រ៉ូម 11:23 - អាល់គីតាប23 ចំពោះពួកគេ ប្រសិនបើគេបោះបង់ចិត្ដមិនជឿនោះចោល អុលឡោះមុខតែផ្សាំគេវិញជាមិនខាន ដ្បិតអុលឡោះមានអំណាចអាចនឹងផ្សាំពួកគេសាជាថ្មីបាន។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល23 រីឯមែកឈើទាំងនោះដែលត្រូវបានកាត់ចេញក៏ដូច្នោះដែរ ប្រសិនបើពួកគេលែងបន្តនៅក្នុងភាពឥតជំនឿរបស់ពួកគេទៀត នោះពួកគេនឹងត្រូវបានបំបៅវិញ ដ្បិតព្រះអាចបំបៅពួកគេសាជាថ្មីបាន។ សូមមើលជំពូកKhmer Christian Bible23 ឯពួកអ្នកដែលត្រូវកាត់ចេញទាំងនោះក៏ដូច្នេះដែរ បើពួកគេបោះបង់ភាពគ្មានជំនឿរបស់ពួកគេ ព្រះជាម្ចាស់នឹងផ្សាំពួកគេវិញ ព្រោះព្រះអង្គអាចផ្សាំពួកគេជាថ្មីបាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ឯសាសន៍អ៊ីស្រាអែលទាំងនោះក៏ដូច្នោះដែរ បើគេបោះបង់ចិត្តមិនជឿនោះចោល នោះព្រះនឹងបំបៅគេវិញ ដ្បិតព្រះអង្គមានអំណាចនឹងបំបៅគេជាថ្មីបាន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ចំពោះពួកគេ ប្រសិនបើគេបោះបង់ចិត្តមិនជឿនោះចោល ព្រះជាម្ចាស់មុខតែផ្សាំគេវិញជាមិនខាន ដ្បិតព្រះអង្គមានឫទ្ធានុភាពអាចនឹងផ្សាំពួកគេសាជាថ្មីបាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ហើយមែកកំណើតទាំងនោះដែរ បើគេលះសេចក្ដីមិនជឿចោលចេញ នោះនឹងបំបៅគេវិញ ដ្បិតព្រះទ្រង់អាចនឹងភ្ជាប់ជាតិវិញបាន សូមមើលជំពូក |
យើងនឹងចាក់បង្ហូររសមកលើរាជវង្សរបស់ទត និងប្រជាជនក្រុងយេរូសាឡឹម ដើម្បីឲ្យពួកគេមានឆន្ទៈល្អ ចេះទូរអា។ ពួកគេនឹងសម្លឹងមើលមកយើង ដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខដូចគេកាន់ទុក្ខព្រោះកូនប្រុសតែមួយបាត់បង់ជីវិត។ ពួកគេយំសោកយ៉ាងជូរចត់ ដូចគេយំសោកស្រណោះសពកូនប្រុសច្បង។