Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 8:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រួច​មក សាឡូម៉ូន​ទ្រង់​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល នឹង​ពួក​អ្នក​ដែល​ជា​ប្រធាន​លើ​ពូជ​អំបូរ​ទាំង​ប៉ុន្មាន ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ ឲ្យ​មក​ឯ​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ពី​ក្រុង​ដាវីឌ គឺ​ជា​ក្រុង​ស៊ីយ៉ូន ឡើង​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 គ្រា​នោះ ព្រះបាទ​សាឡូម៉ូន​បាន​ប្រមូល​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល និង​ពួក​អ្នក​ដែល​ជា​ប្រធាន​លើ​កុល‌សម្ពន័្ធ​ទាំង​ប៉ុន្មាន ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​មក​ឯ​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ពី​ក្រុង​ដាវីឌ គឺ​ជា​ក្រុង​ស៊ីយ៉ូន ឡើង​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​អញ្ជើញ​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​មក​គាល់​ស្ដេច​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ពី​បុរី​ព្រះ‌បាទ​ដាវីឌ គឺ​ក្រុង​ស៊ីយ៉ូន មក​ព្រះ‌ដំណាក់។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 គ្រា​នោះ ស្តេច​ស៊ូឡៃ‌ម៉ាន​អញ្ជើញ​ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​មក​ជួប​គាត់​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​ពី​បុរី​ស្តេច​ទត គឺ​ក្រុង​ស៊ីយ៉ូន​មក​ដំណាក់។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 8:1
25 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​គេ​បាន​ទៅ​ដល់​លាន​ស្រូវ​របស់​ណាកុនហើយ នោះ​អ៊ុសា​គាត់​លូក​ដៃ​ទៅ​ចាប់​ទប់​ហឹប​នៃ​ព្រះ ពី​ព្រោះ​គោ​កញ្ជ្រោល​ឡើង


ស្រេច​ហើយ ដាវីឌ​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ទី​ក្រុង​ដាវីឌ


រួច​សាឡូម៉ូន​ក៏​តើន​ឡើង ហើយ​មើល នោះ​ជា​សុបិន​និមិត្ត​ទេ ដូច្នេះ ទ្រង់​យាង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ក៏​ឈរ​នៅ​ចំពោះ​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី រួច​ក៏​ជប់‌លៀង​បណ្តា​ពួក​អ្នក​រាជ‌ការ​របស់​ទ្រង់​គ្រប់​គ្នា។


ឯ​ដាវីឌ​ទ្រង់​គង់​នៅ​ក្នុង​ទី​មាំ‌មួន ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា ក្រុង​ដាវីឌ


ដូច្នេះ ដាវីឌ ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល នឹង​ពួក​មេ‌ទ័ព ក៏​ទៅ​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ពី​ផ្ទះ​អូបិឌ-អេដំម មក​ដោយ​អរ​សប្បាយ


កាល​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា បាន​ចូល​មក​ក្នុង​ទី​ក្រុង​ដាវីឌ​ហើយ នោះ​មីកាល ជា​បុត្រី​សូល នាង​ទត​ទៅ​តាម​បង្អួច ឃើញ​ស្តេច​ដាវីឌ​កំពុង​តែ​លោត‌កញ្ឆេង ហើយ​លេង​ភ្លេង រួច​នាង​មាន​ព្រះ‌ទ័យ​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់។


ដូច្នេះ ដាវីឌ​ទ្រង់​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា មក​ឯ​កន្លែង​ដែល​ទ្រង់​បាន​រៀប​សំរាប់


គ្រា​នោះ ដាវីឌ​ទ្រង់​ប្រមូល​ពួក​អ្នក ដែល​ជា​ប្រធាន​ក្នុង​សាសន៍​អ៊ីស្រាអែល ពួក​ចៅហ្វាយ​នៃ​ពូជ​អំបូរ​ទាំង​ប៉ុន្មាន ពួក​នាយ​ដែល​ត្រួត​លើ​ពួក​អ្នក​ផ្គត់‌ផ្គង់​ស្បៀង​ថ្វាយ​ស្តេច​តាម​វេន ពួក​មេ​ទ័ព​ធំ​តូច ពួក​អ្នក​ដែល​ត្រួត​លើ​ព្រះ‌រាជ​ទ្រព្យ​របស់​ស្តេច នឹង​ពួក​បុត្រា​ទ្រង់​ទាំង​ប៉ុន្មាន នឹង​ពួក​ឧកញ៉ា គឺ​ជា​ពួក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ទាំង​អស់​មក​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម


ហេសេគា​ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​ពួក​អ៊ីស្រាអែល ហើយ​នឹង​ពួក​យូដា​ទាំង​អស់ ក៏​ផ្ញើ​ព្រះ‌រាជ‌សាសន៍​ដល់​ពួក​អេប្រា‌អិម នឹង​ពួក​ម៉ាន៉ាសេ ឲ្យ​មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល


លុះ​ដល់​ខែ​អស្សុជ កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន បាន​នៅ​ក្នុង​ទី​ក្រុង​របស់​ខ្លួន​ហើយ នោះ​ពួក​បណ្តាជន​ក៏​មូល​គ្នា នៅ​ក្រុង​យេរូ‌សាឡិម មាន​ចិត្ត​តែ​១


ប្រយោជន៍​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​ប្រកាស​ព្រះ‌នាម នៃ​ព្រះ‌យេហូវ៉ា​នៅ​ក្រុង​ស៊ីយ៉ូន នឹង​សេចក្ដី​សរសើរ​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡិម


ចូរ​ច្រៀង​ទំនុក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ចុះ ចូរ​ថ្លែង​ប្រាប់​ពី​ការ​នៃ​ទ្រង់ នៅ​ក្នុង​ចំណោម​បណ្តាជន​ផង


ហេតុ​នោះ​បាន​ជា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​ដាក់​ថ្ម​១​នៅ​ក្រុង​ស៊ីយ៉ូន ទុក​ជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង‌ល​ហើយ ជា​ថ្ម​ទី​ជ្រុង​ដ៏​មាន​ដំឡៃ ដែល​បាន​ដាក់​យ៉ាង​មាំ‌មួន ឯ​អ្នក​ណា​ដែល​ជឿ នោះ​មិន​ត្រូវ​រួស‌រាន់​ឡើយ


អញ​នាំ​សេចក្ដី​សុចរិត​របស់​អញ​មក​ជិត សេចក្ដី​នោះ​នឹង​មិន​នៅ​ឆ្ងាយ​ឡើយ ឯ​សេចក្ដី​សង្គ្រោះ​របស់​អញ​ក៏​មិន​បង្អង់​ដែរ អញ​នឹង​តាំង​សេចក្ដី​សង្គ្រោះ​របស់​អញ​នៅ​ក្រុង​ស៊ីយ៉ូន សំរាប់​ពួក​អ៊ីស្រាអែល ដែល​ជា​សិរី‌ល្អ​របស់​អញ។


ហើយ​ត្រូវ​ឲ្យ​មាន​ម្នាក់ៗ​ពី​គ្រប់​ទាំង​ពូជ​អំបូរ​ទាំង​អស់ ដែល​ជា​មេ​ក្នុង​វង្សា‌នុវង្ស​របស់​ឪពុក​គេ ឲ្យ​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ឯង


នោះ​លោក​ហៅ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​ចាស់‌ទុំ ពួក​មេ នឹង​ពួក​ចៅ‌ក្រម ហើយ​ពួក​នាយក​របស់​គេ​មក​ប្រាប់​ថា អញ​ចាស់​ហើយ ក៏​មាន​វ័យ​ចំរើន​ច្រើន​ណាស់​ផង


យ៉ូស្វេ​ក៏​ប្រមូល​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​មក​នៅ​ត្រង់​ស៊ីគែម ព្រម​ទាំង​ហៅ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល ពួក​មេ ពួក​ចៅ‌ក្រម នឹង​ពួក​នាយក​មក​ដែរ នោះ​គេ​ក៏​មក​ឈរ​នៅ​ចំពោះ​ព្រះ


ពី​ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​គម្ពីរ​ថា «មើល អញ​ដាក់​ថ្ម​ជ្រុង​១​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ដែល​ជ្រើស‌រើស ហើយ​វិសេស‌វិសាល អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម