Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 6:14 - អាល់គីតាប

14 បាប​នឹង​លែង​ត្រួត‌ត្រា​លើ​បង​ប្អូន​ទៀត​ហើយ ព្រោះ​បង​ប្អូន​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ហ៊ូកុំ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ដ្បិត​បាប​នឹង​លែង​គ្រប់គ្រង​លើ​អ្នករាល់គ្នា​ទៀត​ហើយ ពីព្រោះ​អ្នករាល់គ្នា​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ទេ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ព្រោះ​បាប​លែង​ត្រួតត្រា​លើ​អ្នក​រាល់គ្នា​ទៀត​ហើយ​ ព្រោះ​អ្នក​រាល់គ្នា​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ទៀត​ទេ​ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដ្បិត​បាប​នឹង​គ្មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 បាប​នឹង​លែង​ត្រួត‌ត្រា​លើ​បងប្អូន​ទៀត​ហើយ ព្រោះ​បងប្អូន​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដ្បិត​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ក្រិត្យ‌វិន័យ គឺ​នៅ​ក្រោម​ព្រះ‌គុណ​វិញ។

សូមមើលជំពូក ចម្លង




រ៉ូម 6:14
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​គេ និង​កូន​ចៅ​របស់​គេ​អាច​ចាក​ចេញ​ពី​ផ្ទះ​អ្នក វិល​ត្រឡប់​ទៅ​នៅ​ក្នុង​អំបូរ និង​ក្នុង​ទឹក​ដី​ដែល​ជា​កេរ‌អាករ​របស់​គេ​វិញ


ទ្រង់​មុខ​ជា​អាណិត‌អាសូរ​យើង​ខ្ញុំ​សា​ជា​ថ្មី ទ្រង់​មិន​ប្រកាន់​ទោស​របស់​យើង​ខ្ញុំ​ទេ ទ្រង់​នឹង​យក​អំពើ​បាប​ទាំង​ប៉ុន្មាន របស់​យើង​ខ្ញុំ ទៅ​បោះ​ចោល​នៅ​បាត​សមុទ្រ។


នាង​នឹង​សំរាល​បាន​កូន​មួយ ហើយ​អ្នក​ត្រូវ​ដាក់​ឈ្មោះ​ថា “អ៊ីសា” ដ្បិត​កូន​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ដ្រ​គាត់ ឲ្យ​រួច​ពី​បាប​របស់​គេ»។


បន្ទូល​នៃ​អុលឡោះ​បាន​កើត​មក​ជា​មនុស្ស ហើយ​នៅក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុង‌រឿង​របស់​គាត់ ជា​សិរី‌រុង‌រឿង​នៃ​បុត្រា​តែ​មួយ​គត់​ដែល​មក​ពី​អុលឡោះ​ជា​បិតា គាត់​ពោរ‌ពេញ​ទៅ​ដោយ​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​ពិត។


ដ្បិត​អុលឡោះ​ប្រទាន​ហ៊ូកុំ​តាម​រយៈ​ណាពី​ម៉ូសា ហើយ​មេត្តា‌ករុណា និង​សេចក្ដី​ពិត​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។


ប្រសិន​បើ​បុត្រា​នៃ​អុលឡោះ​រំដោះ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ពិត​ជា​មាន​សេរី‌ភាព។


ប្រសិន​បើ​អុលឡោះ​ជ្រើស​រើស​គេ​ដោយ​ក្តី​មេត្តា‌ករុណា ដូច្នេះ បាន​សេចក្ដី​ថា មិន​មែន​មក​ពី​គេ​ប្រព្រឹត្ដ​តាម​ហ៊ូកុំ​ឡើយ។ បើ​មក​ពី​គេ​ប្រព្រឹត្ដ​តាម​ហ៊ូកុំ ក្តី​មេត្តា‌ករុណា​លែង​មាន​លក្ខណៈ​ជា​មេត្តា‌ករុណា​ទៀត​ហើយ។


ដូច្នេះ ព្រោះ​តែ​ជំនឿ​ដែល​ស្រប​តាម​ក្តី​មេត្តា​នៃ​អុលឡោះ បន្ទូល​សន្យា​នៃ​អុលឡោះ​ត្រូវ​បាន​ប្រទាន​មក​ចំពោះ​ពូជ‌ពង្ស​អ៊ីព្រហ៊ីម​ទាំង​មូល មិន​ត្រឹម​តែ​អស់​អ្នក​ដែល​ប្រតិបត្ដិ​តាម​ហ៊ូកុំ​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​អស់​អ្នក​ដែល​មាន​ជំនឿ​ដូច​អ៊ីព្រហ៊ីម ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ


ព្រោះ​តែ​មនុស្ស​ម្នាក់​បាន​ប្រព្រឹត្ដ​ខុស ហើយ​ដោយ‌សារ​កំហុស​របស់​មនុស្ស​ម្នាក់ សេចក្ដី​ស្លាប់​បាន​សោយ​រាជ្យ​តាម​រយៈ​មនុស្ស​ម្នាក់​នេះ​ដែរ។ រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ក្តី​មេត្តា‌ករុណា និង​អំណោយ​ទាន​នៃ​សេចក្ដី​សុចរិត​ដ៏​បរិបូណ៌​នោះ​វិញ តាម​រយៈ​មនុស្ស​តែ​ម្នាក់ គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស គេ​នឹង​បាន​សោយ​រាជ្យ​ក្នុង​ជីវិត នឹង​រឹត​តែ​ប្រសើរ​ថែម​ទៀត។


សរុប​មក ដោយ‌សារ​កំហុស​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ត្រូវ​ជាប់​ទោស​យ៉ាង​ណា ដោយ‌សារ​អំពើ​សុចរិត​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ក៏​បាន​សុចរិត និង​បាន​ទទួល​ជីវិត​យ៉ាង​នោះ​ដែរ


ដូច្នេះ មិន​ត្រូវ​ទុក​ឲ្យ​បាប​សោយ​រាជ្យ​លើ​ខ្លួន​បង​ប្អូន​ដែល​តែងតែ​ស្លាប់ ដើម្បី​ស្ដាប់​តាម​តណ្ហា​លោភ‌លន់​របស់​ខ្លួន​នោះ​ឡើយ


បើ​ដូច្នេះ ដោយ​យើង​មិន​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ហ៊ូកុំ តែ​ស្ថិត​នៅ​ក្រោម​ក្តី​មេត្តា‌ករុណា តើ​យើង​ត្រូវ​តែ​ប្រព្រឹត្ដ​អំពើ​បាប​ឬ? ទេ មិន​កើត​ទេ!


ហេតុ​នេះ បង​ប្អូន​អើយ យើង​មាន​ជំពាក់​ម្យ៉ាង​តែ​មិន​មែន​ជំពាក់​នឹង​និស្ស័យ​លោកីយ៍ ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​ទៀត​ឡើយ។


ដ្បិត​ហ៊ូកុំ​របស់​រស‌អុលឡោះ​ដែល​ផ្ដល់​ជីវិត​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​បាប និង​ពី​សេចក្ដី​ស្លាប់។


មុន​ពេល​ជំនឿ​មក​ដល់​យើង​ជាប់​ឃុំ‌ឃាំង​ក្រោម​អំណាច​របស់​ហ៊ូកុំ ទាំង​រង់‌ចាំ​ជំនឿ​ដែល​នឹង​ត្រូវ​លេច​ចេញ​មក។


បង​ប្អូន​ដែល​ជា​អ្នក​ចង់​ចុះ​ចូល​នឹង​ហ៊ូកុំ​អើយ សូម​ប្រាប់​ខ្ញុំ​មើល៍ តើ​បង​ប្អូន​មិន​យល់​សេចក្ដី​ដែល​ហ៊ូកុំ​ចែង​ទុក​មក​ទេ​ឬ?


ប្រសិន​បើ​រស‌អុលឡោះ​ណែ‌នាំ​បង​ប្អូន បង​ប្អូន​លែង​នៅ​ក្រោម​អំណាច​របស់​ហ៊ូកុំ​ទៀត​ហើយ។


អ៊ីសា​បាន​លះបង់​ជីវិត​របស់​គាត់​ផ្ទាល់​សម្រាប់​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ផុត​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង និង​ជម្រះ​ប្រជា‌រាស្ដ្រ​មួយ​ទុក​សម្រាប់​គាត់​ផ្ទាល់ជា​ប្រជា‌រាស្ដ្រ​ដែល​ខ្នះ‌ខ្នែង​ប្រព្រឹត្ដ​អំពើ​ល្អ។


អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​ថា «លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពូជ‌ពង្ស អ៊ីស្រ‌អែល​ដូច​ត​ទៅៈ យើង​នឹង​ដាក់​ហ៊ូកុំ​របស់​យើង​ទាំង​ប៉ុន្មាន ក្នុង​ប្រាជ្ញា​របស់​ពួក​គេ យើង​នឹង​ចារ​ហ៊ូកុំ​ទាំង​នោះ​ទុក នៅ​ក្នុង​ចិត្ដ​របស់​ពួក​គេ យើង​នឹង​បាន​ទៅ​ជា​ម្ចាស់​របស់​ពួក​គេ ហើយ​គេ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម