ចូរលើកតម្កើងសិរីរុងរឿងនៃនាមរបស់អុលឡោះតាអាឡា! ចូរនាំគ្នាយកជំនូនចូលមកជូនទ្រង់! ចូរនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅពេលទ្រង់សំដែងភាពបរិសុទ្ធរបស់ទ្រង់!
២ របាក្សត្រ 11:16 - អាល់គីតាប រីឯអស់អ្នកនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រអែល ដែលមានចិត្តស្វែងរកអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ក៏មកក្រុងយេរូសាឡឹមតាមពួកលេវី ដើម្បីធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯពួកអ្នកដែលនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល គឺជាអ្នកដែលតាំងចិត្តស្វែងរកព្រះយេហូវ៉ា ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ក៏មកតាមពួកលេវីនៅក្រុងយេរូសាឡិម ដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះរបស់បុព្វបុរសគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអស់អ្នកនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ដែលមានចិត្តស្វែងរកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ក៏មកក្រុងយេរូសាឡឹមតាមពួកលេវី ដើម្បីថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកនៅអស់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល គឺជាអ្នកដែលតាំងចិត្តរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះក៏តាមពួកលេវីនោះ មកឯក្រុងយេរូសាឡិម ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោគេ |
ចូរលើកតម្កើងសិរីរុងរឿងនៃនាមរបស់អុលឡោះតាអាឡា! ចូរនាំគ្នាយកជំនូនចូលមកជូនទ្រង់! ចូរនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅពេលទ្រង់សំដែងភាពបរិសុទ្ធរបស់ទ្រង់!
ស្តេចទតបានជម្រាបថា៖ «ទីនេះជាដំណាក់របស់អុលឡោះតាអាឡាជាម្ចាស់ ហើយទីនេះក៏ជាអាសនៈធ្វើគូរបានដុតសម្រាប់ជនជាតិអ៊ីស្រអែលដែរ!»។
ឥឡូវនេះ សូមតាំងចិត្ត តាំងគំនិតស្វែងរកអុលឡោះតាអាឡាជាម្ចាស់របស់អស់លោក។ សូមក្រោកឡើងនាំគ្នាសង់ទីសក្ការៈរបស់អុលឡោះតាអាឡា ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា និងគ្រឿងបរិក្ខារដ៏សក្ការៈរបស់អុលឡោះទៅតម្កល់ទុកក្នុងដំណាក់ដែលនឹងសង់ឡើង សម្រាប់នាមរបស់អុលឡោះតាអាឡា»។
ដូច្នេះពួកគេពង្រឹងអាណាចក្រយូដា និងជួយគាំទ្រស្តេចរេហូបោម ជាបុត្ររបស់ស្តេចស៊ូឡៃម៉ាន ក្នុងរយៈពេលបីឆ្នាំ ដ្បិតក្នុងអំឡុងពេលបីឆ្នាំនោះ គេដើរតាមមាគ៌ារបស់ស្តេចទត និងស្តេចស៊ូឡៃម៉ាន។
ពួកគេបានចូលរួមក្នុងសម្ពន្ធមេត្រី ដោយតាំងចិត្តស្វែងរកអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់ពួកគេ យ៉ាងស្មោះអស់ពីចិត្ត និងអស់ពីស្មារតី។
អ្នកស្រុកយូដាទាំងមូលមានអំណរសប្បាយនឹងពាក្យសម្បថនោះ ព្រោះពួកគេបានស្បថ យ៉ាងស្មោះអស់ពីចិត្ត។ ពួកគេស្វែងរកអុលឡោះតាអាឡាដោយចិត្តស្មោះសរ ហើយទ្រង់ក៏ឲ្យពួកគេរកទ្រង់ឃើញ ព្រមទាំងប្រោសប្រទានឲ្យពួកគេបានសុខសាន្តគ្រប់ទិសទី។
ស្តេចអេសាប្រមូលផ្តុំប្រជាជនយូដា និងពុនយ៉ាមីនទាំងមូល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ និងស៊ីម្មាន ដែលបានភៀសខ្លួនមកនៅស្រុកយូដា ដ្បិតជនជាតិអ៊ីស្រអែលមួយចំនួនធំ បានមករួបរួមជាមួយស្តេច ព្រោះពួកគេឃើញថា អុលឡោះតាអាឡាជាម្ចាស់របស់ស្តេច នៅជាមួយគាត់។
ប៉ុន្តែ ស្តេចបានប្រព្រឹត្តអំពើល្អមួយចំនួនដែរ គឺស្តេចបានលុបបំបាត់បង្គោលរបស់ព្រះអាសេរ៉ាអស់ពីក្នុងស្រុក ហើយស្តេចស្វែងរកអុលឡោះដោយស្មោះអស់ពីចិត្ត»។
ស្តេចយ៉ូសាផាតភ័យខ្លាចជាខ្លាំង ស្តេចក៏សម្រេចចិត្តទូរអាសួរអុលឡោះតាអាឡា ហើយប្រកាសឲ្យអ្នកស្រុកយូដាទាំងមូលតមអាហារ។
អ្នកស្រុកយូដាជួបជុំគ្នាស្វែងរកអុលឡោះតាអាឡា ពួកគេធ្វើដំណើរមកពីគ្រប់ទីក្រុងនៃស្រុកយូដា ដើម្បីស្វែងរកអុលឡោះតាអាឡា។
ប៉ុន្តែ មានមនុស្សមួយចំនួន ក្នុងកុលសម្ព័ន្ធអេស៊ើរ ម៉ាណាសេ និងសាប់យូឡូនទទួលស្គាល់កំហុស ហើយនាំគ្នាមកក្រុងយេរូសាឡឹម។
ប្រសិនបើអុលឡោះខ្វល់ខ្វាយតែ ចំពោះទ្រង់ផ្ទាល់ ហើយបើទ្រង់ដកយកវិញ្ញាណ និងដង្ហើមជីវិតទៅវិញនោះ
ឱអុលឡោះអើយ ខ្ញុំ ត្រៀមចិត្តគំនិតជាស្រេច! ខ្ញុំនឹងច្រៀង ខ្ញុំនឹងច្រៀង គីតាបសាបូរអស់ពីដួងចិត្ត!
មិនត្រូវទុកចិត្តលើអំពើហិង្សាឡើយ ហើយកុំសង្ឃឹមលើការលួចប្លន់ដែរ។ ប្រសិនបើទ្រព្យសម្បត្តិអ្នករាល់គ្នាកើនចំនួន ច្រើនឡើង មិនត្រូវជំពាក់ចិត្តឡើយ។
រីឯអស់អ្នកដែលមិនយកចិត្តទុកដាក់ ចំពោះបន្ទូលរបស់អុលឡោះតាអាឡា ទេ ក៏ទុកអ្នកបម្រើ និងហ្វូងសត្វរបស់ខ្លួននៅតាមវាល។
កាលស្ដេចស្តាប់ដូច្នេះហើយ គាត់ព្រួយចិត្តជាខ្លាំង។ ស្តេចចង់ដោះលែងដានីយ៉ែលណាស់ គឺតាំងពីពេលនោះរហូតដល់ល្ងាច ស្តេចរិះរកមធ្យោបាយដោះលែងដានីយ៉ែល។
អ្នកទាំងនោះបំប៉នខ្លួនឲ្យធំធាត់ ដោយសារ ជំនូនលោះបាបនៃប្រជាជនរបស់យើង ហើយសប្បាយចិត្ត ដោយឃើញពួកគេប្រព្រឹត្តអំពើអាក្រក់។
ឥឡូវនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលថា៖ «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា!
អ្នកក្រុងមួយនឹងធ្វើដំណើរទៅប្រាប់អ្នកក្រុងមួយទៀតថា: “មក៍! យើងនាំគ្នាទៅទូរអាអង្វរអុលឡោះតាអាឡា យើងនាំគ្នាទៅរកអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល!” ម្នាក់ទៀតតបថា “ខ្ញុំក៏ទៅជាមួយដែរ!”។
ពេលគាត់ទៅដល់ ហើយឃើញក្តីមេត្តារបស់អុលឡោះដូច្នេះ គាត់ត្រេកអរសប្បាយ។ គាត់ទូន្មានគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្ដនៅស្មោះត្រង់នឹងអ៊ីសាជាអម្ចាស់ជានិច្ច។
ពេលនោះ អ្នករាល់គ្នាត្រូវយកជំនូនទាំងប៉ុន្មាន ដូចខ្ញុំបានបង្គាប់ ទៅជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានៅកន្លែងដែលទ្រង់នឹងជ្រើសរើសជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់ គឺមានគូរបានដុត ជំនូនមួយភាគដប់ ជំនូនពិសេស និងជំនូនផ្សេងៗ ដែលអ្នករាល់គ្នាសន្យាជូនអុលឡោះតាអាឡា។
គាត់មានប្រសាសន៍ទៅគេទៀតថា៖ «ចូរយកចិត្តទុកដាក់នឹងពាក្យទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ហើយប្រៀនប្រដៅកូនចៅរបស់អ្នករាល់គ្នាឲ្យកាន់ និងប្រតិបត្តិតាមពាក្យទាំងអស់ដែលមានចែងក្នុងហ៊ូកុំនេះ។
បើអ្នករាល់គ្នាយល់ឃើញថា ដីដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាពុំបរិសុទ្ធទេ ចូរឆ្លងមករស់នៅក្នុងស្រុកជាកម្មសិទ្ធិរបស់អុលឡោះតាអាឡា ដែលមានដំណាក់របស់ទ្រង់ផង។ ចូរមកកាន់កាប់ទឹកដីនេះ ជាមួយយើងចុះ ប៉ុន្តែ សូមកុំបះបោរប្រឆាំងនឹងអុលឡោះតាអាឡាឡើយ ហើយក៏កុំបះបោរប្រឆាំងនឹងពួកយើង ដោយសង់អាសនៈមួយទៀត សម្រាប់អ្នករាល់គ្នា ក្រៅពីអាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង។