អែល ប៉ុន្តែ គេ​មាន​ទោស ព្រោះ​តែ​គោរព​ព្រះ​បាល ហើយ​គេ​ក៏​បាត់​បង់​ជីវិត។


អ្នក​ធ្វើ​តាម​ច្បាប់​របស់​ស្ដេច​អ៊ុមរី និង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​ប៉ុន្មាន ដែល​រាជ‌វង្ស​ស្ដេច​អហាប់​ធ្លាប់​ប្រព្រឹត្ត អ្នក​រស់​នៅ​តាម​ទម្លាប់​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ អ្នក​ត្រូវ​តក់‌ស្លុត ហើយ​អ្នក​ក្រុង​ត្រូវ​គេ​ប្រមាថ​មាក់‌ងាយ។ អ្នក​រាល់​គ្នា​នឹង​រង​នូវ​ភាព​អាម៉ាស់​នៃ​ប្រជា‌ជន របស់​យើង»។


អ៊ីស្រ‌អែល បាន​ធំ​ធាត់ មាន​កម្លាំង​រឹង‌ប៉ឹង (ពិត​មែន​ហើយ អ្នក​បាន​ធំ​ធាត់ និង​មាំ​មួន!) ហើយ​គេ​ក៏​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ដែល​បាន​បង្កើត​ខ្លួន​មក គេ​បាន​មាក់‌ងាយ​អុលឡោះ​ដែល​ជា​ថ្ម​ដា និង​ជា​អ្នក​សង្គ្រោះ​របស់​ខ្លួន។


អ្នក​បាន​ប្រមាថ​មាក់‌ងាយ​អុលឡោះដែល​ជា​ថ្ម​ដា ហើយ​បាន​បង្កើត​អ្នក​មក អ្នក​បាន​បំភ្លេច​ទ្រង់​ដែល​ផ្តល់​ជីវិត​ឲ្យ​អ្នក។


រាល់​ពេល​ដែល​ពួក​គេ​ចេញ​ទៅ​ច្បាំង អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ពួក​គេ​បរាជ័យ​ជា‌និច្ច ដូច​ទ្រង់​មាន​បន្ទូល​ព្រមាន​រួច​ស្រេច​ហើយ។ ដូច្នេះ ពួក​គេ​កើត​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម