១ ពង្សាវតារក្សត្រ 13:18 - អាល់គីតាប ណាពីចាស់ពោលទៅអ្នកនាំសាររបស់អុលឡោះថា៖ «ខ្ញុំក៏ជាណាពីដែរ មានម៉ាឡាអ៊ីកាត់បានមកប្រាប់ខ្ញុំ ក្នុងនាមរបស់អុលឡោះតាអាឡាដូចតទៅ: “ចូរទៅនាំគាត់មកផ្ទះអ្នក ដើម្បីឲ្យគាត់បរិភោគអាហារ និងទឹកផង”»។ តាមពិតគាត់និយាយកុហកទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ហោរាវ័យចំណាស់ មានប្រសាសទៅគាត់ថា៖ «ខ្ញុំក៏ជាហោរាដូចអ្នកដែរ ហើយមានទេវតាប្រាប់ខ្ញុំដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា "ចូរទៅនាំអ្នកនោះមកឯផ្ទះជាមួយឯងវិញ ដើម្បីឲ្យបានបរិភោគភោជន៍"»។ គឺគាត់កុហកដល់អ្នកនោះទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្យាការីចាស់ពោលទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «ខ្ញុំក៏ជាព្យាការីដែរ មានទេវតាបានមកប្រាប់ខ្ញុំ ក្នុងនាមរបស់ព្រះអម្ចាស់ដូចតទៅ: “ចូរទៅនាំគាត់មកផ្ទះអ្នក ដើម្បីឲ្យគាត់បរិភោគអាហារ និងទឹកផង”»។ តាមពិត គាត់និយាយកុហកទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគាត់និយាយថា ខ្ញុំក៏ជាហោរាដូចអ្នកដែរ ហើយមានទេវតាប្រាប់ខ្ញុំដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា ចូរទៅនាំអ្នកនោះមកឯផ្ទះជាមួយនឹងឯងវិញ ដើម្បីឲ្យបានបរិភោគភោជន៍ គឺគាត់កុហកដល់អ្នកនោះទេ |
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៅកាន់ស្ត្រីថា៖ «ម្តេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំ ហើយខ្ញុំក៏ទទួលទានផ្លែឈើនោះទៅ»។
អ្នកនាំសាររបស់អុលឡោះក៏ត្រឡប់ទៅជាមួយគាត់ ហើយបរិភោគអាហារ និងទឹក នៅផ្ទះរបស់គាត់ផង។
មានបុរសម្នាក់ ដែលជាសមាជិករបស់ក្រុមណាពី ពោលទៅមិត្តរបស់ខ្លួន ក្នុងនាមអុលឡោះតាអាឡាថា៖ «ចូរវាយខ្ញុំមក!»។ ប៉ុន្តែ អ្នកនោះមិនព្រមវាយទេ។
វិញ្ញាណនោះឆ្លើយថា “ខ្ញុំនឹងបណ្តាលចិត្តអ្នកប្រឹក្សាទាំងអស់របស់ស្តេចឲ្យពោលតែពាក្យភូតកុហក”។ អុលឡោះតាអាឡាមានបន្ទូលថា “នេះជាមធ្យោបាយដ៏ប្រសើរសម្រាប់ទាក់ទាញចិត្តគេ ដូច្នេះ ចូរទៅធ្វើចុះ!”។
សាក្សីក្លែងក្លាយចៀសមិនផុតពីទណ្ឌកម្មទេ រីឯមនុស្សកុហកភូតភរក៏មិនរួចខ្លួនដែរ។
មួយវិញទៀត យើងលើកទ័ពមកវាយកំទេចស្រុកនេះ ស្របតាមបំណងរបស់អុលឡោះតាអាឡា ដ្បិតទ្រង់បង្គាប់ឲ្យយើងមកវាយកំទេចស្រុកនេះ»។
ក្បាលគឺពួកអះលីជំអះ និងអ្នកមុខអ្នកការ រីឯកន្ទុយ គឺអ្នកដែលជាណាពីក្លែងក្លាយ។
រីឯនៅក្រុងយេរូសាឡឹមវិញ យើងឃើញអំពើគួរឲ្យស្អប់ខ្ពើម គឺពួកគេប្រព្រឹត្តអំពើផិតក្បត់ ពួកគេនិយមការកុហក ពួកគេលើកទឹកចិត្តអ្នកប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ គ្មាននរណាអាចងាកចេញពីផ្លូវអាក្រក់ របស់ខ្លួនបានឡើយ។ ចំពោះយើង ពួកគេទាំងអស់គ្នាប្រៀបដូចជា អ្នកក្រុងសូដុម ហើយអ្នកក្រុងយេរូសាឡឹមក៏ប្រៀបដូចជា អ្នកក្រុងកូម៉ូរ៉ាដែរ។
ពួកគេហ៊ានពោលទៅកាន់អស់អ្នកដែល ប្រមាថមាក់ងាយយើងថា “អុលឡោះតាអាឡាមានបន្ទូលថា អ្នករាល់គ្នានឹងបានសុខសាន្តត្រាណ!” ហើយពោលទៅកាន់អស់អ្នកដែល មានចិត្តរឹងរូសថា “គ្មានគ្រោះកាចអ្វីកើតមានដល់អ្នកទេ!”»។
យើងប្រឆាំងនឹងអស់អ្នកដែលយកសុបិននិមិត្តក្លែងក្លាយ មកថ្លែងប្រាប់ប្រជារាស្ត្ររបស់យើង ហើយនាំពួកគេឲ្យវង្វេងតាមពាក្យកុហកបោកប្រាស់។ យើងពុំបានចាត់ណាពីទាំងនោះឲ្យមកទេ ហើយយើងក៏ពុំបានបញ្ជាពួកនោះដែរ។ ណាពីទាំងនោះគ្មានផលប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើងទេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
«ចូរចាត់គេឲ្យទៅប្រាប់ប្រជាជនទាំងអស់ ដែលជាប់ជាឈ្លើយថា អុលឡោះតាអាឡាមានបន្ទូលស្ដីអំពីសេម៉ាយ៉ា ជាអ្នកស្រុកនេហេឡាំ ដូចតទៅ: សេម៉ាយ៉ាថ្លែងប្រាប់អ្នករាល់គ្នានូវសេចក្ដីផ្សេងៗ ធ្វើឲ្យអ្នករាល់គ្នាសង្ឃឹមលើពាក្យមិនពិត តែយើងពុំបានចាត់គាត់ឲ្យមកទេ។
ហេតុនេះ យើងនឹងដាក់ទោសសេម៉ាយ៉ា ជាអ្នកស្រុកនេហេឡាំ និងកូនចៅរបស់គាត់។ គ្មាននរណាម្នាក់ក្នុងក្រុមគ្រួសាររបស់គាត់ អាចរស់នៅក្នុងចំណោមប្រជារាស្ត្រនេះ ហើយឃើញប្រជារាស្ត្ររបស់យើងទទួលសុភមង្គល ដែលយើងនឹងផ្ដល់ឲ្យនោះឡើយ ដ្បិតសេម៉ាយ៉ាបានប្រកាសឲ្យគេបះបោរប្រឆាំងនឹងអុលឡោះតាអាឡា» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពួកគេមិនព្រមទទួលស្គាល់អុលឡោះតាអាឡា គេពោលថា «គ្មានអុលឡោះទេ ហើយក៏គ្មានទុក្ខវេទនាណាកើតដល់យើងដែរ យើងនឹងមិនជួបប្រទះសង្គ្រាម ឬទុរ្ភិក្សឡើយ។
គឺពួកណាពីនាំគ្នាថ្លែងពាក្យក្លែងក្លាយ ក្នុងនាមអុលឡោះ ក្រុមអ៊ីមុាំគិតតែរកប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រជារាស្ត្ររបស់យើងពេញចិត្តនឹង អំពើទាំងនោះណាស់! ទៅអនាគត តើអ្នករាល់គ្នានឹងធ្វើ យ៉ាងណាទៀត?»។
ដោយសារពាក្យកុហក ពួកនាងបំបាក់ទឹកចិត្តរបស់មនុស្សសុចរិត ដែលយើងពុំបានធ្វើឲ្យពិបាកចិត្ត។ ពួកនាងលើកទឹកចិត្តមនុស្សអាក្រក់ ឲ្យដើរក្នុងផ្លូវអាក្រក់តទៅទៀត មិនឲ្យគេងាកចេញពីផ្លូវរបស់ខ្លួន ដើម្បីទទួលជីវិតឡើយ។
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ៖ «ដោយអ្នករាល់គ្នាពោលតែពាក្យឥតបានការ ហើយរៀបរាប់អំពីនិមិត្តហេតុកុហក យើងនឹងដាក់ទោសអ្នករាល់គ្នា -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាពោលមកកាន់បាឡាមថា៖ «ចូរទៅជាមួយអ្នកទាំងនោះចុះ តែត្រូវនិយាយតាមសេចក្តីដែលយើងប្រាប់អ្នកប៉ុណ្ណោះ»។ បាឡាមក៏ទៅជាមួយពួកមេដឹកនាំរបស់ស្តេចបាឡាក់។
ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាអាល់ម៉ាហ្សៀស ព្រមទាំងមានណាពីក្លែងក្លាយ នាំគ្នាសំដែងទីសំគាល់ធំអស្ចារ្យ និងអំណាចផ្សេងៗ ដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នក ដែលអុលឡោះបានជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។
«ចូរប្រយ័ត្ននឹងពួកណាពីក្លែងក្លាយ គេក្លែងខ្លួនមករកអ្នករាល់គ្នា ដោយពាក់ស្បែកចៀម តែគេមានចិត្ដសាហាវដូចចចក។
ដ្បិតមនុស្សប្រភេទនេះមិនបម្រើអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះរបស់គេវិញ ហើយបញ្ឆោតអ្នកដែលមានចិត្ដស្លូតត្រង់ ដោយប្រើពាក្យសំដីពីរោះៗ និងពាក្យបញ្ចើចបញ្ចើ។
ប៉ុន្ដែខ្ញុំក៏បារម្ភថា ពស់បានល្បួងសាទីហាវ៉ា ដោយកលល្បិចរបស់វាយ៉ាងណា ចិត្ដគំនិតរបស់បងប្អូនបែរទៅជាសៅហ្មង លះបង់ចិត្ដស្មោះសរ និងចិត្ដបរិសុទ្ធ ចំពោះអាល់ម៉ាហ្សៀសយ៉ាងនោះដែរ
ប្រសិនបើមាននរណាម្នាក់ ទោះបីយើងក្ដី ឬម៉ាឡាអ៊ីកាត់ណាមួយពីសូរ៉កាក្ដី នាំដំណឹងល្អណាផ្សេងមកប្រាប់បងប្អូន ខុសប្លែកពីដំណឹងល្អដែលយើងបាននាំមកជូនបងប្អូន សូមឲ្យអ្នកនោះត្រូវបណ្ដាសាទៅចុះ!
រសអុលឡោះមានបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ នឹងមានអ្នកខ្លះបោះបង់ចោលជំនឿ ទៅជាប់ចិត្ដនឹងវិញ្ញាណបោកបញ្ឆោត ហើយទៅជាប់ចិត្ដនឹងសេចក្ដីប្រៀនប្រដៅរបស់អ៊ីព្លេស។
គេចាញ់បោកពុតត្បុតរបស់មេបោកប្រាស់។ មនសិការរបស់អ្នកទាំងនោះជាប់ជាខ្ញុំបម្រើរបស់អ៊ីព្លេស។
កាលពីសម័យដើម មានណាពីក្លែងក្លាយស្ថិតនៅក្នុងចំណោមប្រជារាស្ដ្រ។ ក្នុងចំណោមបងប្អូនក៏ដូច្នោះដែរ គឺនឹងមានតួនក្លែងក្លាយមកស៊កសៀត បញ្ចូលលទ្ធិខុស ដែលបណ្ដាលឲ្យវិនាស គេបដិសេធពុំព្រមទទួលស្គាល់អ៊ីសាជាអម្ចាស់ ដែលបានលោះគេឲ្យរួចពីបាបនោះទេ គេមុខជាត្រូវវិនាសអន្ដរាយយ៉ាងទាន់ហន់មិនខាន។
កូនចៅជាទីស្រឡាញ់អើយ សូមកុំជឿអស់អ្នកដែលថា ខ្លួនមានរសអុលឡោះនៅជាមួយនោះឡើយ ត្រូវល្បងលគេមើល ដើម្បីឲ្យដឹងថា រសនេះមកពីអុលឡោះមែនឬយ៉ាងណា ដ្បិតមានណាពីក្លែងក្លាយជាច្រើនបានមកក្នុងលោកនេះ។
សត្វតិរច្ឆានបានជាប់ជាឈ្លើយសឹក ហើយណាពីក្លែងក្លាយដែលបានសំដែងទីសំគាល់អស្ចារ្យនៅមុខសត្វនោះ ក៏បានជាប់ជាឈ្លើយដែរ គឺណាពីក្លែងក្លាយហ្នឹងហើយ ដែលបាននាំអស់អ្នកមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន និងអ្នកក្រាបថ្វាយបង្គំរូបចម្លាក់របស់សត្វនោះឲ្យវង្វេង។ គេបានបោះពួកសត្វតិរច្ឆាន និងណាពីក្លែងក្លាយទាំងរស់ ទៅក្នុងនរ៉កាដែលមានស្ពាន់ធ័រកំពុងឆេះ។
ថ្ងៃមួយម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានមកបង្ហាញខ្លួនឲ្យស្ត្រីនោះឃើញ ហើយពោលថា៖ «នាងជាស្ត្រីអារ មិនអាចមានកូនបានទេ ក៏ប៉ុន្តែ នាងនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។