ដ្បិតមនុស្សអាក្រក់ពុំអាចគ្រប់គ្រង លើទឹកដីរបស់មនុស្សសុចរិតបានទេ ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅ ប្រព្រឹត្តអំពើទុច្ចរិតឡើយ។
អេសេគាល 7:11 - អាល់គីតាប អំពើហិង្សាក៏កើនឡើង ធ្វើឲ្យអំពើអាក្រក់រឹតតែឃោរឃៅ។ ពួកគេគ្មាននៅសល់អ្វីទៀតទេ គឺបាត់បង់ទ្រព្យសម្បត្តិ បាត់បង់កិត្តិយស និងភាពថ្លៃថ្នូរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អំពើឃោឃៅបានដុះឡើងជាដំបងនៃសេចក្ដីអាក្រក់ ឥតមានអ្នកណាក្នុងពួកគេនៅសេសសល់ឡើយ ក៏គ្មានភាពសម្បូណ៌ ឬទ្រព្យសម្បត្តិ ឬកិត្តិយសណានៅសេសសល់ក្នុងចំណោមពួកគេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំពើហិង្សាក៏កើនឡើង ធ្វើឲ្យអំពើអាក្រក់រឹតតែឃោរឃៅ។ ពួកគេគ្មាននៅសល់អ្វីទៀតទេ គឺបាត់បង់ទ្រព្យសម្បត្តិ បាត់បង់កិត្តិយស និងភាពថ្លៃថ្នូរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីច្រឡោតបានដុះឡើង ជាដំបងនៃសេចក្ដីអាក្រក់ ឥតមានពួកគេណា ឬពួកទ័ពកកកុញរបស់គេ ឬទ្រព្យសម្បត្តិរបស់គេណាបានរួចឡើយ ក៏នឹងគ្មានអ្នកណាសោកស្រណោះដល់គេដែរ |
ដ្បិតមនុស្សអាក្រក់ពុំអាចគ្រប់គ្រង លើទឹកដីរបស់មនុស្សសុចរិតបានទេ ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅ ប្រព្រឹត្តអំពើទុច្ចរិតឡើយ។
គេនាំគ្នាសើចចំអក និងពោលពាក្យអាក្រក់ ព្រមទាំងនិយាយក្ដែងៗ ពីការសង្កត់សង្កិនអ្នកដទៃ។
ពួកអ៊ីមុាំបានស្លាប់ដោយមុខដាវ ហើយស្ត្រីមេម៉ាយ មិនអាចធ្វើពិធីកាន់ទុក្ខបានទេ។
ភីលីស្ទីនទាំងមូលអើយ មិនត្រូវរីករាយ ដោយឃើញដំបងដែល ធ្លាប់វាយអ្នក បានបាក់នោះឡើយ! ដ្បិតនឹងមានពស់វែកមួយ កើតចេញពីពូជរបស់ពស់នោះ ហើយក៏នឹងមានពស់អសិរពិសកើតចេញ ពីពងរបស់ពស់វែកនោះដែរ។
ចម្ការទំពាំងបាយជូររបស់អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល គឺប្រជាជាតិអ៊ីស្រអែល ដើមទំពាំងបាយជូរដែលទ្រង់ស្រឡាញ់ គឺប្រជាជនយូដា។ ទ្រង់នឹកសង្ឃឹមថាពួកគេនឹង ប្រព្រឹត្តអំពើយុត្តិធម៌ តែពួកគេបែរជាប្រព្រឹត្តអំពើទុច្ចរិត ទ្រង់នឹកសង្ឃឹមថាពួកគេនឹង ប្រព្រឹត្តអំពើសុចរិត តែទ្រង់បែរឮស្នូរសំរែក របស់អ្នកដែលត្រូវគេជិះជាន់ទៅវិញ។
ដ្បិតទ្រង់បំបាក់នឹម ដែលខ្មាំងសត្រូវដាក់លើគេ ទ្រង់រំដោះគេឲ្យរួចពីការជិះជាន់ សង្កត់សង្កិនរបស់ខ្មាំងសត្រូវ ដូចនៅជំនាន់ដែលទ្រង់រំដោះ បុព្វបុរសរបស់គេឲ្យរួចពីកណ្ដាប់ដៃ នៃជនជាតិម៉ាឌានដែរ។
ហេតុនេះហើយបានជាអុលឡោះតាអាឡាមានបន្ទូល ស្ដីអំពីស្ដេចយេហូយ៉ាគីម ជាបុត្ររបស់ ស្តេចយ៉ូសៀស និងជាស្ដេចស្រុកយូដាថា៖ «ពេលយេហូយ៉ាគីមស្លាប់ នឹងគ្មាននរណាយំរៀបរាប់ថា “ឱបងអើយ ឱប្អូនអើយ ម្ដេចក៏វេទនាម៉្លេះ!” ហើយក៏គ្មាននរណាយំសោក ដោយពោលថា “ស្តេចអើយ ម្ដេចក៏វេទនាម៉្លេះ!”
