ពេលម៉ូសាចូលទៅជួបអុលឡោះតាអាឡា ដើម្បីសន្ទនាជាមួយទ្រង់គាត់ដោះស្បៃមុខ រហូតដល់ចេញមកវិញ។ ពេលគាត់ចេញមកវិញ គាត់ក៏នាំបទបញ្ជាផ្សេងៗ ដែលគាត់បានទទួលយកមកប្រាប់ជនជាតិអ៊ីស្រអែល។
២ កូរិនថូស 3:16 - អាល់គីតាប ក៏ប៉ុន្ដែនៅពេលគេបែរចិត្ដគំនិតរកអ៊ីសាជាអម្ចាស់ ស្បៃនោះចេញពីគេបាត់ទៅ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែកាលណាពួកគេបែរមករកព្រះអម្ចាស់វិញ ស្បៃនោះក៏ត្រូវបានដោះចេញ។ Khmer Christian Bible ប៉ុន្ដែស្បៃនោះត្រូវបានដោះចេញ ពេលណាដែលពួកគេបែរមករកព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ នៅពេលគេងាកបែរមករកព្រះអម្ចាស់ ស្បៃនោះក៏ត្រូវបានដោះចេញទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ «នៅពេលគេបែរចិត្តគំនិតរកព្រះអម្ចាស់ ស្បៃនោះចេញពីគេបាត់ទៅ» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលគេបានងាកបែរមកឯព្រះអម្ចាស់វិញ នោះទើបស្បៃនឹងបានរដោះចោលចេញ |
ពេលម៉ូសាចូលទៅជួបអុលឡោះតាអាឡា ដើម្បីសន្ទនាជាមួយទ្រង់គាត់ដោះស្បៃមុខ រហូតដល់ចេញមកវិញ។ ពេលគាត់ចេញមកវិញ គាត់ក៏នាំបទបញ្ជាផ្សេងៗ ដែលគាត់បានទទួលយកមកប្រាប់ជនជាតិអ៊ីស្រអែល។
នៅលើភ្នំនោះ ទ្រង់នឹងដកស្បៃកាន់ទុក្ខ ចេញពីជាតិសាសន៍ទាំងប៉ុន្មាន ហើយក៏ដកវាំងននទុក្ខព្រួយចេញពី ប្រជាជាតិទាំងអស់ដែរ។
នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮបន្ទូល ដែលមានចែងទុកនៅក្នុងគីតាប ហើយមនុស្សខ្វាក់នឹងមើលឃើញ គឺគេរួចផុតពីភាពងងឹត លែងស្ថិតនៅក្នុងភាពអន្ធការទៀតហើយ។
យើងជាអុលឡោះតាអាឡានឹងប្រៀនប្រដៅកូនចៅអ្នក ដោយខ្លួនយើងផ្ទាល់ ហើយកូនចៅរបស់អ្នក នឹងមានសេចក្ដីសុខសាន្តយ៉ាងបរិបូណ៌។
គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយប្រាប់បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់អុលឡោះតាអាឡា” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា។ យើងអត់អោនឲ្យគេចំពោះអំពើទុច្ចរិត ដែលគេបានប្រព្រឹត្ត ហើយយើងក៏លែងនឹកនាពីអំពើបាបរបស់គេទៀតដែរ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
តោងយើងពិនិត្យពិច័យ និងស្ទង់មើល កិរិយាមារយាទរបស់ខ្លួន ហើយបែរចិត្តគំនិតមករកអុលឡោះតាអាឡាវិញ។
ចំពោះពួកគេ ប្រសិនបើគេបោះបង់ចិត្ដមិនជឿនោះចោល អុលឡោះមុខតែផ្សាំគេវិញជាមិនខាន ដ្បិតអុលឡោះមានអំណាចអាចនឹងផ្សាំពួកគេសាជាថ្មីបាន។
មកទល់សព្វថ្ងៃនេះ ពេលគេអានគីតាបរបស់ម៉ូសា មានស្បៃមួយនៅបាំងចិត្ដគេមិនឲ្យយល់
ក៏ប៉ុន្តែ អ្នកត្រូវស្តាប់តាមបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់នៃអ្នក ដោយកាន់តាមបទបញ្ជា និងហ៊ូកុំរបស់ទ្រង់ ដែលមានចែងទុកក្នុងគីតាបនៃហ៊ូកុំនេះ ហើយត្រូវវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីគំនិត។
នៅពេលខាងមុខ កាលហេតុការណ៍ទាំងនេះកើតមាន ហើយអ្នករងទុក្ខលំបាក អ្នកនឹងវិលមករកអុលឡោះតាអាឡាជាម្ចាស់របស់អ្នកវិញ អ្នកនឹងស្តាប់បន្ទូលរបស់ទ្រង់