Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សេផានា 1:18 - អាល់គីតាប

18 នៅ​ថ្ងៃអុលឡោះ‌តាអាឡា​ខឹង​យ៉ាង​ខ្លាំង ប្រាក់ ឬ​មាស​ពុំ​អាច​រំដោះ​ពួក​គេ​បាន​ទេ។ ផែនដី​ទាំង​មូល​នឹង​ត្រូវ​រលាយ ដោយ‌សារ​ភ្លើង​នៃ​កំហឹង​របស់​អុលឡោះ​តាអាឡា។ ពេល​ទ្រង់​លុប​បំបាត់​មនុស្ស​ទាំង​អស់​ពី​ផែនដី ជា​ពេល​មួយ​ដ៏​គួរ​ឲ្យ​ព្រឺ​ខ្លាច​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ទោះ​ទាំង​ប្រាក់ និង​មាស​របស់​គេ ក៏​មិន​អាច​នឹង​ជួយ​គេ​ឲ្យ​រួច​ក្នុង​ថ្ងៃ នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​បាន​ដែរ ផែន​ដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ​អស់ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​អាស្រ័យ​នៅ​ផែន​ដី​ផុត​ទៅ អើ ព្រះ‌អង្គ​នឹង​ធ្វើ​ផុត​ទៅ​ជា​មួយ​រំពេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ខ្ញាល់​យ៉ាង​ខ្លាំង ប្រាក់ ឬ​មាស​ពុំ​អាច​រំដោះ​ពួក​គេ​ទេ។ ផែនដី​ទាំង​មូល​នឹង​ត្រូវ​រលាយ ដោយ‌សារ​ភ្លើង​នៃ​ព្រះ‌ពិរោធ។ ពេល​ព្រះអង្គ​លុប​បំបាត់​មនុស្ស​ទាំង​អស់​ពី​ផែនដី ជា​ពេល​មួយ​ដ៏​គួរ​ឲ្យ​ព្រឺ​ខ្លាច​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ទោះ​ទាំង​ប្រាក់ នឹង​មាស​របស់​គេ ក៏​មិន​អាច​នឹង​ជួយ​គេ​ឲ្យ​រួច ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ដែរ គឺ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ឆេះ​អស់​ទៅ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​ទ្រង់ ដ្បិត​ទ្រង់​នឹង​ធ្វើ​ឲ្យ​ផុត​ទៅ អើ ទ្រង់​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក បាន​ផុត​ទៅ​ជា​មួយ​រំពេច។

សូមមើលជំពូក ចម្លង




សេផានា 1:18
40 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​នឹង​លុប​បំបាត់​មនុស្ស​លោក​ដែល​យើង​បាន​បង្កើត​មក​ឲ្យ​អស់​ពី​ផែនដី គឺ​ចាប់​តាំង​ពី​មនុស្ស រហូត​ដល់​សត្វ​ស្រុក ចាប់​តាំង​ពី​សត្វ​លូន​វារ រហូត​ដល់​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ ដ្បិត​យើង​ស្តាយ​ដោយ​បាន​បង្កើត​គេ​មក»។


ប្រជា‌ជន​យូដា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ទាស់​នឹង​បំណងអុលឡោះ‌តាអាឡា។ ពួក​គេ​បាន​ធ្វើ​ឲ្យ​ទ្រង់​ខឹង ដោយ‌សារ​តែ​អំពើ​បាប​ដែល​ពួក​គេ​ប្រព្រឹត្ត លើស​ពី​ដូន‌តា​របស់​ពួក​គេ​ទៅ​ទៀត។


នៅ​ថ្ងៃ​មាន​ទុក្ខ​វេទនា នៅ​ថ្ងៃ​ដែល​អុលឡោះ​មាន​កំហឹង មនុស្ស​អាក្រក់​តែងតែ​រួច​ខ្លួន។


ខ្ញុំ​មុខ​ជា​បាន​សម្រាក​ជា​មួយ​ពួក​មេ​ដឹក​នាំ ដែល​មាន​មាស​ប្រាក់​ពេញ​ផ្ទះ។


ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ទ្រង់ ដោយ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ នៅ​តាម​ទី‌សក្ការៈ​របស់​សាសន៍​ដទៃ​នៅ​លើ​ភ្នំ ធ្វើ​ឲ្យ​ទាស់​ចិត្ត​ទ្រង់​ជា​ខ្លាំង។


អុលឡោះ‌តាអាឡា​អើយ តើ​ទ្រង់​ខឹង នឹង​យើង​ខ្ញុំ​ដូច្នេះ រហូត​ដល់​កាល​ណា? តើ​ទ្រង់​នៅ​តែ​មាន​ចិត្ត ក្ដៅ​ឆេះ‌ឆួល​នឹង​យើង​ខ្ញុំ​ដល់​កាល​ណា​ទៀត?​


នៅ​ថ្ងៃ​អុលឡោះ‌តាអាឡា​វិនិច្ឆ័យ​ទោស ទ្រព្យ​សម្បត្តិ​គ្មាន​ប្រយោជន៍​អ្វី​ទេ គឺ​មាន​តែ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ ទើប​អាច​ជួយ​ឲ្យ​រួច​ពី​ស្លាប់​បាន។


រីឯ​អ្នក​មាន​វិញ គេ​ចាត់​ទុក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ជា​ទីក្រុង​មួយ ដែល​មាន​កំពែង​រឹង‌មាំ។ គេ​នឹក​ស្មាន​ថា សម្បត្តិ​នេះ​ជា​កំពែង​ការពារ​ខ្លួន​គេ​ឲ្យ​បាន​សុខ។


ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល គឺ​ម្ចាស់​ដ៏​មាន​អំណាច របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ថា: យើង​នឹង​ដណ្ដើម​យក​ជ័យ‌ជំនះ​ពី​បច្ចា‌មិត្ត​របស់​យើង ហើយ​យើង​នឹង​សង‌សឹក​ខ្មាំង​សត្រូវ​របស់​យើង!


ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ អុលឡោះ​ដែល​ជា ពន្លឺ និង​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ប្រែ​ទៅ​ជា​ភ្លើង ឆាប‌ឆេះ​បន្លា និង​រពាក់។


ពេល​អុលឡោះ‌តាអាឡា​ដាក់​ទោស គឺ​ពេល​ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់ ព្យុះ​សង្ឃរា​ពី​ស្រុក​ឆ្ងាយ​បក់​បោក​មក តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្ដេច? តើ​អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​រក​ជំនួយ​ពី​នរណា? តើ​អ្នក​រាល់​គ្នា​នឹង​យក​ទ្រព្យ​សម្បត្តិ របស់​អ្នក​រាល់​គ្នា​ទៅ​ទុក​នៅ​ឯ​ណា?


ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ទៀត​ថា៖ «យើង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង​មក​លើ​កន្លែង​នេះ គឺ​លើ​មនុស្ស សត្វ ព្រៃ​ព្រឹក្សា និង​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី។ កំហឹង​នេះ​ប្រៀប​បាន​នឹង​ភ្លើង ដែល​ឆេះ​ពុំ​រលត់​ឡើយ»។


តាម​ក្រុង​នានា​នៅ​ស្រុក​យូដា និង​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម យើង​នឹង​លែង​ឲ្យ​មាន​ឮ​សូរ​សំឡេង​ដ៏​សប្បាយ បទ​ចំរៀង​សម្រាប់​ពិធី​បុណ្យ ឬ​ក៏​ភ្លេង​ការ​ទៀត​ហើយ ដ្បិត​ស្រុក​នេះ​នឹង​វិនាស​សូន្យ»។


«យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ ជា​កន្លែង​ដែល​ឆ្កែ​ចចក​យក​ធ្វើ​ជា​ជំរក។ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ គ្មាន​នរណា​រស់​នៅ!»។


យើង​នឹង​ដាក់​ទោស​នាង ដូច​គេ​ដាក់​ទោស​ស្រី​ផិត​ប្ដី និង​ស្រី​ឃាតក យើង​នឹង​ឲ្យ​គេ​បង្ហូរ​ឈាម​នាង តាម​កំហឹង និង​ចិត្ត​ប្រច័ណ្ឌ​របស់​យើង។


ដោយ​យើង​មាន​ចិត្ត​ប្រច័ណ្ឌ យើង​នឹង​បណ្ដោយ​ឲ្យ​ពួក​គេ​ធ្វើ​បាប​នាង​យ៉ាង​ឃោរ‌ឃៅ ពួក​គេ​កាត់​ច្រមុះ និង​កាត់​ត្រចៀក​នាង ព្រម​ទាំង​សម្លាប់​កូន​ចៅ​របស់​នាង ដោយ​មុខ​ដាវ ពួក​គេ​នឹង​យក​កូន​ប្រុស​កូន​ស្រី​របស់​នាង​ទៅ​ដុត​ទាំង​រស់។


អំពើ​ហិង្សា​ក៏​កើន​ឡើង ធ្វើ​ឲ្យ​អំពើ​អាក្រក់​រឹត​តែ​ឃោរ‌ឃៅ។ ពួក​គេ​គ្មាន​នៅ​សល់​អ្វី​ទៀត​ទេ គឺ​បាត់​បង់​ទ្រព្យ​សម្បត្តិ បាត់​បង់​កិត្តិយស និង​ភាព​ថ្លៃ‌ថ្នូរ។


ពួក​គេ​បាច​ប្រាក់​របស់​ខ្លួន​ចោល​តាម​ផ្លូវ មាស​របស់​គេ​ក៏​អស់​តម្លៃ។ នៅ​ថ្ងៃអុលឡោះ‌តាអាឡា​ខឹង ប្រាក់ និង​មាស​ពុំ​អាច​រំដោះ​ពួក​គេ ឲ្យ​រួច​ខ្លួន​បាន​ឡើយ។ ពួក​គេ​ក៏​ពុំ​អាច​យក​មាស​ប្រាក់​នេះ ទៅ​ទិញ​អ្វី​មក​ចំអែត​ក្រពះ​បាន​ដែរ ដ្បិត​មាស និង​ប្រាក់ ជា​មូល​ហេតុ នាំ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «ទុក្ខ​វេទនា​មក​ដល់​ហើយ! គឺ​ទុក្ខ​វេទនា​ខុស​ប្លែក​ពី​ធម្មតា!


ប្រជា‌ជន​នៅ​ផ្សារ​ក្រោម​អើយ ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ! ដ្បិត​អ្នក​ជំនួញ​ទាំង​ប៉ុន្មាន​វិនាស​អស់​ហើយ ពួក​អស់​អ្នក​ដូរ​ប្រាក់​ក៏​ត្រូវ​អន្តរាយ​អស់​ដែរ។


ថ្ងៃ​នោះ​ជា​ថ្ងៃ​ទ្រង់​ខឹង​យ៉ាង​ខ្លាំង ជា​ថ្ងៃ​វេទនា និង​ថ្ងៃ​តប់‌ប្រមល់ ជា​ថ្ងៃ​មហន្ត‌រាយ និង​ហិន​វិនាស ជា​ថ្ងៃ​ដ៏​ងងឹត ជា​ថ្ងៃ​អន្ធការ ជា​ថ្ងៃ​ដែល​មាន​ពពក ងងឹត​អាប់‌អួ


មុន​ពេល​អុលឡោះ​ប្រកាស​ដាក់​ទោស មុន​ពេល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ​ដូច​ចំបើង ប៉ើង​តាម​ខ្យល់ និង​មុន​ពេលអុលឡោះ‌តាអាឡា​ធ្វើ​ទោស​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ទ្រង់​ខឹង​យ៉ាង​ខ្លាំង!


ហេតុ​នេះ ចូរ​ចាំ​យើង​សិន! ចូរ​រង់‌ចាំ​ថ្ងៃ​យើង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា។ យើង​នឹង​ប្រមូល​ប្រជា‌ជាតិ និង​នគរ​ទាំង‌ឡាយ យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង ទៅ​លើ​ពួក​គេ ដូច​ភ្លើង​ឆាប‌ឆេះ ដ្បិត​ភ្លើង​នៃ​កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះ ផែនដី​ទាំង​មូល -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់​បង់​ជីវិត នោះ​នឹង​មាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?


ឬ​មួយ​ក៏​យើង​ចង់​ឲ្យ​អ៊ីសា‌ជាអម្ចាស់​ច្រណែន? តើ​យើង​ខ្លាំង​ពូកែ​ជាង​គាត់​ឬ?


នៅ​ថ្ងៃ​នោះ កំហឹង​របស់​យើង​នឹង​ឆាប​ឆេះ​ទៅ​លើ​ពួក​គេ យើង​នឹង​បោះ​បង់​ចោល​ពួក​គេ យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ទៀត​ហើយ។ ខ្មាំង​សត្រូវ​នឹង​លេប​បំបាត់​ពួក​គេ ទុក្ខ​វេទនា និង​ភាព​អាសន្ន​ជា​ច្រើន កើត​មាន​ដល់​ពួក​គេ។ ពេល​នោះ ពួក​គេ​មុខ​ជា​ពោល​ថា “ទុក្ខ​វេទនា​កើត​មាន​ដល់​ខ្ញុំ​ដូច្នេះ មក​ពី​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​លែង​នៅ​ជា​មួយ​ខ្ញុំ!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម