Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 8:21 - អាល់គីតាប

21 អ្នក​ក្រុង​មួយ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រាប់​អ្នក​ក្រុង​មួយ​ទៀត​ថា: “មក៍! យើង​នាំ​គ្នា​ទៅ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា យើង​នាំ​គ្នា​ទៅ​រកអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល!” ម្នាក់​ទៀត​តប​ថា “ខ្ញុំ​ក៏​ទៅ​ជា​មួយ​ដែរ!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ហើយ​អ្នកដែល​រស់នៅ​ទីក្រុង​មួយ​នឹង​ទៅ​ឯ​ទីក្រុង​មួយទៀត និយាយថា​: “យើង​ប្រញាប់​នាំគ្នា​ទៅ​សុំក្ដីសន្ដោស​ពី​ព្រះយេហូវ៉ា ហើយ​ស្វែងរក​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ហើយ​ខ្ញុំ​ក៏​ទៅ​ដែរ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ពួក​អ្នក​នៅ​ស្រុក​មួយ​នឹង​ទៅ​ស្រុក​មួយ​ទៀត​បបួល​ថា "ចូរ​យើង​ប្រញាប់​ទៅ​ទូល‌អង្វរ​ព្រះ‌យេហូវ៉ា ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ចុះ ហើយ​ខ្ញុំ​ក៏​ទៅ​ដែរ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 អ្នក​ក្រុង​មួយ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រាប់​អ្នក​ក្រុង​មួយ​ទៀត​ថា: “មក៍! យើង​នាំ​គ្នា​ទៅ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ យើង​នាំ​គ្នា​ទៅ​រក​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល!” ម្នាក់​ទៀត​តប​ថា “ខ្ញុំ​ក៏​ទៅ​ជា​មួយ​ដែរ!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ពួក​អ្នក​នៅ​ស្រុក​១​នឹង​ទៅ​ឯ​ស្រុក​១​ទៀត​បបួល​ថា ចូរ​យើង​ប្រញាប់​ឡើង​ទៅ​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ចុះ ឯ​ខ្ញុំ​ក៏​នឹង​ទៅ​ដែរ

សូមមើលជំពូក ចម្លង




សាការី 8:21
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អស់​អ្នក​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​មាន​ចិត្ត​ស្វែង​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ក៏​មក​ក្រុង​យេរូ‌សាឡឹម​តាម​ពួក​លេវី ដើម្បី​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​ពួក​គេ។


ឱ​ស្នា‌ដៃ​ទាំង‌ឡាយ​របស់​អុលឡោះ‌តាអាឡា​អើយ ទោះ​បី​នៅ​ទី​ណា​ក្ដី ក៏​អ្នក​រាល់​គ្នា​ស្ថិត​នៅ ក្រោម​ការ​គ្រប់‌គ្រង​របស់​ទ្រង់​ដែរ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់! ខ្ញុំ​សូម​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា!


ប្រជា‌ជន​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​អុលឡោះ‌តាអាឡា យើង​ឡើង​ទៅ​ដំណាក់​នៃ​អុលឡោះ ជា​ម្ចាស់​របស់​យ៉ាកកូប។ ទ្រង់​នឹង​បង្រៀន​យើង​អំពី មាគ៌ា​របស់​ទ្រង់ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​បន្ទូល​របស់អុលឡោះ‌តាអាឡា ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។


បន្តិច​ទៀត ពួក​អ្នក​យាម​នឹង​ស្រែក នៅ​លើ​ភ្នំ​អេប្រាអ៊ីម​ថា: “ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​យើង!”»


យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្គាល់អុលឡោះ‌តាអាឡា ឲ្យ​បាន​ច្បាស់ ទ្រង់​ប្រាកដ​ជា​មក​ជួយ​ពួក​យើង គឺ​ពិត​ដូច​ថ្ងៃ​រះ។ ទ្រង់​នឹង​មក​ប្រោស​ពួក​យើង ដូច​ភ្លៀង​ធ្លាក់​ស្រោច​ស្រព​ផែនដី​តាម​រដូវ​កាល”។


ពេល​នោះ ប្រជា‌ជន​នៅ​ក្រុង​បេត-‌អែល​បាន​ចាត់​លោក​សារេ‌ស៊ើរ និង​លោក​រេគេម-‌មែឡេក ព្រម​ទាំង​មនុស្ស​មួយ​ក្រុម ឲ្យ​ទៅ​ទូរអា​សូម​ការ​ប្រណី​សន្ដោស​ពីអុលឡោះ‌តាអាឡា


ជាតិ​សាសន៍​ជា​ច្រើន និង​ប្រជា‌ជាតិ​មហា​អំណាច នឹង​នាំ​គ្នា​មក​រកអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ទូរអរ‌អង្វរ​ទ្រង់។


កាល​សិស្ស​ទាំង​ពីរ​បាន​ឮ​ពាក្យ​នេះ គេ​នាំ​គ្នា​ដើរ​តាម​អ៊ីសា​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម