Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:1 - អាល់គីតាប

1 ចូរ​ខំ​ប្រឹង​ឲ្យ​មាន​ចិត្ដ​ស្រឡាញ់ ចូរ​ប៉ង‌ប្រាថ្នា​ចង់​បាន​អំណោយ​ទាន​របស់​រស‌អុលឡោះ​ដែរ ជា​ពិសេស ការ​ថ្លែង​បន្ទូល​នៃ​អុលឡោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ចូរ​ស្វែងរក​សេចក្ដីស្រឡាញ់ ហើយ​ប្រាថ្នាចង់បាន​អំណោយទាន​ខាងវិញ្ញាណ​ចុះ ជាពិសេស​ការ​ថ្លែងព្រះបន្ទូល​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ចូរ​ដេញ​តាម​សេចក្ដី​ស្រឡាញ់​ ហើយ​សង្វាត​ចង់​បាន​អំណោយទាន​ខាង​វិញ្ញាណ​ចុះ​ ជា​ពិសេស​ឲ្យ​អាច​ថ្លែង​ព្រះបន្ទូល​បាន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ចូរ​ដេញ​តាម​សេចក្តី​ស្រឡាញ់ ហើយ​សង្វាត​ឲ្យ​បាន​អំណោយ‌ទាន​ខាង​វិញ្ញាណ​ចុះ ជា​ពិសេស​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ថ្លែង​ទំនាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ចូរ​ខំ​ប្រឹង​ឲ្យ​មាន​ចិត្ត​ស្រឡាញ់ ចូរ​ប៉ង‌ប្រាថ្នា​ចង់​បាន​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ​ដែរ ជា​ពិសេស ការ​ថ្លែង​ព្រះ‌បន្ទូល*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចូរ​ដេញ​តាម​សេចក្ដី​ស្រឡាញ់​ចុះ ហើយ​សង្វាត​ចង់​បាន​អស់​ទាំង​អំណោយ​ទាន​ខាង​ឯ​វិញ្ញាណ​ដែរ តែ​ស៊ូ​ឲ្យ​ចេះ​អធិប្បាយ​ជា​ដើម

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:1
29 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​នឹង​ផ្លូវ​របស់​មនុស្ស​អាក្រក់​ទេ តែ​ទ្រង់​ស្រឡាញ់​អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត។


អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុរស​តែងតែ​មាន​អាយុ​វែង ជួប​ប្រទះ​នឹង​សេចក្ដី​សុចរិត ហើយ​ទទួល​កិត្តិយស។


អស់​អ្នក​ដែល​ខិត‌ខំ ស្វែង​រក​សេចក្ដី​សុចរិត អស់​អ្នក​ដែល​ស្វែង​រកអុលឡោះ‌តាអាឡា​អើយ ចូរ​ស្ដាប់​យើង! ចូរ​រំពឹង​គិត​ថា តើ​ទ្រង់​យក​ថ្ម‌ដា​ណា​មក​ដាប់​ធ្វើ​អ្នក​រាល់​គ្នា ទ្រង់​យក​ដី​ឥដ្ឋ​ណា​មក​សូន​ធ្វើ​អ្នក​រាល់​គ្នា?


យើង​មាន​អំណោយ​ទាន​ប្លែកៗ​ពី​គ្នា ស្រប​តាម​គុណ​ដែល​អុលឡោះ​ប្រទាន​មក​យើង។ ប្រសិន​បើ​បង​ប្អូន​ណា​ទទួល​អំណោយ​ទាន​ខាង​ថ្លែង​បន្ទូល​នៃ​អុលឡោះ ត្រូវ​ថ្លែង​ឲ្យ​ស្រប​តាម​ជំនឿ


ដូច្នេះ យើង​ត្រូវ​ស្វែង​រក​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ និង​ឲ្យ​មាន​ការ​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក។


ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? សាសន៍​ដទៃ​ដែល​ពុំ​បាន​ស្វះ‌ស្វែង​រក​សេចក្ដី​សុចរិត បែរ​ជា​បាន​ទទួល​សេចក្ដី​សុចរិត​ទៅ​វិញ គឺ​សេចក្ដី​សុចរិត​មក​ពី​ជំនឿ។


បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់ អំពី​អំណោយ​ទាន​របស់​រស‌អុលឡោះ។


ចូរ​ប៉ង‌ប្រាថ្នា​ចង់​បាន​អំណោយ​ទាន​ណា​ដែល​សំខាន់ៗ​ជាង​គេ។ ក៏​ប៉ុន្ដែ ខ្ញុំ​ចង់​បង្ហាញ​ប្រាប់​បង​ប្អូន​អំពី​មាគ៌ា​មួយ​ទៀត ដែល​ប្រសើរ​លើស‌លប់​បំផុត។


ឥឡូវ​នេះ មាន​សេចក្ដី​បី​យ៉ាង គឺ ជំនឿ សេចក្ដី​សង្ឃឹម សេចក្ដី​ស្រឡាញ់។ ប៉ុន្ដែ សេចក្ដី​ស្រឡាញ់​វិសេស​ជាង​គេ​បំផុត។


ទោះ​បី​ខ្ញុំ​ទទួល​អំណោយ​ទាន​ខាង​ថ្លែង​បន្ទូល​នៃ​អុលឡោះ និង​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង​អស់ ព្រម​ទាំង​មាន​ចំណេះ​គ្រប់​យ៉ាង ហើយ​ទោះ​បី​ខ្ញុំ​មាន​ជំនឿ​មាំ រហូត​ដល់​ធ្វើ​ឲ្យ​ភ្នំ​រើ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ទៀត​បាន​ក្ដី តែ​បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​នោះ ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​អ្វី​ទាំង​អស់។


ការ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ជា​ទី​សំគាល់​មួយ​សម្រាប់​អ្នក​មិន​ជឿ គឺ​មិន​មែន​សម្រាប់​អ្នក​ជឿ​ទេ។ រីឯ​ការ​ថ្លែង​បន្ទូល​នៃ​អុលឡោះ​វិញ ជា​ទី​សំគាល់​មួយ​សម្រាប់​អ្នក​ជឿ មិន​មែន​សម្រាប់​អ្នក​មិន​ជឿ​នោះ​ឡើយ។


ប្រសិន​បើ​នរណា​ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះ ឬ​ស្មាន​ថា ខ្លួន​ជា​អ្នក​ទទួល​អំណោយ​ទាន​ពី​រស‌អុលឡោះ ត្រូវ​ឲ្យ​អ្នក​នោះ​ទទួល​ស្គាល់​ថា សេចក្ដី​ដែល​ខ្ញុំ​សរសេរ​ជូន​មក​បង​ប្អូន​នេះ ក៏​ជា​បទ​បញ្ជា​របស់​អ៊ីសា‌ជាអម្ចាស់​ដែរ


ហេតុ​នេះ បង​ប្អូន​អើយ ចូរ​ប្រាថ្នា​ចង់​ថ្លែង​បន្ទូល​នៃ​អុលឡោះ ហើយ​មិន​ត្រូវ​ហាម​ឃាត់​គេ​មិន​ឲ្យ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឡើយ


ក្នុង​ចំណោម​បង​ប្អូន ត្រូវ​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់ ដោយ​សេចក្ដី​ស្រឡាញ់។


សូម​លើក​តម្កើង​អុលឡោះ ជា​បិតា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​សូរ៉កា​មក​យើង ក្នុង​អាល់ម៉ា‌ហ្សៀស។


កុំ​មើល‌ងាយ​ការ​ថ្លែង​បន្ទូល​របស់​អុលឡោះ


កុំ​ធ្វេស​ប្រហែស​នឹង​អំណោយ​ទាន ដែល​ស្ថិត​នៅ​ក្នុង​អ្នក គឺ​ជា​អំណោយ​ទាន ដែល​អ្នក​បាន​ទទួល ដោយ​ពាក្យ​ដែល​គេ​បាន​ថ្លែង​ប្រាប់​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់ និង​ដោយ​ក្រុម​អះលី‌ជំអះ​បាន​ដាក់​ដៃ​លើ


គាត់​ត្រូវ​មាន​ឈ្មោះ​ថា​បាន​ប្រព្រឹត្ដ​អំពើ​ល្អ គឺ​បាន​អប់រំ​ចិញ្ចឹម​កូន​ចៅ បាន​ទទួល​ភ្ញៀវ​បាន​លាង​ជើង​ជូន​ប្រជា‌ជន​ដ៏‌បរិសុទ្ធ បាន​ជួយ​ធុរៈ​អ្នក​ដែល​មាន​ទុក្ខ​លំបាក និង​យក​ចិត្ដ​ទុក​ដាក់ ប្រព្រឹត្ដ​អំពើ​ល្អ​សព្វ​បែប​យ៉ាង។


ចំពោះ​អ្នក​វិញ អ្នក​បម្រើ​របស់​អុលឡោះ​អើយ ត្រូវ​គេច​ចេញ​ឲ្យ​ឆ្ងាយ​ពី​ការ​ទាំង​នេះ។ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ជំនឿ សេចក្ដី​ស្រឡាញ់ ចិត្ដ​អត់‌ធ្មត់ ចិត្ដ​ស្លូត​បូត។


ចូរ​គេច​ចេញ​ឲ្យ​ផុត​ពី​តណ្ហា​នៃ​យុវ‌វ័យ ហើយ​ខំ​ប្រឹង​ស្វែង​រក​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខ‌សាន្ដ ជា​មួយ​អស់​អ្នក​ដែល​គោរព​អ៊ីសា‌ជាអម្ចាស់​ដោយ​ចិត្ដ​បរិសុទ្ធ នោះ​វិញ។


ចូរ​ខិត‌ខំ​ឲ្យ​បាន​សុខ​ជា​មួយ​មនុស្ស​ទាំង​អស់ ព្រម​ទាំង​ខិត‌ខំ​ឲ្យ​បាន​បរិសុទ្ធ​ទៀត​ផង បើ​មិន​បាន​បរិសុទ្ធ​ទេ គ្មាន​នរណា​អាច​ឃើញ​អុលឡោះ‌ជាអម្ចាស់​បាន​ឡើយ។


បន្ថែម​ភាតរ‌ភាព ពី​លើ​ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ និង​បន្ថែម​សេចក្ដី​ស្រឡាញ់ ពី​លើ​ភាតរ‌ភាព។


ប្អូន​ជា​ទី​ស្រឡាញ់ កុំ​យក​តម្រាប់​តាម​អំពើ​អាក្រក់​ឡើយ សូម​យក​តម្រាប់​តាម​អំពើ​ល្អ​វិញ។ អ្នក​ណា​ប្រព្រឹត្ដ​អំពើ​ល្អ អ្នក​នោះ​កើត​មក​ពី​អុលឡោះ រីឯ​អ្នក​ប្រព្រឹត្ដ​អំពើ​អាក្រក់ ពុំ​ដែល​បាន​ឃើញ​អុលឡោះ​ឡើយ។


បន្ទាប់​មក អ្នក​ទៅ​ដល់​គីបា-អេឡូ‌អ៊ីម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម