២ របាក្សត្រ 14:6 - អាល់គីតាប6 ស្តេចបានសង់ក្រុងដ៏មានកំពែងរឹងមាំក្នុងស្រុកយូដា ព្រោះស្រុកបានសាន្តត្រាណ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ ស្រុកគ្មានសង្គ្រាមទេ ដ្បិតអុលឡោះតាអាឡាប្រោសប្រទានឲ្យស្តេចមានសុខសន្តិភាព។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 គ្រានោះ ទ្រង់សង់ទីក្រុងមានបន្ទាយនៅក្នុងស្រុកយូដា ដ្បិតស្រុកបានស្ងៀមស្ងប់ ឥតមានចម្បាំងក្នុងប៉ុន្មានឆ្នាំនោះ ព្រោះព្រះយេហូវ៉ាបានប្រោសប្រទានឲ្យទ្រង់មានសេចក្ដីស្រាកស្រាន្ត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ស្ដេចបានសង់ក្រុងដ៏មានកំពែងរឹងមាំក្នុងស្រុកយូដា ព្រោះស្រុកបានសាន្តត្រាណ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ ស្រុកគ្មានសង្គ្រាមទេ ដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យស្ដេចមានសុខសន្តិភាព។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 គ្រានោះទ្រង់សង់ទីក្រុងមានបន្ទាយ នៅក្នុងស្រុកយូដា ដ្បិតស្រុកបានស្ងៀមស្ងប់ ឥតមានចំបាំងក្នុងប៉ុន្មានឆ្នាំនោះ ពីព្រោះព្រះយេហូវ៉ាបានប្រោសប្រទាន ឲ្យទ្រង់មានសេចក្ដីស្រាកស្រាន្ត សូមមើលជំពូក |
នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេច ក្នុងគ្រាដែលស្តេចនៅក្មេងនៅឡើយ ស្តេចយ៉ូសៀសចាប់ផ្តើមស្វែងរកអុលឡោះជាម្ចាស់របស់ស្តេចទតជាអយ្យកោ។ នៅឆ្នាំទីដប់ពីរ ស្តេចលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងបង្គោលរបស់ព្រះអាសេរ៉ា រូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យអស់ពីស្រុកយូដា និងក្រុងយេរូសាឡឹម។