អ្នកមាន អាចជួបប្រទះនឹងការអត់ឃ្លាន ខ្វះខាតចំណីបរិភោគ តែអស់អ្នកដែលស្វែងរកអុលឡោះតាអាឡា នឹងមិនខ្វះអ្វីសោះឡើយ។
អេសាយ 65:13 - អាល់គីតាប ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់ មានបន្ទូលថា៖ «អ្នកបម្រើរបស់យើងនឹងមានអាហារបរិភោគ តែអ្នករាល់គ្នានឹងឃ្លាន អ្នកបម្រើរបស់យើងនឹងមានទឹកផឹក តែអ្នករាល់គ្នានឹងស្រេក អ្នកបម្រើរបស់យើងនឹងមានអំណរសប្បាយ តែអ្នករាល់គ្នានឹងត្រូវអាម៉ាស់។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា មានបន្ទូលដូច្នេះថា៖ “មើល៍! ពួកអ្នកបម្រើរបស់យើងនឹងហូប ប៉ុន្តែអ្នករាល់គ្នានឹងឃ្លាន! មើល៍! ពួកអ្នកបម្រើរបស់យើងនឹងផឹក ប៉ុន្តែអ្នករាល់គ្នានឹងស្រេក! មើល៍! ពួកអ្នកបម្រើរបស់យើងនឹងអរសប្បាយ ប៉ុន្តែអ្នករាល់គ្នានឹងអាម៉ាស់មុខ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ពួកអ្នកបម្រើយើងនឹងបានស៊ី តែអ្នករាល់គ្នានឹងត្រូវឃ្លាន ពួកអ្នកបម្រើយើងនឹងបានផឹក តែអ្នករាល់គ្នានឹងត្រូវស្រេក ពួកអ្នកបម្រើយើងនឹងអរសប្បាយ តែអ្នករាល់គ្នានឹងត្រូវខ្មាស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ «អ្នកបម្រើរបស់យើងនឹងមានអាហារបរិភោគ តែអ្នករាល់គ្នានឹងឃ្លាន អ្នកបម្រើរបស់យើងនឹងមានទឹកផឹក តែអ្នករាល់គ្នានឹងស្រេក អ្នកបម្រើរបស់យើងនឹងមានអំណរសប្បាយ តែអ្នករាល់គ្នានឹងត្រូវអាម៉ាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះមើល ពួកអ្នកបំរើអញនឹងបានស៊ី តែឯងរាល់គ្នានឹងត្រូវឃ្លាន មើល ពួកអ្នកបំរើអញនឹងបានផឹក តែឯងរាល់គ្នានឹងត្រូវស្រេក មើល ពួកអ្នកបំរើអញនឹងអរសប្បាយ តែឯងរាល់គ្នានឹងត្រូវខ្មាស |
អ្នកមាន អាចជួបប្រទះនឹងការអត់ឃ្លាន ខ្វះខាតចំណីបរិភោគ តែអស់អ្នកដែលស្វែងរកអុលឡោះតាអាឡា នឹងមិនខ្វះអ្វីសោះឡើយ។
មនុស្សសុចរិតតែងតែមានអាហារបរិភោគគ្រប់គ្រាន់ជាដរាប រីឯមនុស្សអាក្រក់តែងតែអត់បាយ។
ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តស្ដាប់បង្គាប់យើង អ្នករាល់គ្នានឹងបរិភោគ ផលល្អៗនៅក្នុងស្រុកនេះ។
ជនក្រីក្រ និងជនទុគ៌តស្វែងរកទឹក តែរកពុំបានទេ គេស្រេកខះក។ យើងជាអុលឡោះតាអាឡានឹងឆ្លើយតបចំពោះ ពាក្យអង្វររបស់ពួកគេ យើងជាម្ចាស់នៃជនជាតិអ៊ីស្រអែល នឹងមិនបោះបង់ចោលគេឡើយ។
យើងនឹងធ្វើឲ្យមានទន្លេ ផុសចេញពីផ្នូកខ្សាច់ ហើយមានទឹកហូរតាមជ្រលងភ្នំ។ យើងនឹងធ្វើឲ្យវាលរហោស្ថាន ប្រែទៅជាបឹងបួ ឲ្យដីហួតហែងប្រែជាប្រភពទឹកទៅវិញ។
រីឯអស់អ្នកដែលផ្ញើជីវិតស្តេចក្លែងក្លាយ ហើយហៅរូបបដិមាថាជាព្រះរបស់ខ្លួន មុខជាដកខ្លួនថយ និងត្រូវអាម៉ាស់។
រីឯអស់អ្នកដែលថ្វាយបង្គំរូបទាំងនោះ នឹងត្រូវអាម៉ាស់ ដ្បិតអ្នកឆ្លាក់រូបទាំងនោះសុទ្ធតែជាមនុស្ស។ ទុកឲ្យពួកគេប្រមូលគ្នា ឲ្យគេជួបជុំគ្នាទៅ ពួកគេនឹងត្រូវញាប់ញ័រ ហើយអាម៉ាស់មុខ។
អស់អ្នកដែលឆ្លាក់រូបបដិមា សុទ្ធតែជាមនុស្សឥតបានការ រីឯស្នាដៃដែលគេចាត់ទុកថាមានតម្លៃ ក៏គ្មានសារប្រយោជន៍អ្វីដែរ។ រូបព្រះទាំងនោះជាសាក្សីរបស់ពួកគេ តែជាសាក្សីដែលមិនចេះមើល ហើយក៏មិនដឹងអ្វីដែរ គឺគ្រាន់តែធ្វើឲ្យពួកគេខកចិត្តប៉ុណ្ណោះ។
ពួកគេលែងស្រេកឃ្លានទៀតហើយ ខ្យល់ក្ដៅ និងព្រះអាទិត្យ មិនធ្វើទុក្ខគេទេ ដ្បិតអុលឡោះដែលមានចិត្ត មេត្តាករុណាចំពោះគេ ទ្រង់នាំផ្លូវគេ ទ្រង់ដឹកនាំគេឆ្ពោះទៅកាន់ប្រភពទឹក។
ហេតុនេះហើយបានជាខ្មាំងនឹងកៀរ ប្រជារាស្ត្ររបស់យើងនាំយកទៅជាឈ្លើយ ដ្បិតពួកគេមិនយល់អ្វីទាំងអស់។ អ្នកធំរបស់គេនឹងស្លាប់ ដោយអត់បាយ ប្រជាជនតូចតាចនឹងស្លាប់ដោយអត់ទឹក។
រីឯអ្នកទាំងអស់គ្នាដែលបង្កាត់ភ្លើង ហើយដុតព្រួញភ្លើង អ្នករាល់គ្នាមុខជាត្រូវធ្លាក់ទៅក្នុងភ្លើងដែល ឆេះយ៉ាងសន្ធោសន្ធៅ ព្រួញភ្លើងដែលអ្នករាល់គ្នាដុត ក៏នឹងឆាបឆេះអ្នករាល់គ្នាដែរ។ យើងដាក់ទោសអ្នករាល់គ្នា ដោយដៃយើងផ្ទាល់ ហើយអ្នករាល់គ្នា នឹងត្រូវស្លាប់យ៉ាងសែនវេទនា។
អ្នករាល់គ្នាលែងអាម៉ាស់ និងលែងបាក់មុខទៀតហើយ អ្នករាល់គ្នានឹងទទួលទឹកដីរបស់គេ មួយទ្វេជាពីរទុកជាមត៌ក អ្នករាល់គ្នានឹងមានអំណរសប្បាយ អស់កល្បជានិច្ច។
ផ្ទុយទៅវិញ អស់អ្នកដែលច្រូតកាត់ នឹងបានស្រូវអង្ករបរិភោគ ហើយនាំគ្នាសរសើរតម្កើងអុលឡោះតាអាឡា។ រីឯអស់អ្នកដែលបេះផ្លែទំពាំងបាយជូរ នឹងបានស្រាទំពាំងបាយជូរផឹកនៅ ក្នុងទីធ្លាសក្ការៈរបស់យើង។
កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹម បានសុខសាន្តដូច្នេះ អ្នករាល់គ្នានឹងមានចិត្តសប្បាយរីករាយ ហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ ដូចស្មៅលាស់ស្រស់បំព្រង។ អុលឡោះតាអាឡានឹងសំដែងអំណាច ឲ្យអ្នកបម្រើរបស់ទ្រង់ឃើញ តែទ្រង់សំដែងកំហឹងទាស់នឹង ខ្មាំងសត្រូវរបស់ទ្រង់។
អ្នករាល់គ្នាដែលស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា ដោយញាប់ញ័រ ចូរនាំគ្នាស្ដាប់ទ្រង់។ បងប្អូនរបស់អ្នករាល់គ្នា ស្អប់ និងកាត់កាល់អ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាគោរពទ្រង់។ ពួកគេពោលថា “សូមអុលឡោះតាអាឡាសំដែង សិរីរុងរឿង ដើម្បីឲ្យយើងឃើញអំណរ របស់អ្នករាល់គ្នាផង!”។ អ្នកទាំងនោះមុខជាត្រូវអាម៉ាស់។
គេនឹងដើរកាត់ស្រុកទាំងកើតទុក្ខ ទាំងឃ្លាន ពេលគេឃ្លាន គេក្ដៅក្រហាយ ហើយប្រទេចផ្ដាសាស្ដេច និងអុលឡោះជាម្ចាស់របស់ខ្លួន គេងើយមើលទៅលើ
ខ្យល់នឹងផាត់យកពួកមេដឹកនាំរបស់អ្នក ទៅបាត់អស់ គូស្នេហ៍របស់អ្នក នឹងត្រូវគេចាប់យកទៅជាឈ្លើយសឹក។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់ បាក់មុខ ព្រោះតែអំពើទុច្ចរិតរបស់អ្នក។
មានមនុស្សជាច្រើនដែលស្ថិតនៅក្នុងផ្នូរនឹងរស់ឡើងវិញ អ្នកខ្លះនឹងទទួលជីវិតអស់កល្បជានិច្ច អ្នកខ្លះទៀតនឹងត្រូវអាម៉ាស់មុខ ព្រមទាំងរងទុក្ខទោសអស់កល្បជានិច្ចផង។
ពួកគេបរិភោគ តែមិនចេះឆ្អែត ពួកគេប្រព្រឹត្តអំពើពេស្យាចារ តែមិនបានចំរុងចំរើនទេ ដ្បិតពួកគេបោះបង់ចោលយើង ដែលជាអុលឡោះតាអាឡា ទៅប្រព្រឹត្ត
ពេលនោះ អ្នករាល់គ្នានឹងឃើញសាជាថ្មីថា តើមនុស្សសុចរិត និងមនុស្សអាក្រក់ ខុសគ្នាយ៉ាងណា ហើយអ្នកគោរពបម្រើអុលឡោះ និងអ្នកមិនគោរពបម្រើ ខុសគ្នាយ៉ាងណា