Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:37 - អាល់គីតាប

37 នៅ​ថ្ងៃ​នោះ កង‌ទ័ព និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ដឹង​ថា ស្តេច​ទត​មិន​បាន​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ដូច្នេះ នៅ​ថ្ងៃ​នោះ ប្រជាជន និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​យល់​ឃើញ​ថា ដែល​គេ​បាន​សម្លាប់​អ័ប៊ី‌នើរ ជា​កូន​នើរ​ទៅ នោះ​មិន​មែន​មក​ពី​ស្តេច​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 នៅ​ថ្ងៃ​នោះ កង‌ទ័ព និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ថា ព្រះ‌រាជា​មិន​បាន​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ដូច្នេះ នៅ​ថ្ងៃ​នោះបណ្តាជន នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់ គេ​យល់​ឃើញ​ថា ដែល​គេ​បាន​សំឡាប់​អ័ប៊ី‌នើរ ជា​កូន​នើរ​ទៅ នោះ​មិន​មែន​មក​អំពី​ស្តេច​ទេ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:37
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ជេរ​ប្រទេច​ផ្តាសា​ទត​ថា៖ «ចេញ​ទៅ! ចេញ​ទៅ! អា​ឃាត‌ក! អា​ចោល‌ម្សៀត!


ឃើញ​ដូច្នេះ​ប្រជា‌ជន​ទាំង​មូល​ពេញ​ចិត្ត​ណាស់ គឺ​ដូច​គេ​តែងតែ​ពេញ​ចិត្ត​ចំពោះ​កិច្ចការ​ឯ​ទៀតៗ ដែល​ស្តេច​ទត​បាន​ធ្វើ​ដែរ។


ស្តេច​ទត​បាន​បញ្ជា​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «អស់​លោក​ដឹង​ទេ​ថា ថ្ងៃ​នេះ អ៊ីស្រ‌អែល​បាត់​បង់​វរជន​ម្នាក់ ដែល​ជា​មេ​ដឹក​នាំ​ដ៏​សំខាន់!


អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​បំណុល​ឈាម​នេះ​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ ព្រោះ​គាត់​បាន​ប្រហារ​ជីវិត​មនុស្ស​សុចរិត​ពីរ​នាក់​ដែល​ល្អ​ជាង​គាត់ ដោយ​មិន​ឲ្យ​ស្តេច​ទត​ជា​បិតា​របស់​យើង​ជ្រាប គឺ​គាត់​បាន​សម្លាប់​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ជា​មេ‌ទ័ព​អ៊ីស្រ‌អែល និង​លោក​អម៉ា‌សា ជា​កូន​របស់​លោក​យេធើ​ជា មេ‌ទ័ព​យូដា​ដោយ​មុខ​ដាវ។


មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល​ទៀត នៅ​ស្រុក​កាឡាដ គឺ លោក​យ៉ីដូរ ជា​កូន​របស់​លោក​សាកា‌រីយ៉ា។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ពុនយ៉ា‌ម៉ីន គឺ​លោក​យ៉ា‌សៀល ជា​កូន​របស់​លោក​អប៊ី‌នើរ។


ភរិយា​របស់​ស្តេច​សូល​ឈ្មោះ​អហ៊ីណោម ត្រូវ​ជា​កូន​ស្រី​របស់​លោក​អហ៊ីម៉ាស់។ មេ‌ទ័ព​របស់​ស្តេច​ឈ្មោះ​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ដែល​ត្រូវ​ជា​ឪពុក​មា​របស់​ស្តេច​សូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម