ដើម្បីឲ្យពួកគេប្រតិបត្តិតាម សេចក្ដីប្រៀនប្រដៅរបស់ទ្រង់ និងធ្វើតាមហ៊ូកុំរបស់ទ្រង់។ ចូរសរសើរតម្កើងអុលឡោះ!
១ របាក្សត្រ 16:35 - អាល់គីតាប ចូរជម្រាបទ្រង់ថា: ម្ចាស់សង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលផ្តុំយើងខ្ញុំ ហើយយកយើងខ្ញុំ ចេញពីចំណោមប្រជាជាតិនានា ដើម្បីឲ្យយើងខ្ញុំលើកតម្កើង នាមដ៏វិសុទ្ធរបស់ទ្រង់ និងបានខ្ពស់មុខ ដោយសរសើរតម្កើងទ្រង់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរទូលថា ឱព្រះនៃសេចក្ដីសង្គ្រោះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលបំប្រួមយើងខ្ញុំ ហើយប្រោសយើងខ្ញុំ ឲ្យរួចពីពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានពោលពាក្យអរព្រះគុណ ដល់ព្រះនាមបរិសុទ្ធរបស់ព្រះអង្គ ហើយមានសេចក្ដីរីករាយ ក្នុងសេចក្ដីសរសើរតម្កើងដល់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរទូលព្រះអង្គថា: ព្រះសង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលផ្ដុំយើងខ្ញុំ ហើយយកយើងខ្ញុំ ចេញពីចំណោមប្រជាជាតិនានា ដើម្បីឲ្យយើងខ្ញុំលើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ និងបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរទូលថា ឱព្រះនៃសេចក្ដីសង្គ្រោះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលបំប្រួមយើងខ្ញុំ ហើយប្រោសយើងខ្ញុំឲ្យរួចពីពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានពោលពាក្យអរព្រះគុណ ដល់ព្រះនាមបរិសុទ្ធនៃទ្រង់ ហើយមានសេចក្ដីរីករាយ ក្នុងសេចក្ដីសរសើរដំកើងដល់ទ្រង់ |
ដើម្បីឲ្យពួកគេប្រតិបត្តិតាម សេចក្ដីប្រៀនប្រដៅរបស់ទ្រង់ និងធ្វើតាមហ៊ូកុំរបស់ទ្រង់។ ចូរសរសើរតម្កើងអុលឡោះ!
សូមឲ្យអ៊ីស្រអែលបានទទួល ការសង្គ្រោះពីក្រុងស៊ីយ៉ូន។ នៅពេលដែលអុលឡោះតាអាឡានាំប្រជាជនរបស់ទ្រង់ ឲ្យងើបមុខឡើងវិញ ពូជរបស់យ៉ាកកូបនឹងត្រេកអរសប្បាយ ពូជរបស់អ៊ីស្រអែលនឹងមានអំណរ លើសលប់»។
ឱអុលឡោះអើយ យើងខ្ញុំលើកតម្កើង សិរីរុងរឿងរបស់ទ្រង់ជារៀងរាល់ថ្ងៃ ហើយយើងខ្ញុំនឹងសរសើរតម្កើង នាមរបស់ទ្រង់អស់កល្បជានិច្ច។ - សម្រាក
សូមឲ្យទ្រង់ដែលនៅក្រុងស៊ីយ៉ូន សង្គ្រោះជនជាតិអ៊ីស្រអែល! ពេលអុលឡោះនាំប្រជារាស្ដ្ររបស់ទ្រង់ ដែលជាឈ្លើយមកស្រុកវិញ កូនចៅរបស់យ៉ាកកូបនឹង បានត្រេកអរយ៉ាងខ្លាំង ប្រជារាស្ដ្រអ៊ីស្រអែលនឹងមានអំណរ សប្បាយដ៏លើសលប់។
ខ្ញុំបានរំដោះអ្នកឲ្យរួចពីសាសន៍អ៊ីស្រអែល និងសាសន៍ដទៃ។ ខ្ញុំចាត់អ្នកឲ្យទៅរកសាសន៍ទាំងនោះ
ដូច្នេះ អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលអុលឡោះជាអម្ចាស់បានធ្វើ ដូចមានចែងទុកមកស្រាប់។
ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ គឺយើងដែលបានសង្ឃឹមលើអាល់ម៉ាហ្សៀសមុនគេបង្អស់។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកនឹងស្តារស្ថានភាពរបស់អ្នក ទ្រង់នឹងអាណិតអាសូរអ្នក ហើយប្រមូលអ្នក ពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន ដែលទ្រង់កំចាត់កំចាយអ្នកទៅនោះ។
រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាដំណាក់របស់រសអុលឡោះ ធ្វើជាក្រុមអ៊ីមុាំបរិសុទ្ធ ដើម្បីធ្វើគូរបានខាងវិញ្ញាណ ជាទីគាប់ចិត្តអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលទ្រង់បានជ្រើសរើស ជាក្រុមអ៊ីមុាំរបស់ស្តេច ជាជាតិសាសន៍បរិសុទ្ធ ជាប្រជារាស្ដ្រដែលអុលឡោះបានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ទ្រង់ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ទ្រង់។