នៅថ្ងៃនោះ សាកសពរបស់អស់អ្នកដែលអុលឡោះតាអាឡាប្រហារនឹងស្ថិតនៅពាសពេញលើផែនដី គ្មាននរណាកាន់ទុក្ខ គ្មាននរណាប្រមូលសពពួកគេយកទៅបញ្ចុះឡើយ គឺសាកសពពួកគេនឹងក្លាយទៅជាជីនៅលើដី។
អំពើអាក្រក់ហូរចេញពីក្រុងនេះ ដូចទឹកហូរចេញពីប្រភពទឹក។ ក្នុងទីក្រុងមានឮនិយាយតែអំពើឃោរឃៅ និងការបំផ្លិចបំផ្លាញ។ ការឈឺចុកចាប់ និងស្នាមរបួស ស្ថិតនៅក្រោមក្រសែភ្នែករបស់យើងជានិច្ច។
តាមក្រុងនានានៅស្រុកយូដា និងតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម យើងនឹងលែងឲ្យមានឮសូរសំឡេងដ៏សប្បាយ បទចំរៀងសម្រាប់ពិធីបុណ្យ ឬក៏ភ្លេងការទៀតហើយ ដ្បិតស្រុកនេះនឹងវិនាសសូន្យ»។
អុលឡោះមានបន្ទូលទៀតថា៖ «មេដឹកនាំអ៊ីស្រអែលអើយ អ្នករាល់គ្នាប្រព្រឹត្តអំពើឃោរឃៅលួចប្លន់ប្រជារាស្ត្រជ្រុលពេកហើយ ល្មមឈប់ទៅ! ចូរនាំគ្នាប្រព្រឹត្តតាមសុចរិតយុត្តិធម៌ កុំរឹបអូសយកដីពីប្រជាជនរបស់យើងទៀត! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងជាម្ចាស់ដែលនៅអស់កល្ប! ដោយអ្នកបានយករូបព្រះដ៏គួរស្អប់ខ្ពើម ជារូបដ៏ចង្រៃ មកដាក់នៅក្នុងទីសក្ការៈរបស់យើង ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង យើងនឹងដកប្រជាជនចេញពីអ្នក យើងនឹងមិនអាណិតមេត្តាអ្នកទេ ហើយយើងនឹងប្រព្រឹត្តចំពោះអ្នក ដោយឥតត្រាប្រណីឡើយ។
បន្ទាប់មក ចូរយកចំណែកខ្លះពីចំនួនតូចនោះបោះទៅក្នុងភ្លើង ហើយមានភ្លើងមួយចេញពីក្នុងនោះមកប្រឆាំងនឹងពូជពង្សអ៊ីស្រអែលទាំងមូល»។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា “ចូរគក់ទ្រូង និងទន្ទ្រាំជើង ទាំងស្រែកយំសោកស្ដាយ ព្រោះតែអំពើអាក្រក់ថោកទាប ដែលជនជាតិអ៊ីស្រអែលបានប្រព្រឹត្ត។ ពួកគេនឹងស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺរាតត្បាត។
អ្នកដែលគេចខ្លួនរួច នាំគ្នារត់ទៅរស់នៅតាមភ្នំ ដូចព្រាបរស់នៅតាមជ្រលងភ្នំ។ ពួកគេទាំងអស់គ្នាស្រែកថ្ងូរ ព្រោះតែកំហុសដែលម្នាក់ៗបានប្រព្រឹត្ត។
«កូនមនុស្សអើយ យើងអុលឡោះតាអាឡាជាម្ចាស់ យើងប្រាប់ឲ្យអ្នកដឹងថា ស្រុកអ៊ីស្រអែលត្រូវវិនាសហើយ មហន្តរាយកំពុងតែចូលមកតាមទិសទាំងបួន!
«ចូររៀបចំច្រវាក់ ដ្បិតស្រុកនេះពោរពេញដោយអំពើឧក្រិដ្ឋ ទីក្រុងពោរពេញដោយអំពើឃោរឃៅ។
ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញឬទេ? អំពើគួរស្អប់ខ្ពើមដែលពូជពង្សយូដាប្រព្រឹត្តនៅទីនេះមិនទាន់គ្រប់គ្រាន់ទេ បានជាពួកគេប្រព្រឹត្តអំពើឃោរឃៅពាសពេញស្រុកថែមទៀត ពួកគេចេះតែធ្វើឲ្យយើងខឹង។ ពួកគេយកមែកឈើដាក់ជិតច្រមុះរបស់ខ្លួន។
ពួកគេមិនចេះប្រព្រឹត្តអំពើទៀងត្រង់ទេ ពួកគេយករបស់របរដែលលួចប្លន់ និងរឹបអូស ទៅដាក់ពេញប្រាសាទរបស់ខ្លួន - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អ្នករាល់គ្នាចង់ពន្យារពេល កុំឲ្យថ្ងៃវេទនាខិតចូលមកដល់ តែអ្នករាល់គ្នាបែរជាធ្វើឲ្យ រាជ្យដ៏ឃោរឃៅកាន់តែខិតចូលមកជិត។
បើគេប៉ុនប៉ងចង់បានស្រែចម្ការណា គេដណ្ដើមយកស្រែចម្ការនោះ បើគេប៉ុនប៉ងចង់បានផ្ទះណា គេរឹបអូសយកផ្ទះនោះ គេប្លន់ម្ចាស់ផ្ទះ និងគ្រួសារ ហើយដណ្ដើមយកមត៌ករបស់គាត់ទៀតផង។
អ្នករាល់គ្នាស៊ីសាច់ប្រជាជនរបស់ខ្ញុំ អ្នករាល់គ្នាបកស្បែកគេ បំបាក់ឆ្អឹងគេ ហើយកាប់គេជាដុំៗ ដូចសាច់នៅក្នុងថ្លាង។
អ្នកមាននៅក្រុងនេះប្រព្រឹត្តអំពើឃោរឃៅ អ្នកក្រុងនេះគិតតែនិយាយកុហក និងបោកបញ្ឆោតគ្នា។
នៅថ្ងៃអុលឡោះតាអាឡាខឹងយ៉ាងខ្លាំង ប្រាក់ ឬមាសពុំអាចរំដោះពួកគេបានទេ។ ផែនដីទាំងមូលនឹងត្រូវរលាយ ដោយសារភ្លើងនៃកំហឹងរបស់អុលឡោះតាអាឡា។ ពេលទ្រង់លុបបំបាត់មនុស្សទាំងអស់ពីផែនដី ជាពេលមួយដ៏គួរឲ្យព្រឺខ្លាចបំផុត។
ដ្បិតអ្នកណាគ្មានចិត្ដមេត្ដាករុណា អុលឡោះក៏នឹងវិនិច្ឆ័យទោសអ្នកនោះ ដោយឥតមេត្ដាករុណាដែរ។ អ្នកមានចិត្ដមេត្ដាករុណា មិនខ្លាចទ្រង់វិនិច្ឆ័យទោសឡើយ