Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 11:16 - អាល់គីតាប

16 រីឯ​អស់​អ្នក​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​មាន​ចិត្ត​ស្វែង​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ក៏​មក​ក្រុង​យេរូ‌សាឡឹម​តាម​ពួក​លេវី ដើម្បី​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 រីឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជនជាតិ​អ៊ីស្រា‌អែល គឺ​ជា​អ្នក​ដែល​តាំង​ចិត្ត​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ក៏​មក​តាម​ពួក​លេវី​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​បុព្វ‌បុរស​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 រីឯ​អស់​អ្នក​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​មាន​ចិត្ត​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ក៏​មក​ក្រុង​យេរូ‌សាឡឹម​តាម​ពួក​លេវី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឯ​ពួក​អ្នក​នៅ​អស់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ជា​អ្នក​ដែល​តាំង​ចិត្ត​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​ក៏​តាម​ពួក​លេវី​នោះ មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 11:16
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​លើក​តម្កើង​សិរី‌រុង‌រឿង​នៃ​នាម​របស់អុលឡោះ‌តាអាឡា! ចូរ​នាំ​គ្នា​យក​ជំនូន​ចូល​មក​ជូន​ទ្រង់! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា នៅ​ពេល​ទ្រង់​សំដែង​ភាព​បរិសុទ្ធ​របស់​ទ្រង់!


ស្តេច​ទត​បាន​ជម្រាប​ថា៖ «ទី​នេះ​ជា​ដំណាក់​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ ហើយ​ទី​នេះ​ក៏​ជា​អាសនៈ​ធ្វើ​គូរបាន​ដុត​សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ!»។


ឥឡូវ​នេះ សូម​តាំង​ចិត្ត តាំង​គំនិត​ស្វែង​រកអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អស់​លោក។ សូម​ក្រោក​ឡើង​នាំ​គ្នា​សង់​ទី‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា និង​គ្រឿង​បរិក្ខារ​ដ៏​សក្ការៈ​របស់​អុលឡោះទៅ​តម្កល់​ទុក​ក្នុង​ដំណាក់​ដែល​នឹង​សង់​ឡើង សម្រាប់​នាម​របស់អុលឡោះ‌តាអាឡា»។


ដូច្នេះ​ពួក​គេ​ពង្រឹង​អាណា‌ចក្រ​យូដា និង​ជួយ​គាំ​ទ្រ​ស្តេច​រេហូ‌បោម ជា​បុត្រ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ក្នុង​រយៈ​ពេល​បី​ឆ្នាំ ដ្បិត​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​នោះ គេ​ដើរ​តាម​មាគ៌ា​របស់​ស្តេច​ទត និង​ស្តេច​ស៊ូឡៃ‌ម៉ាន។


ពួក​គេ​បាន​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី ដោយ​តាំង​ចិត្ត​ស្វែង​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​ពួក​គេ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី។


អ្នក​ស្រុក​យូដា​ទាំង​មូល​មាន​អំណរ​សប្បាយ​នឹង​ពាក្យ​សម្បថ​នោះ ព្រោះ​ពួក​គេ​បាន​ស្បថ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ពួក​គេ​ស្វែង​រកអុលឡោះ‌តាអាឡា​ដោយ​ចិត្ត​ស្មោះ‌សរ ហើយ​ទ្រង់​ក៏​ឲ្យ​ពួក​គេ​រក​ទ្រង់​ឃើញ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ​បាន​សុខ‌សាន្ត​គ្រប់​ទិស‌ទី។


ស្តេច​អេ‌សា​ប្រមូល​ផ្តុំ​ប្រជា‌ជន​យូដា និង​ពុន‌យ៉ាមីន​ទាំង​មូល ព្រម​ទាំង​ប្រជា‌ជន​ពី​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម ម៉ាណា‌សេ និង​ស៊ីម្មាន ដែល​បាន​ភៀស​ខ្លួន​មក​នៅ​ស្រុក​យូដា ដ្បិត​ជន‌ជាតិ​អ៊ីស្រ‌អែល​មួយ​ចំនួន​ធំ បាន​មក​រួប‌រួម​ជា​មួយ​ស្តេច ព្រោះ​ពួក​គេ​ឃើញ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច នៅ​ជា​មួយ​គាត់។


ប៉ុន្តែ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​ល្អ​មួយ​ចំនួន​ដែរ គឺ​ស្តេច​បាន​លុប​បំបាត់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា​អស់​ពី​ក្នុង​ស្រុក ហើយ​ស្តេច​ស្វែង​រក​អុលឡោះដោយ​ស្មោះ​អស់​ពី​ចិត្ត»។


ស្តេច​យ៉ូសា‌ផាត​ភ័យ​ខ្លាច​ជា​ខ្លាំង ស្តេច​ក៏​សម្រេច​ចិត្ត​ទូរអា‌សួរអុលឡោះ‌តាអាឡា ហើយ​ប្រកាស​ឲ្យ​អ្នក​ស្រុក​យូដា​ទាំង​មូល​តម​អាហារ។


អ្នក​ស្រុក​យូដា​ជួប‌ជុំ​គ្នា​ស្វែង​រកអុលឡោះ‌តាអាឡា ពួក​គេ​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទី‌ក្រុង​នៃ​ស្រុក​យូដា ដើម្បី​ស្វែង​រកអុលឡោះ‌តាអាឡា។


ប៉ុន្តែ មាន​មនុស្ស​មួយ​ចំនួន ក្នុង​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ ម៉ាណា‌សេ និង​សាប់យូ‌ឡូន​ទទួល​ស្គាល់​កំហុស ហើយ​នាំ​គ្នា​មក​ក្រុង​យេរូ‌សាឡឹម។


ប្រសិន​បើ​អុលឡោះ​ខ្វល់​ខ្វាយ​តែ ចំពោះ​ទ្រង់​ផ្ទាល់ ហើយ​បើ​ទ្រង់​ដក​យក​វិញ្ញាណ និង​ដង្ហើម​ជីវិត​ទៅ​វិញ​នោះ


ឱ​អុលឡោះ​អើយ ខ្ញុំ ត្រៀម​ចិត្ត​គំនិត​ជា​ស្រេច! ខ្ញុំ​នឹង​ច្រៀង ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​អស់​ពី​ដួង​ចិត្ត!


មិន​ត្រូវ​ទុក​ចិត្ត​លើ​អំពើ​ហិង្សា​ឡើយ ហើយ​កុំ​សង្ឃឹម​លើ​ការ​លួច​ប្លន់​ដែរ។ ប្រសិន​បើ​ទ្រព្យ‌សម្បត្តិ​អ្នក​រាល់​គ្នា​កើន​ចំនួន ច្រើន​ឡើង មិន​ត្រូវ​ជំពាក់​ចិត្ត​ឡើយ។


រីឯ​អស់​អ្នក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​បន្ទូល​របស់អុលឡោះ‌តាអាឡា ទេ ក៏​ទុក​អ្នក​បម្រើ និង​ហ្វូង​សត្វ​របស់​ខ្លួន​នៅ​តាម​វាល។


កាល​ស្ដេច​ស្តាប់​ដូច្នេះ​ហើយ គាត់​ព្រួយ​ចិត្ត​ជា​ខ្លាំង។ ស្តេច​ចង់​ដោះ​លែង​ដានី‌យ៉ែល​ណាស់ គឺ​តាំង​ពី​ពេល​នោះ​រហូត​ដល់​ល្ងាច ស្តេច​រិះ​រក​មធ្យោ‌បាយ​ដោះ​លែង​ដានី‌យ៉ែល។


អ្នក​ទាំង​នោះ​បំប៉ន​ខ្លួន​ឲ្យ​ធំ​ធាត់ ដោយ‌សារ ជំនូន​លោះ​បាប​នៃ​ប្រជា‌ជន​របស់​យើង ហើយ​សប្បាយ​ចិត្ត ដោយ​ឃើញ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់។


ឥឡូវ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​បន្ទូល​ថា៖ «ចូរ​រិះ‌គិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា!


អ្នក​ក្រុង​មួយ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រាប់​អ្នក​ក្រុង​មួយ​ទៀត​ថា: “មក៍! យើង​នាំ​គ្នា​ទៅ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា យើង​នាំ​គ្នា​ទៅ​រកអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល!” ម្នាក់​ទៀត​តប​ថា “ខ្ញុំ​ក៏​ទៅ​ជា​មួយ​ដែរ!”។


ពេល​គាត់​ទៅ​ដល់ ហើយ​ឃើញ​ក្តី​មេត្តា​របស់​អុលឡោះ​ដូច្នេះ គាត់​ត្រេក​អរ​សប្បាយ។ គាត់​ទូន្មាន​គេ​ទាំង​អស់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ដ​នៅ​ស្មោះ​ត្រង់​នឹង​អ៊ីសា‌ជាអម្ចាស់​ជា‌និច្ច។


ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​យក​ជំនូន​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បាន​បង្គាប់ ទៅ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​នៅ​កន្លែង​ដែល​ទ្រង់​នឹង​ជ្រើស​រើស​ជា​ដំណាក់ សម្រាប់​សំដែង​នាម​របស់​ទ្រង់ គឺ​មាន​គូរបាន​ដុត ជំនូន​មួយ​ភាគ​ដប់ ជំនូន​ពិសេស និង​ជំនូន​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​សន្យា​ជូនអុលឡោះ‌តាអាឡា។


គាត់​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ហើយ​ប្រៀន​ប្រដៅ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​កាន់ និង​ប្រតិបត្តិ​តាម​ពាក្យ​ទាំង​អស់​ដែល​មាន​ចែង​ក្នុង​ហ៊ូកុំ​នេះ។


បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា ដី​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​ពុំ​បរិសុទ្ធ​ទេ ចូរ​ឆ្លង​មក​រស់​នៅ​ក្នុង​ស្រុក​ជា​កម្ម‌សិទ្ធិ​របស់អុលឡោះ‌តាអាឡា ដែល​មាន​ដំណាក់​របស់​ទ្រង់​ផង។ ចូរ​មក​កាន់​កាប់​ទឹក​ដី​នេះ ជា​មួយ​យើង​ចុះ ប៉ុន្តែ សូម​កុំ​បះបោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា​ឡើយ ហើយ​ក៏​កុំ​បះបោរ​ប្រឆាំង​នឹង​ពួក​យើង ដោយ​សង់​អាសនៈ​មួយ​ទៀត សម្រាប់​អ្នក​រាល់​គ្នា ក្រៅ​ពី​អាសនៈ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម