Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 3:15 - អាល់គីតាប

15 មក​ទល់​សព្វ​ថ្ងៃ​នេះ ពេល​គេ​អាន​គីតាប​របស់​ម៉ូសា មាន​ស្បៃ​មួយ​នៅ​បាំង​ចិត្ដ​គេ​មិន​ឲ្យ​យល់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ពិតមែនហើយ កាលណា​គេ​អាន​គម្ពីរ​ម៉ូសេ នោះ​មាន​ស្បៃ​គ្រប​ពីលើ​ចិត្ត​របស់​ពួកគេ រហូតមកដល់​សព្វថ្ងៃ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ពេល​ណា​ក៏ដោយ​ដែល​ពួកគេ​អាន​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ នោះ​មាន​ស្បៃ​បាំង​ចិត្ដ​របស់​ពួកគេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដរាប​មក​ទល់​ថ្ងៃ​នេះ កាល​ណា​គេ​អាន​គម្ពីរ​លោក​ម៉ូសេ នោះ​មាន​ស្បៃ​មួយ​បាំង​ចិត្ត​របស់​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 មក​ទល់​សព្វ​ថ្ងៃ​នេះ ពេល​គេ​អាន​គម្ពីរ​របស់​លោក​ម៉ូសេ មាន​ស្បៃ​មួយ​នៅ​បាំង​ចិត្ត​គេ​មិន​ឲ្យ​យល់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដរាប​ដល់​ថ្ងៃ​នេះ កាល​ណា​គេ​មើល​គម្ពីរ​លោក​ម៉ូសេ នោះ​ក៏​គង់​តែ​នៅ​មាន​ស្បៃ​បាំង​ចិត្ត​គេ​នៅ​ឡើយ

សូមមើលជំពូក ចម្លង




២ កូរិនថូស 3:15
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​លើ​ភ្នំ​នោះ ទ្រង់​នឹង​ដក​ស្បៃ​កាន់​ទុក្ខ ចេញ​ពី​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ក៏​ដក​វាំងនន​ទុក្ខ​ព្រួយ​ចេញ​ពី ប្រជា‌ជាតិ​ទាំង​អស់​ដែរ។


ប៉ុន្ដែ គំនិត​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ងងឹត​សូន្យ ដ្បិត​រហូត​មក​ទល់​សព្វ​ថ្ងៃ ពេល​គេ​អាន​គីតាប​សម្ពន្ធ‌មេត្រី​ចាស់ ស្បៃ​ដដែល​នោះ​នៅ​បាំង​គំនិត​របស់​គេ។ ស្បៃ​នៅ​បាំង​គេ​ដដែល លុះ​ដល់​គេ​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស ទើប​ស្បៃ​នោះ​រសាត់​បាត់​ទៅ។


ក៏​ប៉ុន្ដែ​នៅ​ពេល​គេ​បែរ​ចិត្ដ​គំនិត​រក​អ៊ីសា‌ជាអម្ចាស់ ស្បៃ​នោះ​ចេញ​ពី​គេ​បាត់​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម