ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 14:14 - អាល់គីតាប

កង‌ទ័ព​យូដា​ក៏​បាន​វាយ​យក​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​ក្រុង​កេរ៉ា​ដែរ ដ្បិតអុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​អ្នក​ក្រុង​ទាំង​នោះ​ភ័យ​ខ្លាច​ជា​ខ្លាំង។ កង‌ទ័ព​យូដា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ក្រុង​ទាំង​នោះ ព្រោះ​មាន​ជយ‌ភ័ណ្ឌ​យ៉ាង​ច្រើន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

វាយ​អស់​ទាំង​ទី​ក្រុង នៅ​ជុំ‌វិញ​ក្រុង​កេរ៉ា​ដែរ ព្រោះ​សេចក្ដី​ស្ញែង‌ខ្លាច​របស់​ព្រះ‌យេហូវ៉ា បាន​គ្រប​សង្កត់​លើ​ពួក​ក្រុង​ទាំង​នោះ ពួក​យូដា​ក៏​ប្លន់​ទី​ក្រុង​ទាំង​នោះ យក​បាន​របស់​យ៉ាង​សន្ធឹក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កង‌ទ័ព​យូដា​ក៏​បាន​វាយ​យក​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​ក្រុង​កេរ៉ា​ដែរ ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​អ្នក​ក្រុង​ទាំង​នោះ​ភ័យ​ខ្លាច​ជា​ខ្លាំង។ កង‌ទ័ព​យូដា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ក្រុង​ទាំង​នោះ ព្រោះ​មាន​ជយ‌ភណ្ឌ​យ៉ាង​ច្រើន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​វាយ​អស់​ទាំង​ទី​ក្រុង នៅ​ជុំវិញ​ក្រុង​កេរ៉ា​ដែរ ពី​ព្រោះ​សេចក្ដី​ស្ញែង‌ខ្លាច​របស់​ព្រះ‌យេហូវ៉ា បាន​គ្រប​សង្កត់​លើ​ពួក​ក្រុង​ទាំង​នោះ ពួក​យូដា​ក៏​ប្លន់​ទី​ក្រុង​ទាំង​នោះ យក​បាន​របស់​យ៉ាង​សន្ធឹក

សូមមើលជំពូក



២ របា‌ក្សត្រ 14:14
20 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គេ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ អុលឡោះ​បាន​ធ្វើ​ឲ្យ​អ្នក​ក្រុង​ទាំង​ប៉ុន្មាន នៅ​ជិតៗ​នោះ​ភ័យ​ខ្លាច​ក្រៃ​លែង ដូច្នេះ ពុំ​មាន​នរណា​ហ៊ាន​ដេញ​តាម​កូន​ចៅ​របស់​យ៉ាកកូប​ឡើយ។


កិច្ច​ការ​ទាំង​ប៉ុន្មាន​របស់​ស្តេច​អេសា គឺ​វីរភាព​ដ៏​អង់‌អាច និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​ប្រព្រឹត្ត ព្រម​ទាំង​ការ​សង់​ទី‌ក្រុង​នានា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ នៅ​គ្រា​ដែល​ស្តេច​មាន​វ័យ​ចាស់​ជរា នោះ​គាត់​កើត​រោគា​នៅ​ជើង។


ពេល​នោះ​ប្រជា‌ជន​នាំ​គ្នា​ចេញ​ពី​ទី‌ក្រុង ទៅ​ដណ្តើម​យក​របស់​របរ​នៅ​ក្នុង​ទី​តាំង​ទ័ព​ស៊ីរី។ ដូច្នេះ​អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់ ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ពួក​គេ​បាន​វាយ​លុក​ជំរំ​របស់​អ្នក​គង្វាល​ហ្វូង​សត្វ ហើយ​រឹប​អូស​យក​ចៀម និង​អូដ្ឋ​យ៉ាង​ច្រើន។ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។


អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន នៅ​ជុំ‌វិញ​ស្រុក​យូដា ភ័យ​ខ្លាច​ជា​ខ្លាំង ពួក​គេ​មិន​ហ៊ាន​ធ្វើ​សង្គ្រាម​តទល់​នឹង​ស្តេច​យ៉ូសា‌ផាត​ឡើយ។


ស្តេច​យ៉ូសា‌ផាត និង​ប្រជា‌ជន​របស់​ស្តេច នាំ​គ្នា​រឹប​អូស​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ គេ​ឃើញ​មាន​ហ្វូង​សត្វ សម្លៀក‌បំពាក់ ព្រម​ទាំង​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើន​ដែល​នៅ​ជាប់​នឹង​សាក‌សព។ ដោយ​ជយ‌ភ័ណ្ឌ​ទាំង​នោះ​មាន​ច្រើន​ពេក ទោះ​បី​គេ​ចំណាយ​ពេល​អស់​បី​ថ្ងៃ ក៏​នៅ​តែ​ប្រមូល​មិន​អស់​ដែរ។


ពេល​នគរ​ឯ​ទៀតៗ​ទាំង​អស់​ឮ​ដំណឹង​ថា អុលឡោះ‌តាអាឡា​បាន​វាយ​ប្រហារ​ខ្មាំង​សត្រូវ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។


មាន​សំឡេង​ដ៏​ព្រឺ‌ព្រួច​លាន់​ឮ​ក្នុង ត្រចៀក​របស់​គេ មេ​បំផ្លាញ​នឹង​មក​ប្រហារ​គេ ក្នុង​គ្រា​ដែល​គេ​កំពុង​រស់​យ៉ាង​សុខ‌សាន្ត។


ស្ដេច​នានា​បាក់​ទ័ព​រត់ ទៅ​ជា​មួយ​ពល​ទាហាន​របស់​ខ្លួន។ ស្ត្រីៗ​ដែល​នៅ​ក្នុង​ផ្ទះ​នាំ​គ្នា​ចែក​ជយ‌ភ័ណ្ឌ។


ស្ដេច​របស់​ពួក​គេ​នឹង​រត់​ទៅ ទាំង​ភ័យ​ញាប់​ញ័រ មេ‌ទ័ព​របស់​ពួក​គេ​នឹង​ញ័រ​រន្ធត់ នៅ​មុខ​ទង់​ជ័យ​របស់​ទ្រង់។ នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ដែល​ប្រជា‌ជន​គោរព​បម្រើ​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ដុត​ជំនូន​ជូន​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡឹម។


ខ្សែ​ដែល​អ្នក​ចង​ក្ដោង​នោះ​ធូរ​អស់​ហើយ វា​ពុំ​អាច​ទប់​ដង​ក្ដោង​ឲ្យ​នៅ​រឹង‌ប៉ឹង​បាន​ទេ ហើយ​ក៏​ពុំ​អាច​ចង​ក្ដោង​បាន​ទៀត​ដែរ។ ពេល​នោះ គេ​នឹង​យក​ជយ‌ភ័ណ្ឌ​ដ៏​ច្រើន មក​ចែក​គ្នា សូម្បី​តែ​មនុស្ស​ខ្វិន ក៏​មក​យក​ជយ‌ភ័ណ្ឌ​នេះ​ដែរ។


ក៏​ប៉ុន្ដែ ក្នុង​ការ​ទាំង​នោះ យើង​មាន​ជ័យ‌ជំនះ​លើស​ពី​អ្នក​មាន​ជ័យ‌ជំនះ​ទៅ​ទៀត ដោយ​អុលឡោះ‌ជាអម្ចាស់​ដែល​បាន​ស្រឡាញ់​យើង។


ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នៅ​គ្រប់​ទី​កន្លែង​ភ័យ​ខ្លាច និង​កោត​ស្ញប់‌ស្ញែង​អ្នក។ ពេល​ណា​ឮ​សូរ​ឈ្មោះ​អ្នក គេ​នឹង​ភ័យ​ញាប់​ញ័រ ហើយ​តក់​ស្លុត​នៅ​ចំពោះ​មុខ​អ្នក”»។


បុរស​ទាំង​ពីរ​ជម្រាប​យ៉ូស្វេ​ថា៖ «អុលឡោះ‌តាអាឡា​ពិត​ជា​បាន​ប្រគល់​ទឹក​ដី​នេះ​ទាំង​មូល​មក​ឲ្យ​យើង​កាន់​កាប់​មែន សូម្បី​តែ​ប្រជា‌ជន​ក្នុង​ស្រុក ក៏​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​យើង​ទាំង​អស់​គ្នា​ដែរ»។


កាល​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អាម៉ូរី ដែល​នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​កាណាន ដែល​នៅ​តាម​មាត់​សមុទ្រ ឮ​ដំណឹង​ថា អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ទន្លេ​យ័រដាន់​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល រហូត​ដល់​គេ​ឆ្លង​ផុត ស្តេច​ទាំង​នោះ​បាក់​ទឹក​ចិត្ត និង​ភ័យ​លោះ​ព្រលឹង​នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល។


ដូច្នេះ រស​នៃអុលឡោះ‌តាអាឡា​បាន​មក​សណ្ឋិត​លើ​គាត់ ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង​ខ្លាំង​ក្លា។ គាត់​ចុះ​ទៅ​ក្រុង​អាស‌កា‌ឡូន សម្លាប់​អ្នក​ស្រុក​នោះ​អស់​សាម‌សិប​នាក់ ហើយ​យក​សម្លៀក‌បំពាក់​របស់​គេ​មក​ប្រគល់​ឲ្យ​អស់​អ្នក​ដែល​បាន​បក​ស្រាយ​ប្រស្នា។ បន្ទាប់​មក ដោយ​ខឹង​ខ្លាំង​ពេក គាត់​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់​វិញ។


ពេល​នោះ ក៏​កើត​ការ​ភ័យ​ញាប់‌ញ័រ នៅ​ក្នុង​ជំរំ​របស់​ពួក​ភីលី‌ស្ទីន និង​ក្នុង​ចំណោម​ប្រជា‌ជន​ដែល​នៅ​ជិត​ខាង​នោះ​ផង​ដែរ។ រីឯ​ទាហាន​នៅ​តាម​ខ្សែ​ត្រៀម និង​កង‌ទ័ព​ក៏​ភ័យ​ញាប់‌ញ័រ​ដែរ ដ្បិត​មាន​រញ្ជួយ​ផែនដី បណ្តាល​ឲ្យ​មាន​ការ​ភ័យ​ញាប់​ញ័រ​ជា​ខ្លាំង។