ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 22:13 - អាល់គីតាប

ប្រសិន​បើ​កូន​កាន់ ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ និង​បទ​បញ្ជា ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល នោះ​កូន​នឹង​បាន​ចំរុង​ចំរើន​មិន​ខាន។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យ៉ាង​នោះ ឯង​នឹង​បាន​ចម្រើន​ឡើង គឺ​បើ​ឯង​រក្សា ហើយ​ប្រព្រឹត្ត​តាម​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ពី​ដំណើរ​ពួក​អ៊ីស្រា‌អែល ចូរ​ឲ្យ​ឯង​មាន​កម្លាំង​ចុះ ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ដែរ កុំ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​បុត្រ​កាន់ ហើយ​ប្រតិបត្តិ​តាម​ច្បាប់ វិន័យ និង​បទ‌បញ្ជា ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល នោះ​បុត្រ​នឹង​បាន​ចម្រុង‌ចម្រើន​មិន​ខាន។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ាង​នោះ ឯង​នឹង​បាន​ចំរើន​ឡើង គឺ​បើ​ឯង​រក្សា ហើយ​ប្រព្រឹត្ត​តាម​ច្បាប់ នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ពី​ដំណើរ​ពួក​អ៊ីស្រាអែល​ជា​ពិត ចូរ​ឲ្យ​ឯង​មាន​កំឡាំង​ចុះ ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ដែរ កុំ​ឲ្យ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ

សូមមើលជំពូក



១ របា‌ក្សត្រ 22:13
25 ការដាក់ឲ្យឆ្លើយតបគ្នា  

«បិតា​ជិត​លា​ចាក​លោក​នេះ​ហើយ ចូរ​កូន​មាន​ចិត្ត​ក្លាហាន​ឲ្យ​សម​ជា​មនុស្ស​ពេញ​លក្ខណៈ!


ចូរ​ស្តាប់​តាម​បង្គាប់​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​កូន។ ចូរ​ដើរ​ក្នុង​មាគ៌ា​របស់​ទ្រង់​ជា‌និច្ច ហើយ​កាន់​តាម​ហ៊ូកុំ តាម​បញ្ជា តាម​វិន័យ និង​តាម​ដំបូន្មាន ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ដើម្បី​ឲ្យ​កូន​មាន​ជោគ‌ជ័យ ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធ្វើ និង​គ្រប់​ទី​កន្លែង​ដែល​កូន​ទៅ។


ឥឡូវ​នេះ​ចូរ​ពិចារណា​ចុះ អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ជ្រើស​រើស​កូន ឲ្យ​សង់​ដំណាក់​ទុក​ជា​ទី‌សក្ការៈ។ ដូច្នេះ​ចូរ​មាន​ចិត្ត​ក្លាហាន​ហើយ​បំពេញ​ការ‌ងារ​ចុះ!»។


ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​ស៊ូឡៃ‌ម៉ាន​ជា​កូន​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន ហើយ​បំពេញ​ការ‌ងារ​ឲ្យ​បាន​សម្រេច! កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​ឲ្យ​សោះ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ឪពុក​នឹង​នៅ​ជា​មួយ​កូន រហូត​ដល់​ការ‌ងារ​សាង​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា​បាន​សម្រេច​ចប់​សព្វ​គ្រប់ ទ្រង់​មិន​បោះ​បង់​ចោល​កូន ឲ្យ​នៅ​តែ​ឯង​ឡើយ។


ប្រសិន​បើ​គេ​គោរព ហើយ​ប្រតិ‌បត្តិ​តាម​បទ​បញ្ជា និង​វិន័យ​របស់​យើង​យ៉ាង​ខ្ជាប់‌ខ្ជួន​ដូច​សព្វ​ថ្ងៃ​យើង​នឹង​ធ្វើ​ឲ្យ​រាជ្យ​របស់​គេ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច”។


ស្តេច​បាន​សង់​ក្រុង​ដ៏​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា ព្រោះ​ស្រុក​បាន​សាន្ត​ត្រាណ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ស្រុក​គ្មាន​សង្គ្រាម​ទេ ដ្បិតអុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​ស្តេច​មាន​សុខ​សន្តិ‌ភាព។


ប្រជា‌ជន​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ត្កូអា។ មុន​ពេល​ចេញ​ដំណើរ​ស្តេច​យ៉ូសា‌ផាត​ក្រោក​ឈរ​ឡើង ហើយ​និយាយ​ថា៖ «អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្តាប់​យើង! ចូរ​ទុក​ចិត្ត​ទាំង​ស្រុង​លើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង! ចូរ​ទុក​ចិត្ត​លើ​ណាពី​របស់​ទ្រង់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជោគ​ជ័យ!»។


ស្តេច​អូសៀស​យក​ចិត្ត​ទុក​ដាក់​ស្វែង​រក​អុលឡោះក្នុង​ពេល​ដែល​លោក​សាកា‌រីយ៉ា​នៅ​រស់​នៅ​ឡើយ ព្រោះ​គាត់​ណែ‌នាំ​ស្តេច​ឲ្យ​គោរព​កោត​ខ្លាច​អុលឡោះ។ ដរាប​ណា​ស្តេច​ស្វែង​រក​អុលឡោះទ្រង់​ប្រទាន​ឲ្យ​ស្តេច​បាន​ចំរុង​ចំរើន​ជា‌និច្ច។


«ចូរ​មាន​កម្លាំង និង​ទឹក​ចិត្ត​ក្លា‌ហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ស្តេច​ស្រុក​អាស្ស៊ី‌រី និង​កង‌ទ័ព​ដ៏​ច្រើន​កុះ‌ករ​របស់​គេ​ឡើយ ដ្បិត​នៅ​ខាង​យើង​មាន​កម្លាំង​ជាង​ពួក​គេ។


អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​ផ្ដល់​ផល​ផ្លែ​តាម​រដូវ​កាល ហើយ​មាន​ស្លឹក​មិន​ចេះ​ស្លោក​ស្រពោន​ អ្វីៗ​ដែល​គាត់​ធ្វើ​សុទ្ធ​តែ​បាន​ចំរុង​ចំរើន​ទាំង​អស់។


ដូច្នេះ ពេល​ណា​ខ្ញុំ​ពិនិត្យ​មើល បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ នោះ​ខ្ញុំ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ។


ឱ​អុលឡោះ​អើយ សូម​ប្រទាន​ឲ្យ​ស្តេច ចេះ​វិនិច្ឆ័យ​ដូច​ទ្រង់ ហើយ​សូម​ឲ្យ​កូន​ប្រុស​របស់​ស្តេច បាន​ប្រកប​ដោយ​សេចក្ដី​សុចរិត ដូច​ទ្រង់​ដែរ!


ឥឡូវ​នេះ សូរ៉ូ‌បាបិល​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ មូស្ទី​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! ប្រជា‌ជន​ទាំង​មូល​ដែល​នៅ​ក្នុង​ស្រុក​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ចូរ​នាំ​គ្នា​ធ្វើ​ការ​ទៅ ដ្បិត​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ហើយ! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង អ្នក​រាល់​គ្នា​ឮ​សេចក្ដី​ផ្សេងៗ​ដែល​ណាពី​ប្រកាស​ប្រាប់​ក្នុង​នាម​យើង នៅ​គ្រា​ដែល​គេ​ចាក់​គ្រឹះ​សង់​ដំណាក់​របស់​យើង ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ សុំ​ធ្វើ​សិន​ចុះ ធ្វើ​ដូច្នេះ ទើប​ស្រប​តាម​គ្រប់​សេចក្ដី​ដែល​អុលឡោះ​បាន​បង្គាប់​ទុក​មក»។ យ៉ះយ៉ា​ក៏​យល់​ព្រម។


ក្រោយ​ពី​បាន​ដក​រាជ្យ​ពី​ស្តេច​សូល អុលឡោះ​ប្រទាន​ឲ្យ​ទត​ឡើង​គ្រង​រាជ្យ។ អុលឡោះ​ប្រទាន​សក្ខីភាព​អំពី​ទត​នេះ​ថាៈ “យើង​រក​បាន​មនុស្ស​ម្នាក់ ជា​ទី​គាប់​ចិត្ត​យើង​ណាស់ គឺ​ទត​ជា​កូន​របស់​អ៊ីសាយ ដ្បិត​ទត​នឹង​បំពេញ​តាម​បំណង​ទាំង​ប៉ុន្មាន​របស់​យើង”។


ចូរ​បង​ប្អូន​ប្រុង​ស្មារតី ត្រូវ​កាន់​ជំនឿ​ឲ្យ​បាន​ខ្ជាប់‌ខ្ជួន ត្រូវ​មាន​ចិត្ដ​ក្លាហាន និង​មាន​កម្លាំង​មាំ‌មួន​ឡើង។


ត្រូវ​ជួយ​រំលែក​ទុក្ខ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​យ៉ាង​នេះ ទើប​បង​ប្អូន​បំពេញ​តាម​ហ៊ូកុំ​របស់​អាល់ម៉ា‌ហ្សៀស​ទាំង​ស្រុង។


មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង ដោយ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់ និង​ដោយ‌សារ​អំណាច​ដ៏​ខ្លាំង​ក្លា​របស់​គាត់។


ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង ដោយ​ពឹង​ផ្អែក​លើ​គុណ​ដែល​យើង​មាន​ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ប្រសិន​បើ​បង​ប្អូន​ប្រតិបត្ដិ​តាម​ហ៊ូកុំ​របស់​នគរ​នៃ​អុលឡោះ ស្រប​តាម​គីតាប ពោល​គឺ«ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» នោះ​បង​ប្អូន​ពិត​ជា​បាន​សម្រេច​កិច្ចការ​មួយ​ដ៏​ល្អ​ប្រសើរ​ហើយ។


ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រឆាំង​នឹង​បញ្ជា​របស់​អ្នក ហើយ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​អ្នក​ទេ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ រីឯ​អ្នក​វិញ សូម​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង»។