១ របាក្សត្រ 16:35 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
35 ចូរទូលព្រះអង្គថា: ព្រះសង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលផ្ដុំយើងខ្ញុំ ហើយយកយើងខ្ញុំ ចេញពីចំណោមប្រជាជាតិនានា ដើម្បីឲ្យយើងខ្ញុំលើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ និងបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ!
សូមមើលជំពូក ចម្លង
35 ចូរទូលថា ឱព្រះនៃសេចក្ដីសង្គ្រោះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលបំប្រួមយើងខ្ញុំ ហើយប្រោសយើងខ្ញុំ ឲ្យរួចពីពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានពោលពាក្យអរព្រះគុណ ដល់ព្រះនាមបរិសុទ្ធរបស់ព្រះអង្គ ហើយមានសេចក្ដីរីករាយ ក្នុងសេចក្ដីសរសើរតម្កើងដល់ព្រះអង្គ
សូមមើលជំពូក ចម្លង
35 ចូរទូលថា ឱព្រះនៃសេចក្ដីសង្គ្រោះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលបំប្រួមយើងខ្ញុំ ហើយប្រោសយើងខ្ញុំឲ្យរួចពីពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានពោលពាក្យអរព្រះគុណ ដល់ព្រះនាមបរិសុទ្ធនៃទ្រង់ ហើយមានសេចក្ដីរីករាយ ក្នុងសេចក្ដីសរសើរដំកើងដល់ទ្រង់
សូមមើលជំពូក ចម្លង
35 ចូរជម្រាបទ្រង់ថា: ម្ចាស់សង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលផ្តុំយើងខ្ញុំ ហើយយកយើងខ្ញុំ ចេញពីចំណោមប្រជាជាតិនានា ដើម្បីឲ្យយើងខ្ញុំលើកតម្កើង នាមដ៏វិសុទ្ធរបស់ទ្រង់ និងបានខ្ពស់មុខ ដោយសរសើរតម្កើងទ្រង់!
សូមមើលជំពូក ចម្លង