លុះដល់ថ្ងៃជ្រេរបន្តិច ពួកគេនាំគ្នាទាយរហូតដល់ពេលជូនសក្ការៈបូជាវេលាល្ងាច។ ប៉ុន្តែ គ្មានឮសំឡេង គ្មានចម្លើយ ឬទីសំគាល់អ្វីឡើយ។
១ សាំយូអែល 10:5 - អាល់គីតាប បន្ទាប់មក អ្នកទៅដល់គីបា-អេឡូអ៊ីម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មកទៀត អ្នកនឹងទៅដល់គីបៀថ-អេឡូហ៊ីម ជាកន្លែងដែលមានបន្ទាយរបស់ពួកភីលីស្ទីន រួចកាលណាអ្នកទៅដល់ទីក្រុងហើយ អ្នកនឹងជួបពួកហោរាដែលចុះពីទីខ្ពស់មក មានគេកាន់ទាំងពិណ ក្រាប់ ខ្លុយ និងស៊ុងនាំមុខផង ហោរាទាំងនោះនឹងថ្លែងទំនាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកទៅដល់គីបា-អេឡូអ៊ីម ដែលមានទីតាំងទ័ពរបស់ពួកភីលីស្ទីន។ ពេលលោកចូលទៅក្នុងភូមិ លោកនឹងជួបពួកព្យាការីមួយក្រុម ដែលចុះពីកន្លែងសក្ការៈមក ទាំងមានអ្នកភ្លេងលេងចាប៉ី ស្គរ ខ្លុយ និងពិណ ដើរពីមុខផង ព្យាការីទាំងនោះស្លុងស្មារតី ស្រែកច្រៀង និងរាំថ្វាយព្រះជាម្ចាស់ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះអ្នកនឹងទៅដល់ភ្នំព្រះ ជាកន្លែងដែលមានបន្ទាយរបស់ពួកភីលីស្ទីន រួចកាលណាអ្នកទៅដល់ទីក្រុងហើយ នោះនឹងជួបនឹងពួកហោរាដែលចុះពីទីខ្ពស់មក មានគេកាន់ទាំងពិណ ក្រាប់ ខ្លុយ នឹងស៊ុងនាំមុខផង ហោរាទាំងនោះនឹងទាយ |
លុះដល់ថ្ងៃជ្រេរបន្តិច ពួកគេនាំគ្នាទាយរហូតដល់ពេលជូនសក្ការៈបូជាវេលាល្ងាច។ ប៉ុន្តែ គ្មានឮសំឡេង គ្មានចម្លើយ ឬទីសំគាល់អ្វីឡើយ។
ក្រុមណាពី ដែលឈរមើលពីត្រើយម្ខាងក្បែរក្រុងយេរីខូពោលឡើងថា៖ «រសរបស់អេលីយ៉េស មកសណ្ឋិតលើអេលីយ៉ាសាក់ហើយ!»។ ពួកគេទៅជួបអេលីយ៉ាសាក់ រួចនាំគ្នាក្រាបចុះនៅចំពោះមុខគាត់
មានណាពីមួយក្រុមនៅបេតអែលចេញមកជួបអេលីយ៉ាសាក់ជម្រាបថា៖ «តើអ្នកជ្រាបឬទេថា ថ្ងៃនេះ អុលឡោះតាអាឡាលើកតួនរបស់អ្នកឡើងទៅលើមេឃ»។ គាត់ឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។
មានណាពីមួយក្រុមនៅក្រុងយេរីខូ នាំគ្នាមកជិតអេលីយ៉ាសាក់ជម្រាបថា៖ «តើអ្នកជ្រាបទេថា ថ្ងៃនេះអុលឡោះតាអាឡាលើកតួនរបស់អ្នកឡើងទៅលើមេឃ»។ គាត់ឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។
មានណាពីហាសិបនាក់ ដើរតាមពីក្រោយ ហើយឈរពីចម្ងាយ។ អ្នកទាំងពីរឈប់នៅមាត់ទន្លេយ័រដាន់។
ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យខ្ញុំ!»។ កាលអ្នកភ្លេងកំពុងតែប្រគំតន្ត្រី អំណាចរបស់អុលឡោះតាអាឡាក៏មកសណ្ឋិតលើណាពីអេលីយ៉ាសាក់។
អេលីយ៉ាសាក់វិលត្រឡប់ទៅគីលកាល់វិញ ហើយពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ ក្រុមណាពីអង្គុយនៅមុខអេលីយ៉ាសាក់ គាត់មានប្រសាសន៍ប្រាប់អ្នកបម្រើថា៖ «ចូរដាំបបរមួយថ្លាងទទួលក្រុមណាពី»។
ថ្ងៃមួយក្រុមណាពីជម្រាបអេលីយ៉ាសាក់ថា៖ «កន្លែងដែលយើងស្នាក់នៅជាមួយលោកនេះចង្អៀតណាស់ សម្រាប់យើងទាំងអស់គ្នា។
ពេលនោះ ស្តេចទតនៅក្នុងជំរកដ៏រឹងមាំមួយ។ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។
ស្តេចទត និងជនជាតិអ៊ីស្រអែលទាំងមូលសប្បាយរីករាយ នៅចំពោះអុលឡោះគេនាំគ្នារាំតាមចង្វាក់ពិណ ឃឹម ស្គរ ឈិង ព្រមទាំងផ្លុំត្រែយ៉ាងរំពង និងស្រែកច្រៀងផង។
លោកហេម៉ាន និងលោកយេឌូថិនក៏ទទួលខុសត្រូវលើត្រែ និងឈិងរបស់ពួកតន្ត្រីករ ព្រមទាំងឧបករណ៍ឯទៀតៗ សម្រាប់ប្រគំបទចំរៀងជូនអុលឡោះ។ កូនចៅរបស់លោកយេឌូថិនក៏មានមុខងារ ជាឆ្មាំនៅមាត់ទ្វារដែរ។
គឺមានលោកអេសាភ ជាមេដឹកនាំ បន្ទាប់មកមានលោកសាការីយ៉ាជាមេដឹកនាំរង ព្រមទាំងលោកយីអែល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកម៉ាធិធា លោកអេលាប លោកបេណាយ៉ា លោកអូបេដ-អេដុម និងលោកយេអែល ដែលសុទ្ធតែជាអ្នកលេងភ្លេង គឺមានឃឹម និងពិណ ហើយលោកអេសាភជាអ្នកវាយឈិង។
ខ្ញុំនឹងផ្ចង់ចិត្តស្ដាប់ពាក្យប្រៀនប្រដៅ របស់អ្នកប្រាជ្ញ ហើយខ្ញុំនឹងដោះស្រាយប្រស្នា ទាំងលេងពិណកំដរផង។
ចូរខំប្រឹងឲ្យមានចិត្ដស្រឡាញ់ ចូរប៉ងប្រាថ្នាចង់បានអំណោយទានរបស់រសអុលឡោះដែរ ជាពិសេស ការថ្លែងបន្ទូលនៃអុលឡោះ។
កាលលោកសូល និងអ្នកបម្រើទៅដល់ភូមិគីបៀរ ណាពីមួយក្រុមមកជួបគាត់។ ពេលនោះរសរបស់អុលឡោះមកសណ្ឋិតលើគាត់ ហើយគាត់ថ្លែងបន្ទូលរបស់អុលឡោះក្នុងចំណោមពួកណាពី។
ពួកគេនឹងនាំគ្នាមកជម្រាបសួរអ្នក ហើយជូននំបុ័ងពីរដុំមកអ្នក។ អ្នកនឹងទទួលយកនំបុ័ងនោះពីដៃរបស់ពួកគេ។
ស្តេចសូលជ្រើសរើសទាហានចំនួនបីពាន់នាក់ ពីក្នុងចំណោមប្រជាជនអ៊ីស្រអែល គឺពីរពាន់នាក់ទុកឲ្យនៅជាមួយគាត់ ត្រង់ភូមិមីកម៉ាស់ និងតំបន់ភ្នំបេតអែល ហើយមួយពាន់នាក់ទៀតឲ្យនៅជាមួយសម្តេចយ៉ូណាថាន នៅភូមិគីបៀរ ក្នុងស្រុកពុនយ៉ាមីន។ រីឯប្រជាជនដែលនៅសេសសល់ស្តេចសូលបញ្ជូនឲ្យវិលទៅផ្ទះរៀងៗខ្លួនវិញ។
ថ្ងៃមួយសម្តេចយ៉ូណាថានបានវាយទីតាំងរបស់ជនជាតិភីលីស្ទីននៅភូមិគីបៀរ ហើយជនជាតិភីលីស្ទីនទទួលដំណឹងនេះ។ ពេលនោះស្តេចសូលចាត់គេឲ្យផ្លុំស្នែងនៅក្នុងស្រុកទាំងមូលដោយប្រកាសថា៖ «ជនជាតិហេប្រឺអើយ ចូរនាំគ្នាស្តាប់!»។
ស្តេចសូលចាត់ទាហានឲ្យទៅចាប់ទត។ កាលពួកគេទៅដល់ ឃើញក្រុមដែលមានសាំយូអែលជាអ្នកនាំមុខ កំពុងថ្លែងបន្ទូលរបស់អុលឡោះ។ រសរបស់អុលឡោះសណ្ឋិតលើទាហានទាំងនោះធ្វើឲ្យពួកគេថ្លែងបន្ទូលរបស់អុលឡោះដែរ។
នាងទាំងនោះឆ្លើយថា៖ «ចា៎ស! គាត់នៅខាងមុខនុ៎ះ! សូមប្រញាប់ប្រញាល់ទៅ ថ្ងៃនេះគាត់អញ្ជើញមកភូមិយើង ព្រោះប្រជាជនត្រូវធ្វើគូរបាននៅកន្លែងសក្ការៈលើទួលខ្ពស់!