យើងនឹងប្រទានពរដល់អ្នកដ៏ច្រើនបរិបូណ៌យ៉ាងនោះដែរ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើនគររបស់ពួកខ្មាំងសត្រូវ។
១ សាំយូអែល 13:5 - អាល់គីតាប ជនជាតិភីលីស្ទីនប្រមូលទ័ព ចេញមកច្បាំងតទល់នឹងជនជាតិអ៊ីស្រអែល។ ពួកគេមានរទេះចំបាំងចំនួនបីម៉ឺនគ្រឿង មានទ័ពសេះប្រាំមួយពាន់ និងមានពលទាហានច្រើនកុះករ ដូចខ្សាច់នៅឆ្នេរសមុទ្រ។ ពួកគេបានលើកទ័ពមកបោះជំរំនៅមីកម៉ាស់ ខាងកើតបេតអាវេន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកភីលីស្ទីន គេក៏មូលគ្នាមក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលដែរ មានទាំងរទេះចម្បាំងបីម៉ឺន ពលសេះប្រាំមួយពាន់ និងពលថ្មើរជើងសន្ធឹកណាស់ ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ គេនាំគ្នាឡើងមក បោះទ័ពនៅត្រង់មីកម៉ាស ខាងកើតបេត-អាវេន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិភីលីស្ទីនប្រមូលទ័ពចេញមកច្បាំងតទល់នឹងជនជាតិអ៊ីស្រាអែល។ ពួកគេមានរទេះចម្បាំងចំនួនបីម៉ឺនគ្រឿង មានទ័ពសេះប្រាំមួយពាន់ និងមានពលទាហានច្រើនកុះករ ដូចខ្សាច់នៅឆ្នេរសមុទ្រ។ ពួកគេបានលើកទ័ពមកបោះជំរំនៅមីកម៉ាស់ ខាងកើតបេតអាវេន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកភីលីស្ទីន គេក៏មូលគ្នាមក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលដែរ មានទាំងរទេះចំបាំង៣ម៉ឺន ពលសេះ៦ពាន់ ហើយនឹងពលថ្មើរជើងសន្ធឹកណាស់ ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ គេនាំគ្នាឡើងមកបោះទ័ពនៅត្រង់មីកម៉ាស ខាងកើតបេត-អាវេន |
យើងនឹងប្រទានពរដល់អ្នកដ៏ច្រើនបរិបូណ៌យ៉ាងនោះដែរ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើនគររបស់ពួកខ្មាំងសត្រូវ។
រីឯខ្ញុំវិញ ខ្ញុំសូមផ្តល់យោបល់ដូចតទៅ: សូមស្តេចប្រមូលទាហានអ៊ីស្រអែលទាំងអស់មក គឺចាប់ពីក្រុងដាន់ រហូតដល់ក្រុងបៀរសេបា ឲ្យបានចំនួនច្រើនដូចគ្រាប់ខ្សាច់ នៅតាមឆ្នេរសមុទ្រ។ បន្ទាប់មក សូមស្តេចផ្ទាល់នាំមុខគេចេញទៅច្បាំង។
ស្តេចអហាប់ដើរត្រួតពលទ័ពអ៊ីស្រអែល ហើយចែកស្បៀងអាហារឲ្យ រួចលើកទ័ពចេញទៅច្បាំងនឹងកងទ័ពស៊ីរី។ កងទ័ពអ៊ីស្រអែលបោះជំរំ ទល់មុខនឹងកងទ័ពស៊ីរី។ កងទ័ពអ៊ីស្រអែលប្រៀបបាននឹងពពែពីរហ្វូងតូចៗ រីឯកងទ័ពស៊ីរីវិញ ស្ថិតនៅពាសពេញតំបន់នោះ។
អុលឡោះអើយ ឥឡូវនេះទ្រង់សម្រេចតាមបន្ទូលដែលទ្រង់បានសន្យាចំពោះស្តេចទត ជាឪពុករបស់ខ្ញុំហើយ ដ្បិតទ្រង់បានតែងតាំងខ្ញុំ ឲ្យគ្រងរាជ្យលើប្រជាជនដ៏ច្រើនឥតគណនាដូចធូលី។
កងទ័ពរបស់ខ្មាំងបានចូលទៅដល់ក្រុងអៃយ៉ាត ពួកគេឆ្លងកាត់ក្រុងមីករ៉ូន ហើយទុករបស់របរនៅក្រុងមីគម៉ាស។
ពូជពង្សរបស់អ្នកនឹងកើនច្រើនឡើង ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយឈ្មោះរបស់អ្នកនឹងស្ថិតស្ថេរ នៅមុខយើងរហូត ឥតសាបសូន្យឡើយ។
យើងនឹងធ្វើឲ្យមានស្ត្រីមេម៉ាយច្រើនជាង គ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រទៅទៀត។ យើងនឹងនាំមហន្តរាយមកលើពួកគេ ទាំងកណ្ដាលថ្ងៃត្រង់ គឺមកលើម្ដាយរបស់ទាហានដែលនៅក្មេង យើងធ្វើឲ្យស្ត្រីនោះតក់ស្លុត ញ័ររន្ធត់។
អ្នកក្រុងសាម៉ារីនឹងភ័យតក់ស្លុត ព្រោះតែរូបគោញីដែលគេគោរព នៅបេត-អាវេន ប្រជាជន និងពួកអ៊ីមុាំដែលគោរពបូជា រូបកូនគោ នាំគ្នាធ្វើពិធីកាន់ទុក្ខ។ ទុកឲ្យពួកគេលើកតម្កើងរូបកូនគោទៅ ព្រោះបន្តិចទៀត រូបកូនគោនឹងត្រូវដកចេញ ពីចំណោមពួកគេ។
អ៊ីស្រអែលអើយ ប្រសិនបើអ្នកប្រព្រឹត្ត អំពើពេស្យាចារដូច្នេះ មិនគប្បីឲ្យយូដាធ្វើខុសដូចអ្នកទេ កុំទៅគីលកាល់ កុំឡើងទៅបេតអាវេន ឬក៏ស្បថក្នុងនាម អុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្បដែរ។
ចូរផ្លុំស្នែងប្រកាសសឹកនៅគីបៀរ! ចូរផ្លុំត្រែប្រកាសភាពអាសន្ននៅរ៉ាម៉ា! ចូរស្រែកហ៊ោនៅបេតអាវេន! ពុនយ៉ាមីន ចូរប្រយ័ត្នខាងក្រោយខ្នងអ្នក!
រីឯណាពីអេសាយវិញ គាត់បានប្រកាសអំពីសាសន៍អ៊ីស្រអែលថាៈ ទោះបីសាសន៍អ៊ីស្រអែលបានកើនចំនួនច្រើន ដូចខ្សាច់នៅឆ្នេរសមុទ្រហើយក៏ដោយ មានតែមួយចំនួនតូច សល់ពីស្លាប់ប៉ុណ្ណោះ ដែលនឹងទទួលការសង្គ្រោះ
ស្តេចទាំងនោះបានលើករេហ៍ពលចេញមកផ្តុំគ្នា ជាកងទ័ពមួយយ៉ាងធំ មានគ្នាច្រើនឥតគណនា ដូចគ្រាប់ខ្សាច់ នៅតាមឆ្នេរសមុទ្រ ហើយក៏មានទ័ពសេះ និងរទេះចំបាំងយ៉ាងច្រើនអនេកដែរ។
ព្រំប្រទល់ខាងជើងនៃទឹកដីរបស់គេ ចាប់ផ្តើមពីទន្លេយ័រដាន់ ឡើងតាមជំរាលខាងជើងក្រុងយេរីខូ បន្តទៅខាងលិច កាត់តាមតំបន់ភ្នំ ហើយទៅដល់វាលរហោស្ថាន នៅបេតអាវេន។
យ៉ូស្វេបានចាត់អ្នកខ្លះ ពីក្រុងយេរីខូឲ្យទៅក្រុងអៃ ដែលនៅជិតបេតអាវេន នៅខាងកើតបេតអែល ទាំងមានប្រសាសន៍ទៅគេថា៖ «ចូរឡើងទៅស៊ើបការណ៍នៅស្រុកនោះ»។ ពួកគេក៏ឡើងទៅស៊ើបការណ៍នៅក្រុងអៃ។
ជនជាតិម៉ាឌាន ជនជាតិអាម៉ាឡេក និងពួកពនេចរទាំងប៉ុន្មានពីទិសខាងកើតបោះជំរំនៅពាសពេញវាលទំនាប ពួកគេមានចំនួនច្រើនដូចហ្វូងកណ្ដូប ហើយអូដ្ឋរបស់គេ ក៏មានចំនួនច្រើនឥតគណនាដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។
សាំយូអែលសួរថា៖ «តើលោកធ្វើអ្វីហ្នឹង?»។ ស្តេចសូលឆ្លើយថា៖ «កាលខ្ញុំឃើញពលទាហានរត់គេចខ្លួនចេញឆ្ងាយពីខ្ញុំ រីឯលោកសោត ក៏ពុំឃើញអញ្ជើញមកដូចកំណត់។ ខ្ញុំឃើញពួកភីលីស្ទីនប្រមូលផ្តុំគ្នានៅមីកម៉ាស់
ស្តេចសូលជ្រើសរើសទាហានចំនួនបីពាន់នាក់ ពីក្នុងចំណោមប្រជាជនអ៊ីស្រអែល គឺពីរពាន់នាក់ទុកឲ្យនៅជាមួយគាត់ ត្រង់ភូមិមីកម៉ាស់ និងតំបន់ភ្នំបេតអែល ហើយមួយពាន់នាក់ទៀតឲ្យនៅជាមួយសម្តេចយ៉ូណាថាន នៅភូមិគីបៀរ ក្នុងស្រុកពុនយ៉ាមីន។ រីឯប្រជាជនដែលនៅសេសសល់ស្តេចសូលបញ្ជូនឲ្យវិលទៅផ្ទះរៀងៗខ្លួនវិញ។
នៅថ្ងៃនោះ អុលឡោះតាអាឡាបានសង្គ្រោះជនជាតិអ៊ីស្រអែល ហើយការប្រយុទ្ធក៏បន្តទៅទៀត រហូតដល់បេតអាវេន។
ក្នុងមួយជីវិត ស្តេចសូលធ្វើសង្គ្រាមយ៉ាងសាហាវជាមួយនឹងពួកភីលីស្ទីន។ ហេតុនេះហើយ បានជាស្តេចសូលតែងតែសង្កេតរកមើលជនណាដែលមានកម្លាំងខ្លាំងក្លា និងទឹកចិត្តអង់អាច ដើម្បីយកមកធ្វើជាពលទ័ពរបស់គាត់។
ពួកភីលីស្ទីនប្រមូលផ្តុំកងទ័ព ដើម្បីធ្វើសង្គ្រាម។ ពួកគេប្រមូលផ្តុំគ្នានៅសូកូ ក្នុងស្រុកយូដា ហើយទៅបោះទ័ពនៅអេផេស-ដាំមីម ដែលនៅចន្លោះសូកូ និងអាសេកា។
កងទ័ពភីលីស្ទីនបាក់ស្បាតលែងហ៊ានលុកលុយទឹកដីអ៊ីស្រអែលទៀត។ អុលឡោះតាអាឡាបានសំដែងអំណាច ប្រឆាំងនឹងជនជាតិភីលីស្ទីន អស់មួយជីវិតរបស់សាំយូអែល។