ឥឡូវនេះអ្នកត្រូវបណ្តាសាហើយ អ្នកត្រូវឃ្លាតឆ្ងាយពីដីដែលបានស្រូបយកឈាមប្អូនរបស់អ្នក ជាឈាមដែលអ្នកបានបង្ហូរ ដោយផ្ទាល់ដៃ។
១ ពង្សាវតារក្សត្រ 2:32 - អាល់គីតាប អុលឡោះតាអាឡាធ្វើឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ ព្រោះគាត់បានប្រហារជីវិតមនុស្សសុចរិតពីរនាក់ដែលល្អជាងគាត់ ដោយមិនឲ្យស្តេចទតជាបិតារបស់យើងជ្រាប គឺគាត់បានសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាមេទ័ពអ៊ីស្រអែល និងលោកអម៉ាសា ជាកូនរបស់លោកយេធើជា មេទ័ពយូដាដោយមុខដាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានឹងទម្លាក់ឈាមរបស់គាត់ ទៅលើក្បាលរបស់គាត់វិញ ព្រោះគាត់បានប្រហារជីវិតមនុស្សពីរនាក់ ដែលសុចរិត ហើយល្អជាងគាត់ ដោយកាប់នឹងដាវ តែព្រះបាទដាវីឌជាបិតារបស់យើងមិនបានជ្រាបសោះ គឺអ័ប៊ីនើរ កូននើរ ជាមេទ័ពពួកអ៊ីស្រាអែល និងអ័ម៉ាសា កូនយេធើ ជាមេទ័ពពួកយូដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ធ្វើឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ ព្រោះគាត់បានប្រហារជីវិតមនុស្សសុចរិតពីរនាក់ដែលល្អជាងគាត់ ដោយមិនឲ្យព្រះបាទដាវីឌជាបិតារបស់យើងជ្រាប គឺគាត់បានសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាមេទ័ពអ៊ីស្រាអែល និងលោកអម៉ាសា ជាកូនរបស់លោកយេធើរជាមេទ័ពយូដា ដោយមុខដាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់នឹងទំលាក់ឈាមវា ទៅលើក្បាលខ្លួនវាវិញ ពីព្រោះវាបានប្រហារជីវិតមនុស្ស២នាក់ ដែលសុចរិត ហើយល្អជាងវា ដោយកាប់នឹងដាវ តែដាវីឌជាព្រះវរបិតាយើងទ្រង់មិនបានជ្រាបសោះ គឺអ័ប៊ីនើរ កូននើរ ជាមេទ័ពពួកអ៊ីស្រាអែល នឹងអ័ម៉ាសា កូនយេធើ ជាមេទ័ពពួកយូដា |
ឥឡូវនេះអ្នកត្រូវបណ្តាសាហើយ អ្នកត្រូវឃ្លាតឆ្ងាយពីដីដែលបានស្រូបយកឈាមប្អូនរបស់អ្នក ជាឈាមដែលអ្នកបានបង្ហូរ ដោយផ្ទាល់ដៃ។
រូបេនពោលថា៖ «បងបានប្រាប់ឯងរាល់គ្នា ហើយថា កុំសម្លាប់ប្អូនយើងឲ្យសោះ តែឯងរាល់គ្នាពុំព្រមស្តាប់ទេ។ ឥឡូវនេះ យើងត្រូវរងទុក្ខទោស ព្រោះតែយើងបានបង្ហូរឈាមប្អូនរបស់យើង»។
អ្នកណាបង្ហូរឈាមមនុស្ស អ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញមិនខាន។ ដ្បិតអុលឡោះបានបង្កើតមនុស្សលោក មកជាតំណាងរបស់អុលឡោះ។
ទតពោលថា៖ «អ្នកស្លាប់ព្រោះតែកំហុសរបស់អ្នកទេ ពាក្យសំដីរបស់អ្នកបាននាំទោសមកលើខ្លួនឯង ព្រោះអ្នកពោលថា អ្នកបានសម្លាប់ស្ដេចដែលអុលឡោះតាអាឡាបានតែងតាំង»។
ស្តេចអាប់សាឡុមបានតែងតាំងលោកអម៉ាសា ជាមេបញ្ជាការកងទ័ព ជំនួសលោកយ៉ូអាប់។ លោកអម៉ាសាត្រូវជាកូនរបស់ជនជាតិអ៊ីស្រអែលម្នាក់ ឈ្មោះលោកយីតរ៉ា ដែលយកនាងអប៊ីកែល ជាកូនស្រីរបស់លោកណាហាស និងជាប្អូនស្រីរបស់អ្នកស្រីសេរូយ៉ា ដែលជាម្តាយរបស់លោកយ៉ូអាប់។
សូមឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ និងក្រុមគ្រួសាររបស់គាត់ទាំងអស់! សូមឲ្យនៅក្នុងក្រុមគ្រួសារនេះតែងតែមានមនុស្សកើតដំបៅងារ កើតឃ្លង់ ឬពិការជើង ហើយមានមនុស្សស្លាប់ដោយមុខដាវ និងស្លាប់ដោយអត់អាហារ!»។
នៅថ្ងៃនោះ កងទ័ព និងប្រជាជនអ៊ីស្រអែលទាំងមូលដឹងថា ស្តេចទតមិនបានចេញបញ្ជាឲ្យគេសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរទេ។
ទោះបីអុលឡោះបានតែងតាំងខ្ញុំ ជាស្តេចក្តី ក៏ខ្ញុំនៅតែទន់ខ្សោយដែរ។ រីឯកូនៗរបស់អ្នកស្រីសេរូយ៉ា គេកាចជាងខ្ញុំ។ ដូច្នេះ សូមអុលឡោះតាអាឡាដាក់ទោសមនុស្សអាក្រក់ តាមអំពើអាក្រក់ដែលគេបានប្រព្រឹត្តចុះ»។
ឥឡូវនេះ ពេលមនុស្សអាក្រក់ធ្វើឃាតមនុស្សសុចរិតដែលកំពុងតែដេកលក់នៅក្នុងផ្ទះរបស់ខ្លួន តើខ្ញុំគួរយកអ្វីទៅតបស្នងវិញ ក្រៅពីលុបបំបាត់ឃាតកចេញពីផែនដី?»។
ស្តេចស៊ូឡៃម៉ានសួរថា៖ «តើអ្នកនឹកឃើញអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នកបានប្រព្រឹត្តចំពោះស្តេចទត ជាបិតារបស់យើងឬទេ? អុលឡោះតាអាឡានឹងដាក់ទោសអ្នក តាមអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្ត។
កូនដឹងស្រាប់ហើយ នូវអំពើដែលលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា បានប្រព្រឹត្តចំពោះបិតា ដោយធ្វើឃាតមេទ័ពពីរនាក់របស់ជនជាតិអ៊ីស្រអែល គឺលោកអប៊ីនើរ ជាកូនរបស់លោកនើរ និងលោកអម៉ាសា ជាកូនរបស់លោកយេធើ។ ក្នុងពេលដែលស្រុកកំពុងតែសុខសាន្តត្រាណ លោកយ៉ូអាប់បានបង្ហូរឈាមដូចពេលមានសង្គ្រាម។ ដូច្នេះ គាត់ត្រូវទទួលខុសត្រូវចំពោះឈាមដែលប្រឡាក់ជាប់ខ្សែក្រវាត់ និងស្បែកជើងរបស់គាត់។
សូមទ្រង់ដែលនៅសូរ៉កា ទ្រង់ស្តាប់ ហើយវិនិច្ឆ័យទោសឲ្យអ្នកបម្រើរបស់ទ្រង់។ សូមដាក់ទោសអ្នកដែលធ្វើខុស សមនឹងកំហុសដែលគេបានធ្វើ ហើយផ្តល់យុត្តិធម៌ដល់មនុស្សសុចរិត តាមអំពើដែលគេបានប្រព្រឹត្ត។
ផ្ទុយទៅវិញ អ្នកដើរតាមផ្លូវរបស់ស្តេចទាំងឡាយនៃស្រុកអ៊ីស្រអែល អ្នកទាក់ទាញអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យគោរពព្រះក្លែងក្លាយ ដូចរាជវង្សរបស់ស្តេចអហាប់បានប្រព្រឹត្ត ហើយអ្នកបានសម្លាប់ប្អូនបង្កើតរបស់អ្នក ដែលសុទ្ធតែជាមនុស្សប្រសើរជាងអ្នកដែរ។
ហេតុនេះអុលឡោះតាអាឡានឹងប្រហារប្រជារាស្ត្រ ព្រមទាំងកូន ភរិយា និងទ្រព្យសម្បត្តិរបស់អ្នក ដោយគ្រោះកាចដ៏សាហាវ។
ប្រសិនបើស្តេចពេញចិត្ត សូមចេញរាជប្រកាសមួយ ដែលពុំអាចប្រែប្រួល ដូចមានចែងទុកក្នុងច្បាប់របស់ជនជាតិពែរ្ស និងជនជាតិមេឌី គឺហាមមហាក្សត្រិយានីវ៉ាសធី មិនឲ្យចូលមកជួបមុខស្តេចរហូតតទៅ ហើយសូមស្តេចផ្ទេរតំណែងរបស់នាងទៅឲ្យភរិយាមួយនាក់ទៀត ដែលប្រសើរជាងនាង។
អំពើទុច្ចរិតដែលគេប្រព្រឹត្ត នឹងធ្លាក់មកលើក្បាលគេវិញ អំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។
ខ្ញុំនឹងសរសើរតម្កើងអុលឡោះតាអាឡា ព្រោះទ្រង់សុចរិត ខ្ញុំនឹងច្រៀងលើកតម្កើងនាមអុលឡោះតាអាឡា ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត។
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «យើងជាម្ចាស់ដ៏មានជីវិតអស់កល្ប! ស្ដេចស្រុកអ៊ីស្រអែលក្បត់នឹងពាក្យសច្ចាប្រណិធាន ដែលគេបានស្បថជាមួយយើង ហើយក៏ផ្ដាច់សម្ពន្ធមេត្រីដែលគេបានចងជាមួយយើងដែរ។ យើងនឹងដាក់ទោសគេ តាមពាក្យដែលគេស្បថ។
ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនធ្វើដូច្នេះទេ បានសេចក្តីថាអ្នករាល់គ្នាប្រព្រឹត្តអំពើបាប ទាស់នឹងបំណងអុលឡោះតាអាឡា ហើយអ្នករាល់គ្នាមុខជាទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួនមិនខាន។
ដូច្នេះ ពួកគេទទួលទោសចំពោះឃាតកម្មដែលខ្លួនបានប្រព្រឹត្ត គឺសម្លាប់កូនប្រុសរបស់លោកយេរូបាល ទាំងចិតសិបនាក់។ លោកអប៊ីម៉ាឡេកទទួលទោស ព្រោះបានសម្លាប់បងប្អូនរបស់ខ្លួន រីឯអ្នកមុខអ្នកការនៅស៊ីគែម ទទួលទោសព្រោះតែសមគំនិតជាមួយគាត់ក្នុងឃាតកម្មនេះ។
អុលឡោះក៏បានដាក់ទោសអ្នកក្រុងស៊ីគែមសមនឹងអំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេបានប្រព្រឹត្តដែរ គឺស្របតាមពាក្យបណ្តាសារបស់លោកយ៉ូថាម ជាកូនរបស់លោកយេរូបាលបានថ្លែងទាស់នឹងពួកគេ។
សាំយូអែលជម្រាបស្តេចថា៖ «ថ្ងៃនេះ អុលឡោះតាអាឡាដកហូតអំណាចចេញពីស្តេច លែងឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រអែលទៀតហើយ ទ្រង់ប្រគល់រាជ្យនេះឲ្យបុរសម្នាក់ទៀត ដែលល្អជាងអ្នក។