ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ធីម៉ូថេ 1:9 - អាល់គីតាប

យើង​ត្រូវ​ដឹង​ទៀត​ថា ហ៊ូកុំ​មិន​មែន​ចែង​ទុក សម្រាប់​មនុស្ស​សុចរិត​ទេ គឺ​សម្រាប់​មនុស្ស​ដែល​គ្មាន​ហ៊ូកុំ មនុស្ស​មិន​ស្ដាប់​បង្គាប់ មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ មនុស្ស​បាប ពួក​អ្នក​បំផ្លាញ និង​ប្រមាថ​ទី‌សក្ការៈ ពួក​អ្នក​សម្លាប់​ឪពុក‌ម្ដាយ សម្លាប់​គេ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហើយ​យើង​ដឹង​ការនេះ​ដែរ​ថា ក្រឹត្យវិន័យ​មិនមែន​តាំងឡើង​សម្រាប់​មនុស្ស​សុចរិត​ទេ គឺ​តាំងឡើង​សម្រាប់​មនុស្សឥតច្បាប់ និង​មនុស្ស​មិនស្ដាប់បង្គាប់ មនុស្ស​មិនគោរពព្រះ និង​មនុស្សបាប មនុស្ស​មិនវិសុទ្ធ និង​មនុស្ស​ប្រមាថព្រះ មនុស្សសម្លាប់ឪពុកម្ដាយ ឃាតករ

សូមមើលជំពូក

Khmer Christian Bible

យើង​ក៏​ដឹង​ការ​នេះ​ដែរ​ថា​ ក្រឹត្យវិន័យ​មិន​មែន​បង្កើត​មក​សម្រាប់​មនុស្ស​សុចរិត​ទេ​ គឺ​សម្រាប់​មនុស្ស​ល្មើស​ច្បាប់​ មនុស្ស​មិន​ស្ដាប់​បង្គាប់​ មនុស្ស​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ មនុស្ស​បាប មនុស្ស​មិន​បរិសុទ្ធ​ មនុស្ស​ប្រមាថ​ព្រះជាម្ចាស់​ មនុស្ស​សម្លាប់​ឪពុក​ម្ដាយ​ មនុស្ស​សម្លាប់​គេ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​ដឹង​ដូច្នេះ​ថា ក្រឹត្យ‌វិន័យ​មិន​មែន​តាំង​សម្រាប់​មនុស្ស​សុចរិត​ទេ គឺ​សម្រាប់​មនុស្ស​ទទឹង​ច្បាប់ និង​មនុស្ស​រឹង​ចចេស សម្រាប់​មនុស្ស​ទមិឡ​ល្មើស និង​មនុស្ស​បាប សម្រាប់​មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​មិន​គោរព​ព្រះ សម្រាប់​ពួកអ្នក​សម្លាប់​ឪពុក​ម្តាយ មនុស្ស​សម្លាប់​គេ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​តោង​ដឹង​ទៀត​ថា ក្រឹត្យ‌វិន័យ​មិន​មែន​ចែង​ទុក សម្រាប់​មនុស្ស​សុចរិត*​ទេ គឺ​សម្រាប់​មនុស្ស​ដែល​គ្មាន​ក្រឹត្យ‌វិន័យ មនុស្ស​មិន​ស្ដាប់​បង្គាប់ មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ មនុស្ស​បាប ពួក​អ្នក​បំផ្លាញ និង​ប្រមាថ​ទីសក្ការៈ ពួក​អ្នក​សម្លាប់​ឪពុក‌ម្ដាយ សម្លាប់​គេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ​ដឹង​ថា ក្រិត្យ‌វិន័យ​មិន​មែន​តាំង​សំរាប់​មនុស្ស​សុចរិត​ទេ គឺ​សំរាប់​មនុស្ស​ទទឹង​ច្បាប់ នឹង​មនុស្ស​រឹង‌ចចេស មនុស្ស​ទមិល​ល្មើស នឹង​មនុស្ស​ដែល​មាន​បាប គឺ​ជា​មនុស្ស​មិន​បរិសុទ្ធ នឹង​មនុស្ស​មិន​រាប់​ព្រះ មនុស្ស​ដែល​វាយ​ឪពុក​ម្តាយ នឹង​មនុស្ស​ដែល​សំឡាប់​គេ

សូមមើលជំពូក



១ ធីម៉ូថេ 1:9
45 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អប៊ី‌សាយ និង​មន្ត្រី​ទាំង​អស់​ថា៖ «សូម្បី​តែ​កូន​បង្កើត ដែល​ជា​សាច់​ឈាម​របស់​យើង ក៏​វា​រក​សម្លាប់​យើង​ទៅ​ហើយ ប្រសិន​បើអុលឡោះ‌តាអាឡា​បង្គាប់​ដូច្នេះ ទុក​ឲ្យ​អ្នក​ស្រុក​ពុន‌យ៉ាមីន​ម្នាក់​នេះ ជេរ​ប្រទេច​ផ្តាសា​យើង​ទៅ!


ថ្ងៃ​មួយ​ពេល​ស្តេច​កំពុង​តែ​ថ្វាយ‌បង្គំ​ព្រះ​នីស‌រ៉ុក​នៅ​ក្នុង​វិហារ នោះ​កូន​បង្កើត​ពីរ​នាក់​របស់​ស្តេច គឺ​អ័ឌរ៉ា‌ម៉ាឡេក និង​សារេ‌ស៊ើរ បាន​សម្លាប់​ស្តេច​ដោយ​មុខ​ដាវ រួច​នាំ​គ្នា​គេច​ខ្លួន​ទៅ​តំបន់​អារ៉ា‌រ៉ាត។ កូន​ម្នាក់​ទៀត នាម​អេសារ-ហាដោន​ឡើង​ស្នង​រាជ្យ។


ពេល​នោះ អុលឡោះ‌តាអាឡា​ចាត់​ម៉ាឡា‌អ៊ីកាត់​មួយ​នាក់ ឲ្យ​មក​ប្រល័យ​ជីវិត​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​មេ​បញ្ជា‌ការ និង​ពួក​មេ‌ទ័ព នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី។ ស្តេច​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ទាំង​អាម៉ាស់​មុខ។ ស្តេច​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ស្តេច ហើយ​ពេល​នោះ​កូន​បង្កើត​របស់​ស្តេច នាំ​គ្នា​សម្លាប់​ស្តេច​ដោយ​មុខ​ដាវ។


កុំ​សម្លាប់​មនុស្ស។


ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​ម្នាក់​សម្លាប់​មនុស្ស​ដោយ​ចេតនា ទោះ​បី​គេ​រត់​មក​ជ្រក​នៅ​អាសនៈ​របស់​យើង​ក្តី ក៏​ត្រូវ​យក​គេ​ចេញ​ទៅ​សម្លាប់​ដែរ។


អ្នក​ណា​ប្រទេច‌ផ្ដាសា​ឪពុក​ម្ដាយ ជីវិត​របស់​អ្នក​នោះ​នឹង​រលត់ ដូច​ចង្កៀង​នៅ​ក្នុង​ទី​ងងឹត។


អ្នក​ដែល​មាន​ទោស ព្រោះ​សម្លាប់​គេ ទោះ​បី​គ្មាន​នរណា​តាម​ចាប់​ក៏​ដោយ ក៏​គង់​តែ​អ្នក​នោះ​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ​ដែរ។


អ្នក​ណា​លួច​ទ្រព្យ​ឪពុក​ម្ដាយ ដោយ​គិត​ថា​គ្មាន​បាប​ទេ អ្នក​នោះ​មិន​ខុស​ពី​ចោរ​ប្លន់​ឡើយ។


ជន​ប្រភេទ​ខ្លះ​ដាក់​បណ្ដាសា​ឪពុក ហើយ​មិន​ដែល​ដឹង​គុណ​ម្ដាយ​ទេ។


អ្នក​ណា​មើល‌ងាយ​ឪពុក ហើយ​មិន​ស្ដាប់​បង្គាប់​ម្ដាយ​ទេ អ្នក​នោះ​នឹង​ត្រូវ​ក្អែក​នៅ​ទឹក​ជ្រោះ​ចោះ​ភ្នែក ហើយ​ត្រូវ​ត្មាត​ស៊ី​សាច់។


ពួក​ណាពី និង​ពួក​អ៊ីមុាំ​សុទ្ធ​តែ​ទុច្ចរិត សូម្បី​តែ​នៅ​ក្នុង​ដំណាក់​របស់​យើង ក៏​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ចំណែក​ឯ​អ្នក​ដែល​ជា​មេ​ដឹក​នាំ​ពាល និង​ទុច្ចរិត​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!»។


អ្នក​ដែល​ជេរ​ប្រមាថ​ឪពុក‌ម្តាយ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​នោះ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន ព្រោះ​បាន​ជេរ​ប្រមាថ​ឪពុក‌ម្តាយ។


បង​ប្អូន​នឹង​ចាប់​បញ្ជូន​គ្នា​ឯង ទៅ​ឲ្យ​គេ​សម្លាប់​ឪពុក​នឹង​ចាប់​បញ្ជូន​កូន​ទៅ​ឲ្យ​គេ​សម្លាប់ ហើយ​កូនៗ​លើក​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយ ព្រម​ទាំង​បញ្ជូន​ទៅ​ឲ្យ​គេ​សម្លាប់​ទៀត​ផង។


និយាយ​ដើម​គ្នា តាំង​ខ្លួន​ជា​សត្រូវ​នឹង​អុលឡោះ មាន​ចិត្ដ​កំរោល​ឃោរ‌ឃៅ មាន​អំនួត​អួត​បំប៉ោង ប្រសប់​ខាង​ប្រព្រឹត្ដ​អំពើ​អាក្រក់ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ។


អុលឡោះ​មាន​បន្ទូល​សន្យា​មក​អ៊ីព្រហ៊ីម និង​ពូជ‌ពង្ស​របស់​គាត់​ថា គេ​នឹង​បាន​ទទួល​ពិភព​លោក​ទុក​ជា​មត៌ក ដោយ​មិន​គិត​តាម​ហ៊ូកុំ​ទេ គឺ​គិត​តាម​សេចក្ដី​សុចរិត​ដែល​បាន​មក​ពី​ជំនឿ​វិញ។


ហ៊ូកុំ​កើត​មាន​ឡើង​ដើម្បី​ធ្វើ​ឲ្យ​កំហុស​កើត​មាន​កាន់​តែ​ច្រើន​ឡើងៗ។ នៅ​ទី​ណា​ដែល​មាន​បាប​កាន់​តែ​ច្រើន ទី​នោះ​ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ​ក៏​រឹត​តែ​មាន​ច្រើន​ថែម​ទៀត។


បាប​នឹង​លែង​ត្រួត‌ត្រា​លើ​បង​ប្អូន​ទៀត​ហើយ ព្រោះ​បង​ប្អូន​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ហ៊ូកុំ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ​វិញ។


បើ​ដូច្នោះ តើ​ហ៊ូកុំ​មាន​ប្រយោជន៍​អ្វី? ហ៊ូកុំ​កើត​មាន​មក​តាម​ក្រោយ ដើម្បី​បង្ហាញ​បទ​ល្មើស​របស់​មនុស្ស ហើយ​មាន​ខ្លឹម​សារ​រហូត​ដល់​ពូជ‌ពង្ស។


ប្រសិន​បើ​រស‌អុលឡោះ​ណែ‌នាំ​បង​ប្អូន បង​ប្អូន​លែង​នៅ​ក្រោម​អំណាច​របស់​ហ៊ូកុំ​ទៀត​ហើយ។


ឈ្នា‌នីស​គ្នា ប្រមឹក​ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀត ដែល​ស្រដៀង​នឹង​អំពើ​ទាំង​នេះ​ដែរ។ ខ្ញុំ​សូម​ជម្រាប​ឲ្យ​បង​ប្អូន​ដឹង​ជា​មុន ដូច​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ទាំង​អស់​នេះ ពុំ​អាច​ទទួល​នគរ​របស់​អុលឡោះ​ទុក​ជា​មត៌ក​បាន​ឡើយ។


ចិត្ដ​ស្លូត‌បូត ចេះ​ទប់​ចិត្ដ​ខ្លួន​ឯង។ គ្មាន​ហ៊ូកុំ​ណា​ជំទាស់​នឹង​សេចក្ដី​ទាំង​នេះ​ទេ។


“អ្នក​ណា​ប្រមាថ​មើល​ងាយ​ឪពុក‌ម្តាយ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។


វា​នឹង​ចេញ​មុខ​មក ហើយ​អ៊ីសា‌ជាអម្ចាស់​នឹង​បំផ្លាញ​វា​ដោយ​ខ្យល់រួច​ហើយ នៅ​ពេល​អ៊ីសា​មក គាត់​នឹង​ជាន់​កំទេច​វា ដោយ​រស្មី​រុង‌រឿង​របស់​គាត់។


កុំ​រវី‌រវល់​នឹង​រឿង​ព្រេង​ដ៏​ឥត​ខ្លឹម​សារ​របស់​យាយ​ចាស់ៗ​ឡើយ តែ​ត្រូវ​ហាត់​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​វិញ។


ធីម៉ូ‌ថេ​អើយ អ្វីៗ​ដែល​អុលឡោះ​បាន​ផ្ញើ​នឹង​អ្នក​ចូរ​រក្សា​ទុក​ទៅ។ ត្រូវ​ចៀស​វាង​ពាក្យ​សម្តី​ឥត​ន័យ ឥត​ខ្លឹម​សារ និង​ចៀស​វាង​ការ​ជជែក​ទាស់‌ទែង​អំពី​ចំណេះ​ក្លែង‌ក្លាយ។


ត្រូវ​ចៀស​វាង​ពាក្យ​ព្រោក​ប្រាជ្ញ​ដែល​គ្មាន​ន័យ គ្មាន​ខ្លឹម​សារ ដ្បិត​ពួក​អ្នក​ចូល​ចិត្ដ​ពាក្យ​ព្រោក​ប្រាជ្ញ​បែប​នេះ តែងតែ​ឃ្លាត​ចេញ​ពី​អុលឡោះ​កាន់​តែ​ឆ្ងាយ​ទៅៗ។


មនុស្ស‌ម្នា​នឹង​មាន​ចិត្ដ​អាត្មា​និយម ស្រឡាញ់​ប្រាក់ ក្រអឺត​ក្រទម​អួត​ខ្លួន ប្រមាថ​អុលឡោះ មិន​ស្ដាប់​បង្គាប់​ឪពុក‌ម្ដាយ រមឹល‌គុណ បំផ្លាញ​អ្វីៗ​ដែល​ជា​សក្ការៈ


មាន​មនុស្ស​ជា​ច្រើន ជា​ពិសេស ក្នុង​ចំណោម​សាសន៍​យូដា ដែល​ជា​អ្នក​ជឿ​មាន​ចិត្ដ​រឹង​រូស ព្រោក​ប្រាជ្ញ​ឥត​បាន​ការ និង​បោក​ប្រាស់​គេ​ទៀត​ផង។


គេ​ប្រកាស​ថា ខ្លួន​ស្គាល់​អុលឡោះ​ហើយ ប៉ុន្ដែ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ដ គេ​បែរ​ជា​បដិសេធ​មិន​ទទួល​ស្គាល់​ទ្រង់​ទៅ​វិញ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ជា​មនុស្ស​រឹង​ទទឹង ហើយ​ពុំ​អាច​ប្រព្រឹត្ដ​អំពើ​ល្អ​បាន​ឡើយ។


គឺ​ត្រូវ​យក​អ្នក​ណា​ដែល​ឥត​មាន​កំហុស មាន​ភរិយា​តែ​មួយ មាន​កូន​ចៅ​ជា​អ្នក​ជឿ ហើយ​គ្មាន​នរណា​ចោទ​ប្រកាន់​ថា ជា​កូន​ខិលខូច​មិន​ចេះ​ស្ដាប់​បង្គាប់។


ពី​ដើម យើង​ក៏​ជា​មនុស្ស​ឥត​ដឹង​ខុស​ត្រូវ រឹង​ទទឹង​វង្វេង​មាគ៌ា វក់​នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា និង​ការ​ស្រើប​ស្រាល​គ្រប់​បែប​យ៉ាង មាន​ចិត្ដ​កំណាច និង​ច្រណែន​ឈ្នានីស ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ព្រម​ទាំង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។


ដោយ‌សារ​ជំនឿ នាង​រ៉ាហាប​ជា​ស្ដ្រី​ពេស្យា​ពុំ​បាន​វិនាស​អន្ដរាយ​ជា​មួយ​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​អុលឡោះ​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប‌ការណ៍​ដោយ​មេត្រី‌ភាព។


ចូរ​ប្រយ័ត្ន‌ប្រយែង កុំ​ឲ្យ​បង​ប្អូន​ណា​ម្នាក់​ប្រាស‌ចាក​សីលធម៌ ឬ​មាន​ចិត្ដ​ប្រមាថ​អ្វីៗ​ដែល​សក្ការៈ ដូច​អេសាវ​បាន​លក់​សិទ្ធិ​ជា​កូន​ច្បង ព្រោះ​តែ​ចង់​បាន​ម្ហូប​មួយ​ចាន​នោះ​ឲ្យ​សោះ។


ថ្ម​នេះ​មាន​តម្លៃ​វិសេស សម្រាប់​បង​ប្អូន​ជា​អ្នក​ជឿ។ រីឯ​អ្នក​ដែល​មិន​ជឿ​វិញ «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត


ជា​ព្រលឹង​របស់​អ្នក​បះ‌បោរ​ប្រឆាំង​នឹង​អុលឡោះ កាល​ពី​សម័យ​ដើម ក្នុង​ពេល​ដែល​ទ្រង់​អត់‌ធ្មត់​នៅ​សម័យ​ណាពី​ណុះហ៍​សង់​ទូក​ធំ។ មាន​មនុស្ស​មួយ​ចំនួន​តូច ដែល​បាន​ចូល​ទៅ​ក្នុង​ទូក និង​បាន​រួច​ជីវិត​ដោយ‌សារ​ទឹក គឺ​មាន​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ។


បើ​មនុស្ស​សុចរិត​រួច​ជីវិត​ទាំង​ពិបាក​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​មនុស្ស​ទុច្ចរិត និង​មនុស្ស​បាប​វិញ តើ​នឹង​ទៅ​ជា​យ៉ាង​ណា!។


ដើម្បី​វិនិច្ឆ័យ​ទោស​មនុស្ស​ទួទៅ និង​បង្ហាញ​ឲ្យ​មនុស្ស​ទាំង​អស់ ដែល​មិន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ដឹង​កំហុស​របស់​ខ្លួន ហើយ​ឲ្យ​អ្នក​បាប​ទាំង​នោះ​ដឹង​អំពី​ពាក្យ​សំដី​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ពោល​ប្រឆាំង​នឹង​ទ្រង់»។


ពួក​កំសាក ពួក​មិន​ជឿ ពួក​ប្រព្រឹត្ដ​អំពើ​គួរ​ស្អប់​ខ្ពើម ពួក​សម្លាប់​គេ ពួក​ប្រាស‌ចាក​សីល‌ធម៌ ពួក​គ្រូ​ធ្មប់ ពួក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ និង​ពួក​កុហក​ទាំង​ប៉ុន្មាន នឹង​ទទួល​ទោស​នៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់‌ធ័រ​ដែល​កំពុង​តែ​ឆេះ»។ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ។


រីឯ​ពួក​ឆ្កែ ពួក​គ្រូ​ធ្មប់ ពួក​ប្រាស‌ចាក​សីល‌ធម៌ ពួក​សម្លាប់​គេ ពួក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ និង​អស់​អ្នក​ដែល​ចូល​ចិត្ដ​កុហក និង​អនុវត្ដ​តាម​ពាក្យ​កុហក​នោះ​វិញ ត្រូវ​ចេញ​ទៅ​ក្រៅ​ទៅ!