Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 23:6 - អាល់គីតាប

6 មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ចូល​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​ឡើយ គឺ​មាន​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​ដែល​ចំ​វេន​បំពេញ​មុខ‌ងារ​ប៉ុណ្ណោះ​ដែល​អាច​ចូល​បាន ព្រោះ​ពួក​គេ​ជា​មនុស្ស​បរិសុទ្ធ។ ប្រជា‌ជន​ទាំង​មូល​ត្រូវ​គោរព​តាម​បំរាម​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 កុំ​ឲ្យ​អ្នក​ណា​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ឡើយ លើក​តែ​ពួក​សង្ឃ និង​ពួក​អ្នក​ដែល​ជា​ជំនួយ​ដល់​ពួក​លេវី​ប៉ុណ្ណោះ អ្នក​ទាំង​នោះ​ចូល​ទៅ​បាន ព្រោះ​គេ​បរិសុទ្ធ​ទាំង​អស់ តែ​បណ្ដា‌ជន​ទាំង‌ឡាយ​ត្រូវ​រក្សា​បញ្ញើ​នៃ​ព្រះ‌យេហូវ៉ា​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ចូល​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើយ គឺ​មាន​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ដែល​ចំ​វេន​បំពេញ​មុខងារ​ប៉ុណ្ណោះ​ដែល​អាច​ចូល​បាន ព្រោះ​ពួក​គេ​ជា​មនុស្ស​វិសុទ្ធ*។ ប្រជា‌ជន​ទាំង​មូល​ត្រូវ​គោរព​តាម​បំរាម​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 កុំ​ឲ្យ​អ្នក​ណា​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ លើក​តែ​ពួក​សង្ឃ នឹង​ពួក​អ្នក​ដែល​ជា​ជំនួយ​ដល់​ពួក​លេវី​ប៉ុណ្ណោះ អ្នក​ទាំង​នោះ​ចូល​ទៅ​បាន ពី​ព្រោះ​គេ​បរិសុទ្ធ​ទាំង​អស់ តែ​បណ្តាជន​ទាំង‌ឡាយ​ត្រូវ​រក្សា​បញ្ញើ​នៃ​ព្រះ‌យេហូវ៉ា​វិញ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 23:6
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ភាគ​បី​យាម​ក្នុង​ដំណាក់​ស្តេច ហើយ​មួយ​ភាគ​បី​ទៀត យាម​នៅ​ត្រង់​មាត់​ទ្វារ​យេ‌សូដ។ រីឯ​ប្រជា‌ជន​ទាំង​មូល ស្ថិត​នៅ​ក្នុង​ទី‌ធ្លា​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ក្រុម​លេវី​ត្រូវ​ប្រដាប់​អាវុធ​នៅ​ការ‌ពារ​ជុំ‌វិញ​ស្តេច។ នរណា​ម្នាក់​ហ៊ាន​ចូល​មក​ជិត​ដំណាក់ ត្រូវ​សម្លាប់​គេ​ចោល។ ចូរ​នៅ​ជាប់​ជា​មួយ​ស្តេច​ជា‌និច្ច ទោះ​បី​ស្តេច​ចេញ ឬ​ចូល​ក៏​ដោយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម