Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 10:5 - អាល់គីតាប

5 អ្នក​ក្រុង​សាម៉ារី​នឹង​ភ័យ​តក់‌ស្លុត ព្រោះ​តែ​រូប​គោ​ញី​ដែល​គេ​គោរព នៅ​បេត-‌អាវេន ប្រជា‌ជន និង​ពួក​អ៊ីមុាំ​ដែល​គោរព​បូជា រូប​កូន​គោ នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ។ ទុក​ឲ្យ​ពួក​គេ​លើក​តម្កើង​រូប​កូន​គោ​ទៅ ព្រោះ​បន្តិច​ទៀត រូប​កូន​គោ​នឹង​ត្រូវ​ដក​ចេញ ពី​ចំណោម​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពួក​អ្នក​នៅ​ក្រុង​សាម៉ារី​នឹង​ភ័យ​ស្លុត ពី​ដំណើរ​រូប​កូន​គោ​នៅ​បេត-អាវេន។ ប្រជា‌ជន​នឹង​សោយ​សោក​ដោយ​ព្រោះ​រូប​នោះ ហើយ​ពួក​សង្ឃ​ដែល​គោរព​រូប​នោះ​ក៏​ដូច្នោះ​ដែរ គឺ​ជា​អស់​អ្នក​ដែល​អរ​សប្បាយ​នឹង​រូប​នោះ ដ្បិត​សិរី‌ល្អ​របស់​រូប​នោះ​បាន​ចេញ​ពី​គេ​បាត់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អ្នក​ក្រុង​សាម៉ារី​នឹង​ភ័យ​តក់‌ស្លុត ព្រោះ​តែ​រូប​គោ​ញី​ដែល​គេ​គោរព នៅ​បេត-‌អាវេន ប្រជា‌ជន និង​ពួក​បូជា‌ចារ្យ​ដែល​គោរព​បូជា រូប​កូន​គោ នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ។ ទុក​ឲ្យ​ពួក​គេ​លើក​តម្កើង​រូប​កូន​គោ​ទៅ ព្រោះ​បន្តិច​ទៀត រូប​កូន​គោ​នឹង​ត្រូវ​ដក​ចេញ ពី​ចំណោម​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯ​ពួក​អ្នក​នៅ​ក្រុង​សាម៉ារី គេ​នឹង​ភ័យ​ស្លុត​ពី​ដំណើរ​រូប​កូន​គោ​ដែល​នៅ​បេត-អាវេន ដ្បិត​ពួក​ជន​ទាំង‌ឡាយ​នឹង​សោយ‌សោក​ព្រោះ​រូប​នោះ ព្រម​ទាំង​ពួក​សង្ឃ​ដែល​បាន​យក​រូប​នោះ​ជា​ទី​រីក‌រាយ​ចិត្ត​ផង ពី​ព្រោះ​សិរី‌ល្អ​របស់​រូប​នោះ​បាន​បាត់​ទៅ​ហើយ

សូមមើលជំពូក ចម្លង




ហូសេ 10:5
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ គាត់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​បាន​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល ឲ្យ​ប្រព្រឹត្ត​ដោយ​គោរព​រូប​គោ​មាស​នៅ​បេត‌អែល និង​ក្រុង​ដាន់​ឡើយ។


ពួក​គេ​បោះ‌បង់​ចោល​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ហើយ​នាំ​គ្នា​សិត​ធ្វើ​រូប​កូន​គោ​ពីរ ដំឡើង​បង្គោល​ជូន​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ និង​គោរព​បម្រើ​ព្រះ‌បាល។


ស្តេច​លុប​បំបាត់​ពួក​អ៊ីមុាំ​ដែល​ស្តេច​ស្រុក​យូដា​បាន​លើក​បន្តុប សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នៃ​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា និង​នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​លុប​បំបាត់​អស់​អ្នក​ដែល​ដុត​គ្រឿង​ក្រអូប​ជូន​ព្រះ​បាល ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ តារា‌និករ និង​ហ្វូង​តារា​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។


ស្តេច​យេរ៉ូ‌បោម​បាន​ជ្រើស​តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​បម្រើ​ព្រះ​ក្លែង‌ក្លាយ មាន​រូប​ពពែ​ឈ្មោល និង​កូន​គោ​ដែល​ស្តេច​បាន​សូន។


ឥឡូវ​នេះ​អ្នក​រាល់​គ្នា​គិត​ប្រឆាំង​តទល់​នឹង​រាជ​អំណាច​របស់អុលឡោះ‌តាអាឡា ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​នៃ​កូន​ចៅ​របស់​ស្តេច​ទត​ទៀត។ អ្នក​រាល់​គ្នា​មាន​កង‌ទ័ព​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ហើយ​ក៏​មាន​រូប​កូន​គោ​មាស ដែល​ស្តេច​យេរ៉ូ‌បោម​បាន​សិត​ធ្វើ​ជា​ព្រះ​ឲ្យ​អ្នក​រាល់​គ្នា​គោរព​បម្រើ នៅ​ជា​មួយ​ដែរ។


ព្រះ​ទាំង​នោះ​បរា‌ជ័យ និង​អស់​ឫទ្ធិ ពួក​គេ​មិន​អាច​រំដោះ​ខ្លួន​ឯង​បាន​ឡើយ ហើយ​ពួក​គេ​ក៏​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ​សឹក​ដែរ។


ឥឡូវ​នេះ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ដោយ​យក​ប្រាក់​មក​សូន​ធ្វើ​រូប​បដិមា តាម​ទេព‌កោសល្យ​របស់​ខ្លួន សម្រាប់​ថ្វាយ‌បង្គំ។ រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ជាង ប៉ុន្តែ ពួក​គេ​នាំ​គ្នា​ពោល​ថា “យើង​ត្រូវ​ធ្វើ​យញ្ញ‌បូជា​មនុស្ស​ជូន​ព្រះ​នេះ!” តើ​មនុស្ស​អាច​ថើប​រូប​គោ​ដូច្នេះ​កើត​ឬ?


អ៊ីស្រ‌អែល​អើយ ប្រសិន​បើ​អ្នក​ប្រព្រឹត្ត អំពើ​ពេស្យា‌ចារ​ដូច្នេះ មិន​គប្បី​ឲ្យ​យូដា​ធ្វើ​ខុស​ដូច​អ្នក​ទេ កុំ​ទៅ​គីល‌កាល់ កុំ​ឡើង​ទៅ​បេតអា‌វេន ឬ​ក៏​ស្បថ​ក្នុង​នាម អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប​ដែរ។


ចូរ​ផ្លុំ​ស្នែង​ប្រកាស​សឹក​នៅ​គីបៀរ! ចូរ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​នៅ​រ៉ាម៉ា! ចូរ​ស្រែក​ហ៊ោ​នៅ​បេត​អាវេន! ពុន‌យ៉ាមីន ចូរ​ប្រយ័ត្ន​ខាង​ក្រោយ​ខ្នង​អ្នក!


អ៊ីស្រ‌អែល​អើយ កុំ​ត្រេក‌អរ និង​សប្បាយ​រីក‌រាយ ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ឡើយ ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បោះ​បង់​ចោល​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន អ្នក​ចូល​ចិត្ត​ទទួល​កំរៃ​មិន​បរិសុទ្ធ ដោយ​ធ្វើ​ពិធី​សែន‌ព្រេន​នៅ​តាម លាន​បោក​ស្រូវ។


កិត្តិយស​របស់​អេប្រាអ៊ីម​នឹង​ចាក​ចេញ​ពី​គេ ដូច​សត្វ​ស្លាប​ដែល​ហើរ​បាត់​ទៅ គឺ​គ្មាន​ទារក​កើត​ទៀត​ទេ ហើយ​គ្មាន​ទារក​នៅ​ក្នុង​ផ្ទៃ ឬ​ទារក​មក​ចាប់​ផ្ទៃ​ទៀត​ដែរ។


នៅ​ថ្ងៃ​ដែល​យើង​នឹង​ដាក់​ទោស​អ៊ីស្រ‌អែល ព្រោះ​តែ​បទ​ល្មើស យើង​ក៏​នឹង​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​អាសនៈ​នៅ​បេត‌អែល​ដែរ។ ស្នែង​ដែល​នៅ​ជ្រុង​ទាំង​បួន​នៃ​អាសនៈ​នោះ នឹង​ត្រូវ​បាក់​បែក​ធ្លាក់​ដល់​ដី។


យើង​នឹង​លើក​ដៃ​ប្រហារ​ស្រុក​យូដា និង​ប្រជា‌ជន​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម យើង​នឹង​កំទេច​អ្វីៗ​ដែល​គេ​នៅ​តែ​ប្រើ‌ប្រាស់ សម្រាប់​គោរព​ព្រះ​បាល ព្រម​ទាំង​លែង​ឲ្យ​មាន​នរណា​នឹក​នា​ដល់ ពួក​អាចារ្យ និង​ពួក​បូជា‌ចារ្យ​របស់ ព្រះ​នោះ​ទៀត។


ការ​នេះ​មិន​ត្រឹម​តែ​បន្ថោក​បន្ទាប​មុខ​របរ​របស់​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​វិហារ​នៃ​នាង​ឌីអាន​ដ៏​ប្រសើរ​ឧត្ដម​របស់​យើង​ត្រូវ​រលាយ ហើយ​កិត្ដិ‌នាម​របស់​នាង ដែល​អ្នក​ស្រុក​អាស៊ី និង​សកល​លោក​ទាំង​មូល​ធ្លាប់​ថ្វាយ‌បង្គំ មុខ​ជា​ត្រូវ​ធ្លាក់​ចុះ​អន់​ថយ​ទៀត​ផង»។


យ៉ូស្វេ​បាន​ចាត់​អ្នក​ខ្លះ ពី​ក្រុង​យេរីខូ​ឲ្យ​ទៅ​ក្រុង​អៃ ដែល​នៅ​ជិត​បេត‌អាវេន នៅ​ខាង​កើត​បេត‌អែល ទាំង​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ឡើង​ទៅ​ស៊ើប‌ការណ៍​នៅ​ស្រុក​នោះ»។ ពួក​គេ​ក៏​ឡើង​ទៅ​ស៊ើប‌ការណ៍​នៅ​ក្រុង​អៃ។


លោក​មីកា​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​លួច​យក​ព្រះ​ទាំង‌ឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ ថែម​ទាំង​នាំ​បូជា‌ចារ្យ​របស់​ខ្ញុំ​មក​ផង គឺ​គ្មាន​ទុក​អ្វី​ឲ្យ​នៅ​សល់​សោះ ហើយ​អ្នក​រាល់​គ្នា​ហ៊ាន​សួរ​ខ្ញុំ​ថា មាន​ការ​អ្វី​ទៀត​ឬ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម