យ៉ូស្វេ 1:18 - អាល់គីតាប18 ប្រសិនបើអ្នកណាម្នាក់ប្រឆាំងនឹងបញ្ជារបស់អ្នក ហើយមិនព្រមធ្វើតាមបញ្ជារបស់អ្នកទេ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ រីឯអ្នកវិញ សូមមានកម្លាំង និងចិត្តក្លាហានឡើង»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 អ្នកណាដែលបះបោរទាស់នឹងបញ្ជារបស់លោក ហើយមិនស្តាប់បង្គាប់ពាក្យរបស់លោក ជាពាក្យដែលលោកបញ្ជា អ្នកនោះនឹងត្រូវប្រហារជីវិត សូមឲ្យតែលោកមានកម្លាំង និងចិត្តក្លាហានចុះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ប្រសិនបើអ្នកណាម្នាក់ប្រឆាំងនឹងបញ្ជារបស់លោក ហើយមិនព្រមធ្វើតាមបញ្ជារបស់លោកទេ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ រីឯលោកវិញ សូមមានកម្លាំង និងចិត្តក្លាហានឡើង»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ឯអ្នកណាដែលហ៊ានទាស់ទទឹងនឹងបង្គាប់លោក ហើយមិនព្រមស្តាប់តាមអស់ទាំងពាក្យដែលលោកបង្គាប់មក នោះនឹងត្រូវមានទោសដល់ស្លាប់ ឲ្យតែលោកមានកំឡាំងហើយចិត្តក្លាហានចុះ។ សូមមើលជំពូក |
ចូរប្រយ័ត្ន! បើអុលឡោះមានបន្ទូលមកកាន់បងប្អូន សូមកុំបដិសេធមិនព្រមស្ដាប់នោះឡើយ។ ប្រសិនបើពួកអ្នកដែលបដិសេធមិនព្រមស្ដាប់ពាក្យមនុស្សទូន្មានគេនៅលើផែនដី មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ ចំណង់បើយើងផ្ទាល់បើយើងព្រងើយកន្តើយមិនព្រមស្ដាប់ទ្រង់ ដែលមានបន្ទូលមកកាន់យើងពីសូរ៉កាវិញ នោះយើងរឹតតែពុំអាចគេចផុតពីទោសបានឡើយ។