Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 13:9 - អាល់គីតាប

9 ខ្ញុំ​ឲ្យ​គេ​ធ្វើ​ពិធី​ជម្រះ​បន្ទប់​ទាំង​នោះ ហើយ​យក​សម្ភារៈ​នៃ​ដំណាក់​អុលឡោះ​ជា​ម្ចាស់ ជំនូន និង​គ្រឿង​ក្រអូប​មក​ដាក់​ជំនួស​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 បន្ទាប់​មក ខ្ញុំ​បង្គាប់​ឲ្យ​គេ​សម្អាត​បន្ទប់ រួច​ខ្ញុំ​យក​គ្រឿង​ប្រដាប់​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ ព្រម​ទាំង​តង្វាយ​ម្សៅ និង​កំញាន ទៅ​ដាក់​នៅ​ទី​នោះ​ជំនួស​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ខ្ញុំ​ឲ្យ​គេ​ធ្វើ​ពិធី​ជម្រះ​បន្ទប់​ទាំង​នោះ ហើយ​យក​សម្ភារៈ​នៃ​ព្រះ‌ដំណាក់​ព្រះ‌ជាម្ចាស់ តង្វាយ និង​គ្រឿង​ក្រអូប​មក​ដាក់​ជំនួស​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ខ្ញុំ​ក៏​បង្គាប់​ឲ្យ​គេ​សំអាត​បន្ទប់ រួច​ខ្ញុំ​យក​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ ព្រម​ទាំង​ដង្វាយ​ម្សៅ នឹង​កំញាន ទៅ​ដាក់​ទុក​ក្នុង​នោះ​វិញ។

សូមមើលជំពូក ចម្លង




នេហេមា 13:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «កូន​ចៅ​លេវី​អើយ សូម​ស្តាប់​ខ្ញុំ! ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ហើយ​ញែក​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​វិសុទ្ធ​ដែរ។ ចូរ​យក​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ចេញ​ទៅ​ខាង​ក្រៅ​ទី‌សក្ការៈ។


យើង​នឹង​នាំ​ម្សៅ​ដំបូង​របស់​យើង ព្រម​ទាំង​ជំនូន​ដែល​យើង​បាន​ញែក​ទុក​ដោយ​ឡែក គឺ​មាន​ផ្លែ​ឈើ​គ្រប់​មុខ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង មក​ជូន​ក្រុម​អ៊ីមុាំ នៅ​ក្នុង​បន្ទប់​អម​នៃ​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង។ យើង​នឹង​យក​ភោគ‌ផល​ពី​ដី​របស់​យើង មួយ​ភាគ​ដប់ ជូន​ក្រុម​លេវី។ ក្រុម​លេវី​ត្រូវ​ទៅ​ប្រមូល​យក​ផល​ទាំង​នោះ​ពី​ស្រុក​ភូមិ ដែល​មាន​ស្រែ​ចម្ការ​របស់​យើង។


គឺ​ប្រតិបត្តិ​តាម​អ្វីៗ​សព្វ​បែប​យ៉ាង​ដែល​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន​បង្គាប់ និង​ធ្វើ​ពិធី​ជម្រះ​ផ្សេងៗ។ រីឯ​ក្រុម​ចំរៀង ក្រុម​យាម​ទ្វារ​ដំណាក់ ក៏​បំពេញ​មុខ‌ងារ​របស់​ខ្លួន ស្រប​តាម​បញ្ជា​ដែល​ស្តេច​ទត និង​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​កូន បាន​ចែង​ទុក។


នៅ​ក្បែរ​ជញ្ជាំង​ទាំង​នោះ​មាន​បន្ទប់​មួយ ជា​កន្លែង​ដែល​គេ​លាង​គូរបាន​ដុត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម