២ កូរិនថូស 3:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ក៏ប៉ុន្តែ «នៅពេលគេបែរចិត្តគំនិតរកព្រះអម្ចាស់ ស្បៃនោះចេញពីគេបាត់ទៅ» សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល16 ប៉ុន្តែកាលណាពួកគេបែរមករកព្រះអម្ចាស់វិញ ស្បៃនោះក៏ត្រូវបានដោះចេញ។ សូមមើលជំពូកKhmer Christian Bible16 ប៉ុន្ដែស្បៃនោះត្រូវបានដោះចេញ ពេលណាដែលពួកគេបែរមករកព្រះអម្ចាស់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ប៉ុន្ដែ នៅពេលគេងាកបែរមករកព្រះអម្ចាស់ ស្បៃនោះក៏ត្រូវបានដោះចេញទៅ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 តែកាលគេបានងាកបែរមកឯព្រះអម្ចាស់វិញ នោះទើបស្បៃនឹងបានរដោះចោលចេញ សូមមើលជំពូកអាល់គីតាប16 ក៏ប៉ុន្ដែនៅពេលគេបែរចិត្ដគំនិតរកអ៊ីសាជាអម្ចាស់ ស្បៃនោះចេញពីគេបាត់ទៅ សូមមើលជំពូក |
គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយប្រាប់បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់ព្រះអម្ចាស់” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា។ យើងអត់ឱនឲ្យគេចំពោះអំពើទុច្ចរិត ដែលគេបានប្រព្រឹត្ត ហើយយើងក៏លែងនឹកនាពីអំពើបាបរបស់គេទៀតដែរ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។