២ របាក្សត្រ 14:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ហើយវាយអស់ទាំងទីក្រុង នៅជុំវិញក្រុងកេរ៉ាដែរ ពីព្រោះសេចក្ដីស្ញែងខ្លាចរបស់ព្រះយេហូវ៉ា បានគ្របសង្កត់លើពួកក្រុងទាំងនោះ ពួកយូដាក៏ប្លន់ទីក្រុងទាំងនោះ យកបានរបស់យ៉ាងសន្ធឹក សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 វាយអស់ទាំងទីក្រុង នៅជុំវិញក្រុងកេរ៉ាដែរ ព្រោះសេចក្ដីស្ញែងខ្លាចរបស់ព្រះយេហូវ៉ា បានគ្របសង្កត់លើពួកក្រុងទាំងនោះ ពួកយូដាក៏ប្លន់ទីក្រុងទាំងនោះ យកបានរបស់យ៉ាងសន្ធឹក សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 កងទ័ពយូដាក៏បានវាយយកក្រុងទាំងប៉ុន្មាន ដែលនៅជុំវិញក្រុងកេរ៉ាដែរ ដ្បិតព្រះអម្ចាស់ធ្វើឲ្យអ្នកក្រុងទាំងនោះភ័យខ្លាចជាខ្លាំង។ កងទ័ពយូដារឹបអូសយកទ្រព្យសម្បត្តិក្រុងទាំងនោះ ព្រោះមានជយភណ្ឌយ៉ាងច្រើន។ សូមមើលជំពូកអាល់គីតាប14 កងទ័ពយូដាក៏បានវាយយកក្រុងទាំងប៉ុន្មាន ដែលនៅជុំវិញក្រុងកេរ៉ាដែរ ដ្បិតអុលឡោះតាអាឡាធ្វើឲ្យអ្នកក្រុងទាំងនោះភ័យខ្លាចជាខ្លាំង។ កងទ័ពយូដារឹបអូសយកទ្រព្យសម្បត្តិក្រុងទាំងនោះ ព្រោះមានជយភ័ណ្ឌយ៉ាងច្រើន។ សូមមើលជំពូក |
កាលពួកស្តេចសាសន៍អាម៉ូរីទាំងប៉ុន្មាន ដែលនៅខាងលិចទន្លេយ័រដាន់ នឹងស្តេចសាសន៍កាណានទាំងប៉ុន្មាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងទៅ នៅមុខពួកកូនចៅអ៊ីស្រាអែល ទាល់តែបានឆ្លងផុតមកដូច្នេះ នោះគេមានចិត្តរលត់ទៅ គ្មានវិញ្ញាណនៅសល់ក្នុងគេទៀតឡើយ ដោយព្រោះពួកកូនចៅអ៊ីស្រាអែល។