Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 7:51 - អាល់គីតាប

51 ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា ចប់​សព្វ​គ្រប់។ បន្ទាប់​មក គាត់​នាំ​យក​វត្ថុ​ជា​មាស ប្រាក់ និង​គ្រឿង​ប្រដាប់​ឯ​ទៀតៗ ដែល​ស្តេច​ទត​ជា​បិតា​បាន​ជូន​ដល់​អុលឡោះ‌តាអាឡា មក​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

51 ដូច្នេះ អស់​ទាំង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នោះ​បាន​ធ្វើ​រួច​ជា​ស្រេច​ហើយ ទ្រង់​ក៏​នាំ​យក​របស់​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ ជា​បិតា​របស់​ទ្រង់ បាន​ថ្វាយ ចូល​មក​ដែរ គឺ​ប្រាក់​មាស និង​គ្រឿង​ប្រដាប់​ទាំង​អស់ ក៏​ដាក់​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

51 ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចប់​សព្វ​គ្រប់។ បន្ទាប់​មក ស្ដេច​នាំ​យក​វត្ថុ​ជា​មាស ប្រាក់ និង​គ្រឿង​ប្រដាប់​ឯ​ទៀតៗ ដែល​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​បាន​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ មក​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

51 ដូច្នេះ អស់​ទាំង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​ស្តេច​សាឡូម៉ូន​បាន​ធ្វើ សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​បាន​ធ្វើ​រួច​ជា​ស្រេច​ហើយ ទ្រង់​ក៏​នាំ​យក​របស់​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ ជា​បិតា​ទ្រង់ បាន​ថ្វាយ ចូល​មក​ដែរ គឺ​ប្រាក់ មាស នឹង​គ្រឿង​ប្រដាប់​ទាំង​អស់ ក៏​ដាក់​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 7:51
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បាន​នាំ​ជំនូន​ដែល​បិតា និង​ស្តេច​ផ្ទាល់​បាន​ញែក​ជា​របស់​សក្ការៈ គឺ​មាន​គ្រឿង​មាស ប្រាក់ និង​វត្ថុ​ផ្សេងៗ​ទៀត ទៅ​ទុក​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ក្រោយ​បាន​សង់​ដំណាក់​រួច​ហើយ ស្តេច​ស៊ូឡៃ‌ម៉ាន


ក្រោយ​ពី​សង់​ដំណាក់​រួច​ហើយ ស៊ូឡៃ‌ម៉ាន​សង់​ពិដាន និង​ធ្នឹម​អំពី​ឈើ​តាត្រៅ។


លោក​រាជ‌ប្រតិ‌ភូ​ក៏​យក​ចង្ក្រាន ភាជន៍ និង​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​មាស ពី​ប្រាក់​ទៅ​ជា​មួយ​ដែរ។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា ចប់​សព្វ​គ្រប់។ បន្ទាប់​មក ស្តេច​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​គ្រឿង​ប្រដាប់​ផ្សេងៗ​ទៀត ដែល​ស្តេច​ទត​ជា​ឪពុក​បាន​ញែក​ជូនអុលឡោះ‌តាអាឡា​មក​ទុក​ក្នុង​ឃ្លាំង​នៃ​ដំណាក់​របស់​ទ្រង់។


គេ​ពុំ​បាន​ប្រព្រឹត្ត​ខុស​នឹង​បញ្ជា​ដែល​ស្តេច​បាន​ចែង​ទុក ស្តី​ពី​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ឬ​បញ្ជា​ផ្សេង​ទៀត ស្តី​អំពី​ទ្រព្យ​សម្បត្តិ​របស់​ដំណាក់​ឡើយ។


គេ​បាន​សង់​ដំណាក់​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​បី ខែ​ផល្គុន ក្នុង​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជ‌កាល​ស្តេច​ដារី‌យូស។


នៅ​ទី​បញ្ចប់ ម៉ូសា​ឲ្យ​គេ​ដំឡើង​រនាំង​របស់​ទី​លាន នៅ​ជុំ​វិញ​ជំរំ‌សក្ការៈ និង​អាសនៈ ព្រម​ទាំង​ចង​វាំង​នន នៅ​មាត់​ទ្វារ​ចូល​ទី​លាន។


«សូរ៉ូ‌បាបិល​បាន​ចាក់​គ្រឹះ​ដំណាក់​នេះ រួច​គាត់​ក៏​បង្ហើយ​ការ​សាង​សង់​ដែរ។ ពេល​ហេតុ‌ការណ៍​នេះ​សម្រេច​ជា​រូប​រាង អ្នក​នឹង​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ពិត​ជា​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នក​រាល់​គ្នា​មែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម