កាលមកដល់លានស្រូវរបស់លោកណាកុន លោកអ៊ូសាលើកដៃទៅទប់ហិបរបស់អុលឡោះ ព្រោះគោបានធ្វើឲ្យហិបនោះផ្អៀងចង់ធ្លាក់។
១ ពង្សាវតារក្សត្រ 8:1 - អាល់គីតាប គ្រានោះ ស្តេចស៊ូឡៃម៉ានអញ្ជើញពួកអះលីជំអះនៃជនជាតិអ៊ីស្រអែល ពួកមេដឹកនាំកុលសម្ព័ន្ធទាំងប៉ុន្មាន និងតំណាងក្រុមគ្រួសារនៃជនជាតិអ៊ីស្រអែលឲ្យមកជួបគាត់នៅក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាពីបុរីស្តេចទត គឺក្រុងស៊ីយ៉ូនមកដំណាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ព្រះបាទសាឡូម៉ូនបានប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកអ្នកដែលជាប្រធានលើកុលសម្ពន័្ធទាំងប៉ុន្មាន ហើយពួកអ្នកដែលជាកំពូលលើវង្សានុវង្សនៃពួកកូនចៅអ៊ីស្រាអែលទាំងអស់ ឲ្យមកឯទ្រង់នៅក្រុងយេរូសាឡិម ដើម្បីនឹងនាំយកហិបសញ្ញារបស់ព្រះយេហូវ៉ាពីក្រុងដាវីឌ គឺជាក្រុងស៊ីយ៉ូន ឡើងមក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រានោះ ព្រះបាទសាឡូម៉ូនអញ្ជើញពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ពួកមេដឹកនាំកុលសម្ព័ន្ធទាំងប៉ុន្មាន និងតំណាងក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល ឲ្យមកគាល់ស្ដេចនៅក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ពីបុរីព្រះបាទដាវីឌ គឺក្រុងស៊ីយ៉ូន មកព្រះដំណាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមក សាឡូម៉ូនទ្រង់ប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល នឹងពួកអ្នកដែលជាប្រធានលើពូជអំបូរទាំងប៉ុន្មាន ហើយពួកអ្នកដែលជាកំពូលលើវង្សានុវង្សនៃពួកកូនចៅអ៊ីស្រាអែលទាំងអស់ ឲ្យមកឯទ្រង់នៅក្រុងយេរូសាឡិម ដើម្បីនឹងនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាពីក្រុងដាវីឌ គឺជាក្រុងស៊ីយ៉ូន ឡើងមក |
កាលមកដល់លានស្រូវរបស់លោកណាកុន លោកអ៊ូសាលើកដៃទៅទប់ហិបរបស់អុលឡោះ ព្រោះគោបានធ្វើឲ្យហិបនោះផ្អៀងចង់ធ្លាក់។
ស្តេចស៊ូឡៃម៉ានក្រោកឡើងហើយជ្រាបថា អុលឡោះមានបន្ទូលមកគាត់ តាមរយៈសុបិននិមិត្តនេះ។ គាត់ត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយទៅថ្វាយបង្គំអុលឡោះតាអាឡា នៅមុខហិបនៃសម្ពន្ធមេត្រី។ គាត់ធ្វើគូរបានដុត និងគូរបានមេត្រីភាព រួចជប់លៀងនាម៉ឺនមន្ត្រីទាំងអស់។
បន្ទាប់មក ស្តេចទត ព្រមទាំងពួកអះលីជំអះនៃជនជាតិអ៊ីស្រអែល និងពួកមេទ័ពនាំគ្នាចេញទៅដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាពីផ្ទះរបស់លោកអូបេដ-អេដុម យ៉ាងសប្បាយរីករាយ។
កាលហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាហែចូលមកដល់បុរីស្តេចទត នាងមីកាលជាបុត្រីរបស់ស្តេចសូលបានអើតតាមបង្អួច ឃើញស្តេចទតលោតកព្ឆោង នាងក៏មានចិត្តមើលងាយស្តេចទត។
ស្តេចទតបានប្រមូលផ្តុំជនជាតិអ៊ីស្រអែលទាំងមូល នៅក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបរបស់អុលឡោះតាអាឡា មកតម្កល់នៅកន្លែងដែលគាត់បានរៀបចំទុក។
ស្តេចទតបានកោះហៅមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រអែល មេដឹកនាំកុលសម្ព័ន្ធ មេបញ្ជាការកងពលនានាដែលបម្រើស្តេច មេកង មេក្រុម អស់អ្នកដែលគ្រប់គ្រងលើរាជ្យទ្រព្យ និងហ្វូងសត្វរបស់ស្តេច ព្រមទាំងពួកកូនច្បង ពួកមហាតលិក ពួកវីរជន និងពួកអ្នកមុខអ្នកការទាំងអស់ ឲ្យមកជួបជុំគ្នានៅក្រុងយេរូសាឡឹម។
ស្តេចហេសេគាចាត់អ្នកនាំសារទៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រអែល និងស្រុកយូដា គាត់ក៏សរសេរលិខិតផ្ញើទៅកុលសម្ព័ន្ធអេប្រាអ៊ីម និងម៉ាណាសេ អញ្ជើញពួកគេមកដំណាក់របស់អុលឡោះតាអាឡានៅក្រុងយេរូសាឡឹម ដើម្បីចូលរួមប្រារព្ធពិធីបុណ្យរំលងជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។
លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រអែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួបជុំគ្នានៅក្រុងយេរូសាឡឹម ដោយមានចិត្តគំនិតតែមួយ។
ពេលនោះ គេនឹងប្រកាសអំពីកិត្តិនាម របស់អុលឡោះតាអាឡានៅក្រុងស៊ីយ៉ូន គេនឹងសរសើរតម្កើងទ្រង់នៅក្រុងយេរូសាឡឹម
ចូរនាំគ្នាច្រៀងលើកតម្កើងអុលឡោះតាអាឡា ដែលនៅក្រុងស៊ីយ៉ូន ចូរប្រកាសប្រាប់ប្រជាជនទាំងឡាយ អំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់!
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ យើងនឹងយកថ្មមួយដុំមកដាក់ធ្វើជាគ្រឹះ នៅក្រុងស៊ីយ៉ូន ដើម្បីល្បងមើលអ្នករាល់គ្នា។ ថ្មនោះជាថ្មដ៏សំខាន់ និងមានតម្លៃ ហើយជាគ្រឹះដ៏មាំ។ អ្នកណាពឹងផ្អែកលើថ្មនេះ អ្នកនោះមុខជាមិនខកចិត្តឡើយ។
យើងនឹងនាំសេចក្ដីសុចរិតរបស់យើងចូលមក សេចក្ដីសុចរិតនេះនៅជិតបង្កើយ ហើយយើងក៏នឹងនាំការសង្គ្រោះមកឆាប់ៗដែរ យើងនឹងសង្គ្រោះក្រុងស៊ីយ៉ូន យើងនឹងនាំស្រុកអ៊ីស្រអែល ឲ្យស្គាល់ភាពថ្កុំថ្កើង។
ក្នុងកុលសម្ព័ន្ធនីមួយៗត្រូវយកបុរសម្នាក់ដែលជាមេលើក្រុមគ្រួសារ មកជួយអ្នកទាំងពីរក្នុងការជំរឿនប្រជាជន។
លោកបានកោះហៅជនជាតិអ៊ីស្រអែលទាំងអស់ គឺទាំងក្រុមអះលីជំអះទាំងក្រុមអ្នកដឹកនាំទាំងក្រុមចៅក្រម និងនាយក្រុមមកផ្តែផ្តាំថា៖ «ឥឡូវនេះខ្ញុំមានវ័យចាស់ជរាហើយ
យ៉ូស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រអែលឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយគាត់ក៏បានកោះហៅក្រុមអះលីជំអះ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រអែលឲ្យអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះអុលឡោះ។
ដ្បិតក្នុងគីតាបមានចែងថា៖ «យើងបានរើសយកថ្មគ្រឹះមួយដ៏សំខាន់ ហើយមានតម្លៃ យើងដាក់ថ្មនោះនៅក្រុងស៊ីយ៉ូន។ អ្នកណាជឿលើថ្មនោះ អ្នកនោះមុខជាមិនត្រូវខកចិត្ដឡើយ»។