Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 15:29 - អាល់គីតាប

29 កាល​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​ហែ​ចូល​មក​ដល់​បុរី​ស្តេច​ទត នាង​មីកាល​ជា​បុត្រី​របស់​ស្តេច​សូល​បាន​អើត​តាម​បង្អួច ឃើញ​ស្តេច​ទត​លោត​កព្ឆោង នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ស្តេច​ទត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 កាល​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​បាន​ចូល​មក​ក្នុង​ទី​ក្រុង​ដាវីឌ​ហើយ នោះ​មីកាល ជា​បុត្រី​សូល នាង​ទត​ទៅ​តាម​បង្អួច ឃើញ​ព្រះបាទ​ដាវីឌ​កំពុង​លោត​កញ្ឆេង ហើយ​លេង​ភ្លេង រួច​នាង​មាន​ព្រះ‌ហឫ‌ទ័យ​ប្រមាថ​មើល​ងាយ​ដល់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 កាល​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ហែ​ចូល​មក​ដល់​បុរី​ព្រះ‌បាទ​ដាវីឌ ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ស្ដេច​សូល បាន​អើត​តាម​បង្អួច ឃើញ​ព្រះ‌បាទ​ដាវីឌ​លោត​កព្ឆោង ព្រះ‌នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ព្រះ‌បាទ​ដាវីឌ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 កាល​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា បាន​ចូល​មក​ក្នុង​ទី​ក្រុង​ដាវីឌ​ហើយ នោះ​មីកាល ជា​បុត្រី​សូល នាង​ទត​ទៅ​តាម​បង្អួច ឃើញ​ស្តេច​ដាវីឌ​កំពុង​តែ​លោត‌កញ្ឆេង ហើយ​លេង​ភ្លេង រួច​នាង​មាន​ព្រះ‌ទ័យ​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 15:29
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ហិប​របស់អុលឡោះ‌តាអាឡា​ចូល​មក​ដល់​បុរី​ស្តេច​ទត នាង​មិកាល់​ជា​បុត្រី​ស្តេច​សូល អើត​តាម​បង្អួច ឃើញ​ស្តេច​ទត​រាំ​លោត​កព្ឆោង នៅ​ចំពោះអុលឡោះ‌តាអាឡា នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ស្តេច​ទត។


ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ដោយ​សំរែក​ជយ‌ឃោស​សំឡេង​ប៉ី ត្រែ និង​ឈិង ព្រម​ទាំង​ប្រគំ​ឃឹម និង​ពិណ​យ៉ាង​រំពង​ផង។


នៅ​ពេល​ដែល​ស្តេច​ទត​មាន​រាជ​វាំង​នៅ​ស្រួល​បួល​ហើយ ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ណាពី​ណាថាន​ថា៖ «មើល៍ ខ្ញុំ​រស់​នៅ​ក្នុង​ដំណាក់​ពី​ឈើ​តាត្រៅ រីឯ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ស្ថិត​នៅ​ក្នុង​ជំរំ​ធ្វើ​អំពី​ក្រណាត់​សំពត់!»។


ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ទ្រង់ ចូរ​នាំ​គ្នា​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់ ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ!


ចូរ​សរសើរ​តម្កើង​ទ្រង់ ដោយ​វាយ​ក្រាប់ និង​រាំ​របាំ! ចូរ​សរសើរ​តម្កើង​ទ្រង់ ដោយ​វាយ​ឃឹម និង​ផ្លុំ​ខ្លុយ!


ទ្រង់​បាន​ធ្វើ​ឲ្យ​ការ​សោក​សង្រេង របស់​ខ្ញុំ​ប្រែ​ទៅ​ជា​អំណរ​សប្បាយ ទ្រង់​បាន​យក​សំលៀក‌បំពាក់​កាន់​ទុក្ខ​ចេញ ហើយ​ប្រទាន​សំលៀក‌បំពាក់ សម្រាប់​ពិធី​បុណ្យ​ឲ្យ​ខ្ញុំ​វិញ។


ពេល​នោះ សាទី​ម៉ារៀម​ជា​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះដែល​ជា​បង​ស្រី​របស់​ហារូន ក៏​កាន់​ក្រាប់ ហើយ​ស្ត្រីៗ​ទាំង​អស់​ក៏​ចេញ​ទៅ​តាម​គាត់ ទាំង​វាយ​ក្រាប់ និង​នាំ​គ្នា​រាំ។


មាន​ពេល​យំ មាន​ពេល​សើច មាន​ពេល​សោយ​សោក មាន​ពេល​រាំ​សប្បាយ។


នៅ​គ្រា​នោះ កាល​ណា​អ្នក​រាល់​គ្នា​កើន​ចំនួន​ឡើង​បាន​ច្រើន​នៅ​ក្នុង​ស្រុក​ហើយ នឹង​លែង​មាន​គេ​និយាយ​អំពី​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​ទៀត ហើយ​ក៏​គ្មាន​នរណា​នឹក​នា រវី‌រវល់​ចាប់​អារម្មណ៍​អំពី​ហិប​ដែល​បាត់​ទៅ​នោះ​ដែរ។ គេ​មិន​ធ្វើ​ហិប​នោះ​ឡើង​វិញ​ទេ។


ការ​សរសើរ​តម្កើង និង​សំណើច​ក្អាក‌ក្អាយ នឹង​លាន់​ឮ​ឡើង​ពី​ក្នុង​ចំណោម​ពួក​គេ។ យើង​នឹង​ធ្វើ​ឲ្យ​គេ​កើន​ចំនួន​ច្រើន​ឡើងៗ គឺ​គេ​មិន​ចុះ​ថយ​ឡើយ។ យើង​នឹង​លើក​តម្កើង​ពួក​គេ គឺ​គេ​មិន​ទន់‌ទាប​ទៀត​ទេ។


គេ​នឹង​ឮ​សូរ​ស័ព្ទ​បទ​ចំរៀង​យ៉ាង​សែន​សប្បាយ ព្រម​ទាំង​ឮ​ភ្លេង​ការ និង​ឮ​ចំរៀង​របស់​អស់​អ្នក​ដែល​ធ្វើ​គូរបាន​អរគុណ​អុលឡោះនៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ពួក​គេ​សរសើរ​តម្កើង​ថា “ចូរ​សរសើរ​តម្កើងអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដ្បិត​ទ្រង់​មាន​ចិត្ត​សប្បុរស ហើយ​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច!”។ ពិត​មែន​ហើយ! យើង​នឹង​ស្ដារ​ស្រុក​នេះ​ឲ្យ​បាន​ដូច​ដើម​វិញ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ចាក​ចេញ​ពី​ភ្នំ​របស់អុលឡោះ‌តាអាឡា ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ។ ក្នុង​ពេល​ធ្វើ​ដំណើរ​បី​ថ្ងៃ​នោះ គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​នៅ​ខាង​មុខ ដើម្បី​ស្វែង​រក​កន្លែង​ស្រួល​ឈប់​សម្រាក។


ប៉ុន្តែ មាន​អ្នក​ខ្លះ​ទៀត​បែរ​ជា​និយាយ​ចំអក​ថា៖ «ពួក​អស់​ហ្នឹង​សុទ្ធ​តែ​ស្រវឹង​ស្រា​ទេ​តើ!»។


រីឯ​មនុស្ស​ដែល​ពុំ​បាន​ទទួល​រស‌អុលឡោះ ក៏​ពុំ​អាច​ទទួល​សេចក្ដី​ណា​ដែល​មក​ពី​រស‌អុលឡោះ​បាន​ដែរ ព្រោះ​គេ​យល់​ថា​សេចក្ដី​ទាំង​នោះ​ជា​រឿង​លេលា ហើយ​គេ​ពុំ​អាច​យល់​បាន​ទេ មាន​តែ​រស‌អុលឡោះ​ប៉ុណ្ណោះ ដែល​ប្រទាន​ឲ្យ​មនុស្ស​យើង​អាច​វិនិច្ឆ័យ​សេចក្ដី​ទាំង​នោះ​បាន។


ប្រសិន​បើ​គេ​ថា យើង​ជា​មនុស្ស​វង្វេង​ស្មារតី នោះ​យើង​វង្វេង​ស្មារតី​ព្រោះ​តែ​អុលឡោះ ហើយ​ប្រសិន​បើ​គេ​ថា​យើង​ជា​មនុស្ស​ដឹង​ខុស​ត្រូវ នោះ​យើង​ដឹង​ខុស​ត្រូវ​ព្រោះ​តែ​បង​ប្អូន


«ចូរ​យក​ហ៊ូកុំ​នេះ ទៅ​ទុក​ជា​មួយ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ គីតាប​នេះ​ជា​បន្ទាល់​ទាស់​នឹង​អ្នក


នៅ​ទី​នោះ មាន​ភាជន៍​មួយ​ធ្វើ​ពី​មាស សម្រាប់​ដុត​គ្រឿង​ក្រអូប និង​មាន​ហិប​នៃ​សម្ពន្ធ‌មេត្រី​ស្រោប​មាស​ជុំ‌វិញ ហើយ​ក្នុង​ហិប​នោះ មាន​ពាន​មាស​មួយ​ដែល​គេ​ដាក់​នំ​ម៉ាណា មាន​ដំបង​របស់​ណាពី​ហារ៉ូន ដែល​មាន​ផ្កា​រីក​ចេញ​មក និង​មាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​ផង។


អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​គេ​ថា “អុលឡោះ‌តាអាឡា​បាន​កាត់​ផ្តាច់​ទឹក​ទន្លេ​យ័រដាន់ នៅ​ខាង​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ គឺ​នៅ​ពេល​ដែល​គេ​សែង​ហិប​នោះ​ឆ្លង​ទន្លេ​យ័រដាន់ ទ្រង់​បាន​កាត់​ផ្តាច់​ទន្លេ​យ័រដាន់។ ថ្ម​ទាំង​នេះ​ជា​ទី​រំលឹក សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​រហូត​ត​ទៅ”»។


ជន‌ជាតិ​អ៊ីស្រ‌អែល​ទូរអា​សួរអុលឡោះ‌តាអាឡា ដ្បិត​គ្រា​នោះ ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​អុលឡោះ​ស្ថិត​នៅ​បេត‌អែល


រីឯ​ភរិយា​ទី​មួយ​របស់​ទត គឺ​នាង​មិកាល់ ជា​បុត្រី​របស់​ស្តេច​សូល នោះ​បាន​ត្រូវ​ឪពុក​យក​ទៅ​រៀប‌ការ​ជា​មួយ​លោក​ប៉ាល់ធី ជា​កូន​របស់​លោក​ឡាអ៊ីស ជា​អ្នក​ស្រុក​កាលីម​វិញ។


ទាហាន​ដែល​នៅ​សេស‌សល់ នាំ​គ្នា​វិល​ត្រឡប់​មក​ទី​តាំង​ទ័ព​វិញ។ ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ពោល​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជាអុលឡោះ‌តាអាឡា​បណ្តោយ​ឲ្យ​យើង​ចាញ់​ពួក​ភីលី‌ស្ទីន​ដូច្នេះ? ចូរ​យើង​ទៅ​ស៊ីឡូ នាំ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា យក​មក​ជា​មួយ​ពួក​យើង ដើម្បី​ឲ្យ​ហិប​នោះ​សង្គ្រោះ​ពួក​យើង ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម