២ របាក្សត្រ 32:21 - អាល់គីតាប21 ពេលនោះ អុលឡោះតាអាឡាចាត់ម៉ាឡាអ៊ីកាត់មួយនាក់ ឲ្យមកប្រល័យជីវិតទាហានដ៏ខ្លាំងពូកែទាំងប៉ុន្មាន ព្រមទាំងពួកមេបញ្ជាការ និងពួកមេទ័ព នៅក្នុងទីតាំងទ័ពរបស់ស្តេចស្រុកអាស្ស៊ីរី។ ស្តេចវិលត្រឡប់ទៅស្រុកវិញទាំងអាម៉ាស់មុខ។ ស្តេចចូលទៅក្នុងវិហារនៃព្រះរបស់ស្តេច ហើយពេលនោះកូនបង្កើតរបស់ស្តេច នាំគ្នាសម្លាប់ស្តេចដោយមុខដាវ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 រួចព្រះយេហូវ៉ាចាត់ទេវតាឲ្យមកបំផ្លាញមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានក្នុងទីបោះទ័ពរបស់ស្តេចអាសស៊ើរ ព្រមទាំងពួកអ្នកនាំមុខ និងពួកមេទ័ពទាំងអស់។ ស្ដេចក៏វិលទៅឯនគររបស់ទ្រង់វិញ ដោយសេចក្ដីអៀនខ្មាស ហើយពេលទ្រង់បានចូលទៅក្នុងវិហារនៃព្រះរបស់ទ្រង់ នោះបុត្របង្កើតរបស់ទ្រង់ក៏ធ្វើគុតទ្រង់ ដោយដាវនៅទីនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ពេលនោះ ព្រះអម្ចាស់ចាត់ទេវតាមួយរូប ឲ្យមកប្រល័យជីវិតទាហានដ៏ខ្លាំងពូកែទាំងប៉ុន្មាន ព្រមទាំងពួកមេបញ្ជាការ និងពួកមេទ័ព នៅក្នុងទីតាំងទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរី។ ស្ដេចវិលត្រឡប់ទៅស្រុកវិញ ទាំងអាម៉ាស់មុខ។ ស្ដេចចូលទៅក្នុងវិហារនៃព្រះរបស់ស្ដេច ហើយពេលនោះ បុត្របង្កើតរបស់ស្ដេចនាំគ្នាធ្វើគុតស្ដេចដោយមុខដាវ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 រួចព្រះយេហូវ៉ាទ្រង់ចាត់ទេវតាឲ្យមកបំផ្លាញមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានក្នុងទីបោះទ័ពរបស់ស្តេចអាសស៊ើរ ព្រមទាំងពួកអ្នកនាំមុខ នឹងពួកមេទ័ពទាំងអស់ទៅ នោះស្តេចទ្រង់ក៏វិលទៅឯនគររបស់ទ្រង់វិញ ដោយសេចក្ដីអៀនខ្មាស ហើយកាលទ្រង់បានចូលទៅក្នុងវិហារនៃព្រះរបស់ទ្រង់ នោះបុត្របង្កើតរបស់ទ្រង់ក៏ធ្វើគុតទ្រង់ ដោយដាវនៅទីនោះ សូមមើលជំពូក |
កាលម៉ាឡាអ៊ីកាត់លើកដៃឡើងបម្រុងបំផ្លាញក្រុងយេរូសាឡឹម អុលឡោះតាអាឡាប្រែចិត្តអាណិត មិនព្រមដាក់ទោសក្រុងនេះទេ។ ទ្រង់មានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ ដែលកំពុងបំផ្លាញប្រជាជនថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
ស្តេចនេប៊ូក្នេសាមានប្រសាសន៍ទៀតថា៖ «សូមសរសើរតម្កើងអុលឡោះជាម្ចាស់របស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ដែលបានចាត់ម៉ាឡាអ៊ីកាត់ឲ្យមករំដោះអ្នកបម្រើរបស់ទ្រង់។ អ្នកទាំងបីបានទុកចិត្តលើអុលឡោះ ហើយមិនព្រមធ្វើតាមបញ្ជារបស់ស្តេចទេ តែសុខចិត្តលះបង់ជីវិតជាជាងគោរពបម្រើ និងថ្វាយបង្គំព្រះផ្សេងក្រៅពីអុលឡោះជាម្ចាស់របស់ខ្លួន!