Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 29:5 - អាល់គីតាប

5 រួច​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «កូន​ចៅ​លេវី​អើយ សូម​ស្តាប់​ខ្ញុំ! ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ហើយ​ញែក​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​វិសុទ្ធ​ដែរ។ ចូរ​យក​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ចេញ​ទៅ​ខាង​ក្រៅ​ទី‌សក្ការៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 រួច​មាន​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​ពួក​លេវី​អើយ ចូរ​ស្តាប់​តាម​យើង​ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​នាំ​យក​របស់​ស្មោក‌គ្រោក​ចេញ​ពី​ទី​បរិសុទ្ធ ហើយ​ញែក​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 រួច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​គេ​ថា៖ «កូន​ចៅ​លេវី​អើយ សូម​ស្ដាប់​ខ្ញុំ! ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ហើយ​ញែក​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​វិសុទ្ធ​ដែរ។ ចូរ​យក​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ចេញ​ទៅ​ខាង​ក្រៅ​ទីសក្ការៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 មាន​បន្ទូល​ថា ឱ​ពួក​លេវី​អើយ ចូរ​ស្តាប់​តាម​យើង​ចុះ ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​នាំ​យក​របស់​ស្មោក‌គ្រោក​ចេញ​ពី​ទី​បរិសុទ្ធ ហើយ​ញែក​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​ដែរ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 29:5
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «អស់​លោក​ជា​មេ​ដឹក​នាំ​នៃ​ក្រុម​គ្រួសារ​លេវី ដូច្នេះ​ចូរ​អស់​លោក និង​បង​ប្អូន​របស់​អស់​លោក ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មក​តម្កល់​នៅ​កន្លែង​ដែល​យើង​បាន​រៀប‌ចំ​ទុក។


ដោយ​អ៊ីមុាំ​មាន​គ្នា​តិច​ពេក មិន​អាច​បក​ស្បែក​សត្វ​ទាំង​អស់ ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត​បាន ក្រុម​លេវី​ដែល​ជា​បង​ប្អូន​របស់​គេ​នាំ​គ្នា​ជួយ រហូត​ទាល់​តែ​បង្ហើយ​កិច្ចការ ដោយ​ទុក​ឲ្យ​ក្រុម​អ៊ីមុាំ​ធ្វើ​ពិធី​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​ក្រុម​លេវី​មាន​ចិត្ត​ខ្នះ‌ខ្នែង ក្នុង​ការ​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ជាង​ក្រុម​អ៊ីមុាំ។


ស្តេច​បាន​ត្រាស់​ហៅ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ព្រលាន​ខាង​កើត


ចូរ​សម្លាប់​សត្វ​ដែល​ត្រូវ​ជូន​សម្រាប់​ពិធី​បុណ្យ​រំលង ហើយ​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​រៀប‌ចំ​ពិធី​បុណ្យ​រំលង​ជូន​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​តាម​រយៈ​ម៉ូសា»។


ពួក​អ៊ីមុាំ និង​ពួក​លេវី នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ព្រម​ទាំង​ជម្រះ​ប្រជា‌ជន ជម្រះ​ខ្លោង​ទ្វារ និង​កំពែង​ក្រុង​ឲ្យ​បាន​បរិសុទ្ធ​ដែរ។


ខ្ញុំ​ឲ្យ​គេ​ធ្វើ​ពិធី​ជម្រះ​បន្ទប់​ទាំង​នោះ ហើយ​យក​សម្ភារៈ​នៃ​ដំណាក់​អុលឡោះ​ជា​ម្ចាស់ ជំនូន និង​គ្រឿង​ក្រអូប​មក​ដាក់​ជំនួស​វិញ។


ឱ​អុលឡោះ‌តាអាឡា​អើយ ហ៊ូកុំ​ របស់​ទ្រង់​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​ស្រុង ហើយ​ដំណាក់​របស់​ទ្រង់​ជា​កន្លែង​ដ៏‌វិសុទ្ធ អស់‌កល្ប​ត​រៀង​ទៅ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​វិល​ទៅ​រក​ប្រជា‌ជន​វិញ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។ ចូរ​ឲ្យ​ពួក​គេ​បោក​សម្លៀក​បំពាក់​ផង​ដែរ។


គាត់​ប្រាប់​ទៅ​ប្រជា‌ជន​ថា៖ «ចូរ​រៀប​ចំ​ខ្លួន​សម្រាប់​ថ្ងៃ​ទី​បី ហើយ​កុំ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ឡើយ»។


យើង​នឹង​ប្រោះ​ទឹក​ដ៏​វិសុទ្ធ​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ។ យើង​នឹង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ផុត​ពី​អំពើ​សៅហ្មង​ទាំង‌ឡាយ លែង​ឲ្យ​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន។


ពេល​នោះ មាន​ដូច​ជា​ទ្រង់‌ទ្រាយ​ដៃ លូក​មក​ចាប់​ទាញ​សក់​ខ្ញុំ។ រស​របស់​អុលឡោះ​លើក​ខ្ញុំ​ពី​ដី​ឡើង​ទៅ​លើ​មេឃ ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មក​ពី​អុលឡោះ គឺ​នាំ​ខ្ញុំ​ទៅ​ក្រុង​យេរូ‌សាឡឹម ត្រង់​មាត់​ទ្វារ​ខាង​ក្នុង នា​ទិស​ខាង​ជើង​កន្លែង​មាន​រូប​ព្រះ​ក្លែង‌ក្លាយ ដែល​បណ្ដាល​ឲ្យ​អុលឡោះ​ប្រច័ណ្ឌ។


ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​អំពើ​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​ឬ​ទេ? ពូជ‌ពង្ស​អ៊ីស្រ‌អែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ធ្វើ​ឲ្យ​យើង​ចាក​ចេញ​ឆ្ងាយ​ពី​ទី‌សក្ការៈ​របស់​យើង។ ប៉ុន្តែ អ្នក​នឹង​ឃើញ​អំពើ​គួរ​ស្អប់​ខ្ពើម​បំផុត​ជា​ច្រើន​ទៀត»។


ចូរ​ហៅ​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា ជា​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ ចូរ​ប្រមូល​ពួក​ចាស់​ទុំ​ឲ្យ​មក​ជួប‌ជុំ​គ្នា ចូរ​ប្រមូល​ផ្ដុំ​កូន​ក្មេង សូម្បី​តែ​ក្មេង​ដែល​នៅ​បៅ​ក៏​ឲ្យ​វា​មក​ដែរ! ចូរ​ឲ្យ​គូ​ស្វាមី​ភរិយា​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់!


តើ​ម៉ាស្ជិទ​របស់​អុលឡោះ និង​ព្រះ‌ក្លែង‌ក្លាយ​ចូល​គ្នា​ចុះ​ឬ​ទេ? យើង​ទាំង​អស់​គ្នា​ជា​ម៉ាស្ជិទ​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច ដូច​ទ្រង់​មាន​បន្ទូល​ថាៈ «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ព្រម​ទាំង​រស់​នៅ​ជា​មួយ​ពួក​គេ​ដែរ។ យើង​នឹង​ធ្វើ​ជាម្ចាស់​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ របស់​យើង»។


បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ បើ​យើង​បាន​ទទួល​បន្ទូល​សន្យា​នៃ​អុលឡោះ​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ហើយ យើង​ត្រូវ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ចាក​ផុត​ពី​សៅ‌ហ្មង​គ្រប់​យ៉ាង ទាំង​ខាង​រូប​កាយ ទាំង​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​ទាំង​ស្រុង ដោយ​គោរព​កោត​ខ្លាច​អុលឡោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម