២ របាក្សត្រ 23:16 - អាល់គីតាប16 លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងខ្លួនផ្ទាល់ ប្រជាជនទាំងមូល និងស្តេច ដើម្បីធ្វើជាប្រជារាស្ត្ររបស់អុលឡោះតាអាឡា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 រីឯយេហូយ៉ាដា និងពួកបណ្ដាជន ហើយស្តេចក៏ចុះសញ្ញានឹងគ្នាថា នឹងធ្វើជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងខ្លួនផ្ទាល់ ប្រជាជនទាំងមូល និងព្រះមហាក្សត្រ ដើម្បីធ្វើជាប្រជារាស្ត្ររបស់ព្រះអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 រីឯយេហូយ៉ាដា លោកនាំឲ្យខ្លួនលោក នឹងពួកបណ្តាជន ហើយនឹងស្តេចចុះសញ្ញាគ្នាថា នឹងធ្វើជារាស្ត្ររបស់ផងព្រះយេហូវ៉ា សូមមើលជំពូក |
យើងខ្ញុំសូមចងសម្ពន្ធមេត្រីជាមួយអុលឡោះជាម្ចាស់នៃយើងថា យើងខ្ញុំនឹងបោះបង់ប្រពន្ធសាសន៍ដទៃ ព្រមទាំងកូនដែលកើតពីស្ត្រីទាំងនោះទៀតផង។ យើងខ្ញុំសុខចិត្តធ្វើតាមសំណូមពររបស់លោកម្ចាស់ និងអស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់អុលឡោះជាម្ចាស់នៃយើង។ សូមឲ្យបានសម្រេចតាមហ៊ូកុំចុះ។