ពួកគេបានចូលរួមក្នុងសម្ពន្ធមេត្រី ដោយតាំងចិត្តស្វែងរកអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់ពួកគេ យ៉ាងស្មោះអស់ពីចិត្ត និងអស់ពីស្មារតី។
គេក៏ចូលទៅក្នុងសេចក្ដីសញ្ញា ដោយតាំងចិត្តស្វែងរកតាមព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់គេ យ៉ាងអស់ពីចិត្ត និងអស់ពីព្រលឹងរបស់គេ
ពួកគេបានចូលរួមក្នុងសម្ពន្ធមេត្រី ដោយតាំងចិត្តស្វែងរកព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ពួកគេ យ៉ាងស្មោះអស់ពីចិត្ត និងអស់ពីស្មារតី។
គេក៏ព្រមព្រៀងគ្នា នឹងតាំងសេចក្ដីសញ្ញា ឲ្យបានខំប្រឹងស្វែងរកតាមព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោគេ អស់ពីចិត្ត អស់ពីព្រលឹង
នៅក្នុងស្រុកដែលខ្មាំងចាប់ពួកគេយកទៅជាឈ្លើយនោះ ប្រសិនបើពួកគេវិលមករកទ្រង់យ៉ាងអស់ពីចិត្ត អស់ពីគំនិត រួចអង្វរទ្រង់ឆ្ពោះមកស្រុកដែលទ្រង់ប្រទានឲ្យដូនតារបស់គេ ឆ្ពោះមកក្រុងដែលទ្រង់បានជ្រើសរើស និងឆ្ពោះមកដំណាក់ដែលខ្ញុំបានសង់ជូនទ្រង់
លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងអុលឡោះតាអាឡា ស្តេច និងប្រជារាស្ត្រ ដើម្បីឲ្យពួកគេធ្វើជាប្រជារាស្ត្ររបស់អុលឡោះតាអាឡា។ លោកក៏បានចងសម្ពន្ធមេត្រីរវាងស្តេច និងប្រជារាស្ត្រដែរ។
ស្តេចឈរនៅលើវេទិកា នៅចំពោះអុលឡោះតាអាឡា ហើយចងសម្ពន្ធមេត្រីជាមួយ អុលឡោះតាអាឡា ដោយសន្យាថា សុខចិត្តដើរតាមអុលឡោះតាអាឡា និងកាន់តាមបទបញ្ជា ដំបូន្មាន និងវិន័យរបស់ទ្រង់ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីគោរពតាមសេចក្តីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគីតាបនេះ។ ប្រជាជនទាំងមូលក៏ចូលរួមក្នុងសម្ពន្ធមេត្រីនេះដែរ។
រីឯអស់អ្នកនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រអែល ដែលមានចិត្តស្វែងរកអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ក៏មកក្រុងយេរូសាឡឹមតាមពួកលេវី ដើម្បីធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់ពួកគេ។
ប៉ុន្តែ ក្នុងពេលមានអាសន្ន ពួកគេវិលមករកអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ពួកគេស្វែងរកទ្រង់ ទ្រង់ក៏ឲ្យពួកគេរកឃើញ។
ប៉ុន្តែ ស្តេចបានប្រព្រឹត្តអំពើល្អមួយចំនួនដែរ គឺស្តេចបានលុបបំបាត់បង្គោលរបស់ព្រះអាសេរ៉ាអស់ពីក្នុងស្រុក ហើយស្តេចស្វែងរកអុលឡោះដោយស្មោះអស់ពីចិត្ត»។
លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងខ្លួនផ្ទាល់ ប្រជាជនទាំងមូល និងស្តេច ដើម្បីធ្វើជាប្រជារាស្ត្ររបស់អុលឡោះតាអាឡា។
ឥឡូវនេះខ្ញុំមានបំណងចងសម្ពន្ធមេត្រីជាមួយអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដើម្បីសូមទ្រង់ពង្វាងកំហឹងចេញពីពួកយើង។
នាំគ្នាចូលរួមជាមួយបងប្អូនរបស់ខ្លួន ជាមនុស្សដែលគេគោរពរាប់អាន ដើម្បីសន្យា និងសច្ចាថា សុខចិត្តកាន់តាមហ៊ូកុំ ដែលអុលឡោះប្រទានមកតាមរយៈម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។ យើងសុខចិត្តកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ព្រមទាំងហ៊ូកុំ និងវិន័យរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង។
ដោយមានហេតុការណ៍កើតឡើងដូច្នេះ យើងក៏ចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ នៅក្នុងឯកសារដែលមានបិទត្រានោះ មានចុះហត្ថលេខាមេដឹកនាំរបស់យើង ព្រមទាំងក្រុមលេវី និងអ៊ីមុាំ។
ពួកគេនឹងស៊ើបសួររកផ្លូវទៅក្រុងស៊ីយ៉ូន ហើយនាំគ្នាបែរមុខតម្រង់ទៅរកក្រុងនោះ។ ពួកគេរួមរស់ជាមួយអុលឡោះតាអាឡា ដោយចងសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលពួកគេមិនបំភ្លេចឡើយ។
ប៉ុន្ដែ ខ្ញុំសូមជម្រាបឯកឧត្ដមថា ខ្ញុំគោរពប្រណិប័តន៍អុលឡោះជាម្ចាស់នៃបុព្វបុរសខ្ញុំតាមមាគ៌ាមួយដែលលោកទាំងនេះចោទថាជាគណៈខុសឆ្គង។ ខ្ញុំជឿសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគីតាបហ៊ូកុំ និងគីតាបណាពី
គេធ្វើដូច្នេះ លើសពីសេចក្ដីសង្ឃឹមរបស់យើងទៅទៀត គឺមុនដំបូង គេប្រគល់ខ្លួនទៅអ៊ីសាជាអម្ចាស់ បន្ទាប់មក គេក៏ដាក់ខ្លួនបម្រើយើង ស្របតាមបំណងរបស់អុលឡោះដែរ។
ឥឡូវនេះ អ៊ីស្រអែលអើយ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ពេញចិត្តឲ្យអ្នក គោរពកោតខ្លាចទ្រង់ ដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ទ្រង់ ហើយឲ្យអ្នកស្រឡាញ់ និងគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យ៉ាងអស់ពីចិត្ត និងអស់ពីគំនិត។
ម៉ូសាកោះហៅជនជាតិអ៊ីស្រអែលទាំងមូល ហើយនិយាយថា៖ «អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក នូវហេតុការណ៍ទាំងប៉ុន្មានដែលអុលឡោះតាអាឡាធ្វើចំពោះស្តេចហ្វៀរ៉អ៊ូន និងមន្ត្រី ព្រមទាំងប្រជារាស្ត្រទាំងអស់នៅស្រុកអេស៊ីប។
អុលឡោះតាអាឡាជាម្ចាស់របស់អ្នកចងសម្ពន្ធមេត្រីជាមួយអ្នកនៅថ្ងៃនេះ ហើយអ្នកចូលរួមក្នុងសម្ពន្ធមេត្រីនេះដោយសច្ចាថានឹងអនុវត្តតាម។
ធ្វើដូច្នេះអ្នកនឹងទៅជាប្រជារាស្ត្ររបស់អុលឡោះ ហើយទ្រង់ធ្វើជាម្ចាស់របស់អ្នក ដូចទ្រង់មានបន្ទូលជាមួយអ្នក និងសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបជាបុព្វបុរសរបស់អ្នក។
នៅទីនោះ អ្នករាល់គ្នានឹងស្វែងរកអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ ប្រសិនបើអ្នកស្វែងរកទ្រង់យ៉ាងអស់ពីចិត្ត អស់ពីព្រលឹង នោះអ្នកមុខជាឃើញទ្រង់មិនខាន។
អ្នកត្រូវស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ។
នៅថ្ងៃនោះ យ៉ូស្វេបានចងសម្ពន្ធមេត្រីជាមួយប្រជាជននៅស៊ីគែម ហើយគាត់ចេញហ៊ូកុំ និងវិន័យឲ្យពួកគេកាន់តាមទៀតផង។