Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 23:27 - អាល់គីតាប

27 គេ​បាន​ជំរឿន​កូន​ចៅ​លេវី ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​បណ្តាំ​ចុង​ក្រោយ​របស់​ស្តេច​ទត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ដ្បិត​តាម​ពាក្យ​បង្គាប់​ក្រោយ​បង្អស់​របស់​ព្រះបាទ​ដាវីឌ គេ​បាន​រាប់​ចំនួន​ពួក​កូន​ចៅ​លេវី ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 គេ​បាន​ជំរឿន​កូន​ចៅ​លេវី ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​បណ្ដាំ​ចុង​ក្រោយ​របស់​ព្រះ‌បាទ​ដាវីឌ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ដ្បិត​តាម​ពាក្យ​បង្គាប់​ក្រោយ​បង្អស់​របស់​ដាវីឌ នោះ​គេ​បាន​រាប់​ចំនួន​ពួក​កូន​ចៅ​លេវី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 23:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ពាក្យ​បណ្តាំ​ចុង​ក្រោយ​បង្អស់ របស់​ស្តេច​ទត។ នេះ​ជា​បន្ទូល​របស់​អុលឡោះ ថ្លែង​ដោយ​ស្តេច​ទត ជា​កូន​របស់​លោក​អ៊ីសាយ ជា​មនុស្ស​ដែល​អុលឡោះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​លើក​តម្កើង ជា​ស្តេច​ដែល​អុលឡោះ​ជា​ម្ចាស់​របស់​ណាពី​យ៉ាកកូប បាន​តែង​តាំង ជា​ស្តេច​ដែល ប្រជា‌ជន​អ៊ីស្រ‌អែល​តែងតែ​ច្រៀង​សរសើរ។


អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី និង​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន ដែល​មាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន។ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ពួក​គេ​មាន​ភារកិច្ច​បម្រើ​ការ‌ងារ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ដូច្នេះ​ពួក​លេវី​មិន​ចាំ‌បាច់​សែង​ជំរំ‌សក្ការៈ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ជំរំ‌សក្ការៈ​ទៀត​ឡើយ»។


ពួក​គេ​ត្រូវ​បំពេញ​ការ‌ងារ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ក្រោម​បង្គាប់​កូន​ចៅ​ណាពី​ហារូន គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​ទី‌លាន និង​បន្ទប់​នានា ធ្វើ​ពិធី​ជម្រះ​វត្ថុ​សក្ការៈ​ទាំង​អស់​ឲ្យ​បាន​បរិសុទ្ធ ព្រម​ទាំង​ទទួល​បន្ទុក​លើ​កិច្ចការ​ផ្សេងៗ នៅ​ក្នុង​ដំណាក់​របស់​អុលឡោះ។


គេ​បាន​រាប់​ក្រុម​លេវី​ម្តង​ម្នាក់ៗ ចាប់​ពី​អ្នក​ដែល​មាន​អាយុ​សាម‌សិប​ឆ្នាំ​ឡើង​ទៅ មាន​ចំនួន ៣៨ ០០០ នាក់។


គេ​ជំរឿន​អ៊ីមុាំ​តាម​ក្រុម​គ្រួសារ​របស់​ខ្លួន រីឯ​ក្រុម​លេវី​គេ​ជំរឿន​អ្នក​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​ក្រុម​តាម​ជាន់​ថ្នាក់​របស់​ខ្លួន។


ពាក្យ​ទូរអា​របស់​ស្ដេច​ទត ជា​បុត្រ​របស់​លោក​អ៊ីសាយ ចប់​តែ​ត្រឹម​ណេះ។


ពួក​គេ​ត្រូវ​ថែ​ទាំ​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហើយ​បម្រើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដោយ​បំពេញ​មុខ​ងារ​នៅ​ក្នុង​ជំរំ‌សក្ការៈ។


ហើយ​គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​បម្រើ​ការ​ងារ​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម