ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 23:28 - អាល់គីតាប

ពួក​គេ​ត្រូវ​បំពេញ​ការ‌ងារ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ក្រោម​បង្គាប់​កូន​ចៅ​ណាពី​ហារូន គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​ទី‌លាន និង​បន្ទប់​នានា ធ្វើ​ពិធី​ជម្រះ​វត្ថុ​សក្ការៈ​ទាំង​អស់​ឲ្យ​បាន​បរិសុទ្ធ ព្រម​ទាំង​ទទួល​បន្ទុក​លើ​កិច្ចការ​ផ្សេងៗ នៅ​ក្នុង​ដំណាក់​របស់​អុលឡោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រោះ​ការ‌ងារ​របស់​គេ គឺ​ឲ្យ​បម្រើ​ពួក​កូន​ចៅ​លោក​អើរ៉ុន សម្រាប់​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​នៅ​ទីលាន ហើយ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន និង​ការ​សម្អាត​របស់​បរិសុទ្ធ​ទាំង​អស់ គឺ​ជា​ការ‌ងារ​របស់​ព្រះ‌ដំណាក់​នៃ​ព្រះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ត្រូវ​បំពេញ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ក្រោម​បង្គាប់​កូន​ចៅ​លោក​អើរ៉ុន គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​ទី‌លាន និង​បន្ទប់​នានា ធ្វើ​ពិធី​ជម្រះ​វត្ថុ​សក្ការៈ​ទាំង​អស់​ឲ្យ​បាន​បរិសុទ្ធ ព្រម​ទាំង​ទទួល​បន្ទុក​លើ​កិច្ចការ​ផ្សេងៗ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​ការ‌ងារ​របស់​គេ គឺ​ឲ្យ​បំរើ​ពួក​កូន​ចៅ​អើរ៉ុន សំរាប់​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​នៅ​ទីលាន ហើយ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន នឹង​ការ​សំអាត​របស់​បរិសុទ្ធ​ទាំង​អស់ គឺ​ជា​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ

សូមមើលជំពូក



១ របា‌ក្សត្រ 23:28
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​សង់​បន្ទប់​អម ភ្ជាប់​ទៅ​នឹង​ជញ្ជាំង​ដំណាក់ ពោល​គឺ​ម៉ាស្ជិទ និង​ទី‌សក្ការៈ។ បន្ទប់​អម​ទាំង​នោះ​ស្ថិត​នៅ​ជុំ‌វិញ​ដំណាក់។


លោក​បេណា‌យ៉ា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម។ រីឯ​កូន​ទាំង​ប៉ុន្មាន​របស់​ទត មាន​នាទី​ជា​ជំនួយ​ការ​ពិសេស​របស់​ស្តេច។


គេ​បាន​ជំរឿន​កូន​ចៅ​លេវី ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​បណ្តាំ​ចុង​ក្រោយ​របស់​ស្តេច​ទត។


ពួក​គេ​ត្រូវ​តម្កល់​នំបុ័ង​ជូន​អុលឡោះ‌តាអាឡា រៀប‌ចំ​ម្សៅ​ម៉ដ្ត​សម្រាប់​ជំនូន​ម្សៅ ព្រម​ទាំង​រៀប‌ចំ​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​ដាក់​មេ នំ​ចំអិន​ដោយ​ប្រើ​ពុម្ព ឬ​នំ​ផ្សេងៗ​ទៀត។ ពួក​គេ​ក៏​ទទួល​ខុស​ត្រូវ​ពិនិត្យ​មើល​រង្វាស់​រង្វាល់​ទាំង​ប៉ុន្មាន​ដែរ។


ស្តេច​ទត​បាន​ចាត់​តាំង​ពួក​គេ ២៤ ០០០ នាក់ ឲ្យ​ត្រួត​ពិនិត្យ​មើល​ការ​សាង​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា ៦ ០០០ នាក់ ឲ្យ​ធ្វើ​ជា​មន្ត្រី​រាជ​ការ និង​ចៅ‌ក្រម។


ស្តេច​ទត​ប្រគល់​បញ្ជី​ពួក​អ៊ីមុាំ និង​ពួក​លេវី ដែល​បែង​ចែក​ជា​ក្រុមៗ ព្រម​ទាំង​កិច្ចការ​ផ្សេងៗ ដែល​ត្រូវ​បំពេញ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ដំណាក់


អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច​ត​ទៅ: ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក គឺ​ទាំង​ក្រុម​អ៊ីមុាំ​ទាំង​ក្រុម​លេវី មួយ​ភាគ​បី​ត្រូវ​យាម​នៅ​ខ្លោង​ទ្វារ


មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ចូល​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​ឡើយ គឺ​មាន​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​ដែល​ចំ​វេន​បំពេញ​មុខ‌ងារ​ប៉ុណ្ណោះ​ដែល​អាច​ចូល​បាន ព្រោះ​ពួក​គេ​ជា​មនុស្ស​បរិសុទ្ធ។ ប្រជា‌ជន​ទាំង​មូល​ត្រូវ​គោរព​តាម​បំរាម​របស់អុលឡោះ‌តាអាឡា។


អ្នក​ទាំង​នោះ​បាន​ប្រមូល​ផ្តុំ​បង​ប្អូន​របស់​ពួក​គេ មក​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ហើយ​ធ្វើ​ពិធី​ជម្រះ​ដំណាក់​របស់អុលឡោះ‌តាអាឡា​ឲ្យ​បាន​បរិសុទ្ធ តាម​បញ្ជា​របស់​ស្តេច និង​ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។


រួច​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «កូន​ចៅ​លេវី​អើយ សូម​ស្តាប់​ខ្ញុំ! ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ហើយ​ញែក​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​វិសុទ្ធ​ដែរ។ ចូរ​យក​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ចេញ​ទៅ​ខាង​ក្រៅ​ទី‌សក្ការៈ។


ស្តេច​ហេសេ‌គា​បង្គាប់​ឲ្យ​គេ​រៀប‌ចំ​បន្ទប់ នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ពេល​រៀប‌ចំ​រួច​ស្រេច​ហើយ


ស្តេច​ហេសេ‌គា​បាន​តែង‌តាំង​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​តាម​ជាន់​ថ្នាក់ ឲ្យ​បំពេញ​មុខ‌ងារ​របស់​គេ​រៀងៗ​ខ្លួន​វិញ គឺ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​ដែល​បំពេញ​មុខ‌ងារ​ធ្វើ​គូរបាន​ដុត​ទាំង​មូល និង​គូរបាន​មេត្រី‌ភាព ព្រម​ទាំង​អ្នក​ដែល​បម្រើ​ការ‌ងារ​ក្នុង​ម៉ាស្ជិទ អ្នក​ចំរៀង​សម្រាប់​លើក​តម្កើង​អុលឡោះ‌តាអាឡា និង​អ្នក​យាម​ទ្វារ​ជំរំ​របស់អុលឡោះ‌តាអាឡា។


សូម​យក​ចិត្ត​ទុក​ដាក់​ថែ‌រក្សា​វត្ថុ​ទាំង​នេះ រហូត​ដល់​ក្រុង​យេរូ‌សាឡឹម។ នៅ​ទី​នោះ អស់​លោក​ត្រូវ​ថ្លឹង​វត្ថុ​ទាំង​នេះ នៅ​ចំពោះ​មុខ​មេ​ដឹក​នាំ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ព្រម​ទាំង​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល នៅ​ក្នុង​បន្ទប់​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា”។


លោក​ពេថា‌ហ៊ីយ៉ា ជា​កូន​របស់​លោក​មសេសា-‌បេល ក្នុង​អំបូរ​សេ‌រ៉ាស ក្នុង​កុល‌សម្ព័ន្ធ​យូដា ជា​តំណាង​របស់​ប្រជា‌ជន នៅ​ចំពោះ​មុខ​ស្តេច​អធិរាជ។


ខ្ញុំ​ឲ្យ​គេ​ធ្វើ​ពិធី​ជម្រះ​បន្ទប់​ទាំង​នោះ ហើយ​យក​សម្ភារៈ​នៃ​ដំណាក់​អុលឡោះ​ជា​ម្ចាស់ ជំនូន និង​គ្រឿង​ក្រអូប​មក​ដាក់​ជំនួស​វិញ។


ហើយ​នាំ​ពួក​គេ​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា រួច​ចូល​ក្នុង​បន្ទប់​កូន​ចៅ​លោក​ហាណាន ជា​កូន​របស់​លោក​យីកដា‌លា និង​ជា​អ្នក​បម្រើ​របស់​អុលឡោះ។ បន្ទប់​នោះ​នៅ​ជាប់​បន្ទប់​របស់​ពួក​មន្ត្រី ហើយ​នៅ​ខាង​លើ​បន្ទប់​របស់​លោក​ម៉ាសេ‌យ៉ា ជា​កូន​របស់​លោក​សាលូម និង​ជា​អ្នក​យាម​ទ្វារ។


គាត់​បាន​នាំ​ខ្ញុំ​ទៅ​ទី‌លាន​ខាង​ក្រៅ ដែល​មាន​ក្រាល​ថ្ម​នៅ​ជុំ‌វិញ​ទី‌លាន​នោះ មាន​បន្ទប់​សាម‌សិប។


នៅ​តាម​បន្ទប់​ល្វែង និង​បន្ទប់​អម​ជញ្ជាំង​ម៉ាស្ជិទ ព្រម​ទាំង​បាំង​សាច មាន​បង្អួច​ចម្រឹង​ដែក និង​ក្បាច់​ដើម​ចាក​ទាំង​សង​ខាង។


បុរស​នោះ​ប្រាប់​ខ្ញុំ​ថា៖ «បន្ទប់​ជួរ​ខាង​ជើង និង​បន្ទប់​ជួរ​ខាង​ត្បូង ដែល​នៅ​ទល់​មុខ​នឹង​ធ្លា​ធំ ជា​បន្ទប់​ដ៏​សក្ការៈ ជា​កន្លែង​ដែល​ពួក​អ៊ីមុាំ​ចូល​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត។ ក្នុង​បន្ទប់​ទាំង​នោះ មាន​ដាក់​ឧបករណ៍​ដ៏​សក្ការៈ ជំនូន​ផ្សេងៗ សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​សុំ​ឲ្យ​រួច​ពី​បាប និង​គូរបាន​សុំ​លើក‌លែង​ទោស ដ្បិត​កន្លែង​នោះ​ជា​កន្លែង​សក្ការៈ។


មួយ​ផ្នែក​នៃ​អាគារ​នោះ នៅ​ទល់​មុខ​នឹង​ទី‌លាន​ខាង​ក្នុង​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ មួយ​ផ្នែក​ទៀត​នៅ​ទល់​មុខ​នឹង​កំរាល​ថ្ម​នៃ​ទីធ្លា​ខាង​ក្រៅ។ អាគារ​នោះ​មាន​ថែវ​បី​ជាន់។


យើង​នឹង​ឲ្យ​ពួក​គេ​មើល​ថែ​ទាំ និង​បំពេញ​កិច្ចការ​បន្ទាប់‌បន្សំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ម៉ាស្ជិទ។