យេរេមា 35:4 - អាល់គីតាប4 ហើយនាំពួកគេទៅដំណាក់របស់អុលឡោះតាអាឡា រួចចូលក្នុងបន្ទប់កូនចៅលោកហាណាន ជាកូនរបស់លោកយីកដាលា និងជាអ្នកបម្រើរបស់អុលឡោះ។ បន្ទប់នោះនៅជាប់បន្ទប់របស់ពួកមន្ត្រី ហើយនៅខាងលើបន្ទប់របស់លោកម៉ាសេយ៉ា ជាកូនរបស់លោកសាលូម និងជាអ្នកយាមទ្វារ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ខ្ញុំបាននាំពួកគេចូលទៅក្នុងព្រះដំណាក់នៃព្រះយេហូវ៉ា គឺក្នុងបន្ទប់របស់កូនចៅហាណាន ជាកូនយីកដាលា អ្នកសំណព្វរបស់ព្រះ ដែលនៅជាប់បន្ទប់របស់ពួកចៅហ្វាយ នៅពីលើបន្ទប់របស់ម្អាសេយ៉ា កូនសាលូម ជាអ្នកឆ្មាំទ្វារ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ហើយនាំពួកគេទៅព្រះដំណាក់របស់ព្រះអម្ចាស់ រួចចូលក្នុងបន្ទប់កូនចៅលោកហាណាន ជាកូនរបស់លោកយីកដាលា និងជាអ្នកបម្រើរបស់ព្រះជាម្ចាស់។ បន្ទប់នោះនៅជាប់បន្ទប់របស់ពួកមន្ត្រី ហើយនៅខាងលើបន្ទប់របស់លោកម៉ាសេយ៉ា ជាកូនរបស់លោកសាលូម និងជាអ្នកយាមទ្វារ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា គឺក្នុងបន្ទប់របស់កូនចៅហាណាន ជាកូនយីកដាលាអ្នកសំណប់របស់ព្រះ ដែលនៅផ្ទាប់នឹងបន្ទប់របស់ពួកចៅហ្វាយ នៅពីលើបន្ទប់របស់ម្អាសេយ៉ា កូនសាលូម ជាអ្នកឆ្មាំទ្វារ សូមមើលជំពូក |
អ្នកនាំសាររបស់អុលឡោះចូលជួបស្តេចអ៊ីស្រអែល ហើយជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ដោយជនជាតិស៊ីរីពោលថាអុលឡោះតាអាឡាជាម្ចាស់នៃតំបន់ភ្នំ គឺមិនមែនជាម្ចាស់នៃវាលទំនាបទេនោះ យើងនឹងប្រគល់កងទ័ពដ៏សន្ធឹកសន្ធាប់នេះមកក្នុងកណ្តាប់ដៃរបស់អ្នក ហើយអ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាអុលឡោះតាអាឡាមែន»។
ស្តេចស៊ូឡៃម៉ានបានតែងតាំងអ៊ីមុាំជាក្រុមៗ តាមមុខងាររបស់ពួកគេ ដូចស្តេចទត ជាឪពុកបានចាត់ចែងទុកមក។ ស្តេចតែងតាំងក្រុមលេវីឲ្យបំពេញមុខងាររបស់ខ្លួនដែរ គឺច្រៀងសរសើរអុលឡោះតាអាឡា និងជួយក្រុមអ៊ីមុាំ ក្នុងការងារប្រចាំថ្ងៃ ដូចមានចែងទុក។ ស្តេចក៏បានចាត់ឲ្យអ្នកយាមទ្វារ ប្រចាំការនៅមាត់ទ្វារនីមួយៗ តាមក្រុមរបស់ខ្លួនដែរ។ នេះជាវិន័យដែលស្តេចទត ជាជំនិតរបស់អុលឡោះបានបង្គាប់ទុក។
ពីមុនពួកគេបានសង់ទ្វាររបស់គេនៅជាប់នឹងទ្វាររបស់យើង ក្របទ្វាររបស់គេនៅជាប់នឹងក្របទ្វាររបស់យើង គឺមានតែជញ្ជាំងមួយគត់ដែលខណ្ឌគេពីយើង។ ពួកគេបានធ្វើឲ្យនាមរបស់យើងទៅជាសៅហ្មង ដោយសារអំពើគួរស្អប់ខ្ពើមដែលពួកគេប្រព្រឹត្ត។ ហេតុនេះហើយបានជាយើងបំផ្លាញពួកគេឲ្យវិនាស តាមកំហឹងរបស់យើង។