ខ្ញុំស្វែងរកទ្រង់យ៉ាងអស់ពីចិត្ត សូមកុំបណ្តោយឲ្យខ្ញុំងាកចេញ ពីបទបញ្ជារបស់ទ្រង់ឡើយ!
អេសាយ 63:17 - អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់អើយ! ហេតុអ្វីបានជាទ្រង់ បណ្ដោយឲ្យយើងខ្ញុំវង្វេងឆ្ងាយពីមាគ៌ា របស់ទ្រង់ដូច្នេះ? ហេតុអ្វីបានជាទ្រង់បណ្ដោយឲ្យយើងខ្ញុំ មានចិត្តរឹងរូសមិនព្រមគោរពកោតខ្លាច ទ្រង់ដូច្នេះ? សូមមកវិញ សូមរកយុត្តិធម៌ឲ្យយើងខ្ញុំជាអ្នកបម្រើ និងជាកុលសម្ព័ន្ធផ្ទាល់របស់ទ្រង់ផង។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីមាគ៌ារបស់ព្រះអង្គ ក៏ធ្វើឲ្យចិត្តរបស់យើងខ្ញុំរឹងរូសគ្មានការកោតខ្លាចដល់ព្រះអង្គដូច្នេះ? សូមព្រះអង្គយាងត្រឡប់មកវិញដោយយល់ដល់បាវបម្រើរបស់ព្រះអង្គ ដែលជាកុលសម្ព័ន្ធនៃមរតករបស់ព្រះអង្គផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គ ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីផ្លូវរបស់ព្រះអង្គ ហើយឲ្យយើងខ្ញុំមានចិត្តរឹងទទឹង ចំពោះសេចក្ដីកោតខ្លាចដល់ព្រះអង្គដូច្នេះ? សូមព្រះអង្គវិលមកវិញ ដោយយល់ដល់ពួកអ្នកបម្រើរបស់ព្រះអង្គ គឺជាកុលសម្ព័ន្ធទាំងប៉ុន្មាននៃមត៌ករបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ! ហេតុអ្វីបានជាព្រះអង្គ បណ្ដោយឲ្យយើងខ្ញុំវង្វេងឆ្ងាយពីមាគ៌ា របស់ព្រះអង្គដូច្នេះ? ហេតុអ្វីបានជាព្រះអង្គបណ្ដោយឲ្យយើងខ្ញុំ មានចិត្តរឹងរូសមិនព្រមគោរពកោតខ្លាច ព្រះអង្គដូច្នេះ? សូមយាងមកវិញ សូមរកយុត្តិធម៌ឲ្យយើងខ្ញុំជាអ្នកបម្រើ និងជាកុលសម្ព័ន្ធផ្ទាល់របស់ព្រះអង្គផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីផ្លូវរបស់ទ្រង់ ហើយឲ្យយើងខ្ញុំមានចិត្តរឹងទទឹងចំពោះសេចក្ដីកោតខ្លាចដល់ទ្រង់ដូច្នេះ សូមទ្រង់វិលមកវិញ ដោយយល់ដល់ពួកអ្នកបំរើរបស់ទ្រង់ គឺជាពូជអំបូរទាំងប៉ុន្មាននៃមរដករបស់ទ្រង់ |
ខ្ញុំស្វែងរកទ្រង់យ៉ាងអស់ពីចិត្ត សូមកុំបណ្តោយឲ្យខ្ញុំងាកចេញ ពីបទបញ្ជារបស់ទ្រង់ឡើយ!
សូមកុំបណ្តោយឲ្យចិត្តខ្ញុំ មានលំអៀងទៅរកអំពើអាក្រក់ ហើយប្រព្រឹត្តអំពើអាក្រក់ រួមជាមួយមនុស្សទុច្ចរិត សូមកុំឲ្យខ្ញុំចូលរួមជប់លៀង ជាមួយពួកគេឡើយ។
ឱអុលឡោះជាម្ចាស់នៃពិភពទាំងមូលអើយ សូមមកវិញ! សូមមើលពីសូរ៉កាមក! សូមមកជួយចម្ការទំពាំងបាយជូរនេះផង!
អុលឡោះតាអាឡាអើយ សូមមកវិញ តើទ្រង់នៅបង្អង់ដល់កាលណាទៀត សូមអាណិតមេត្តាយើងខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ផង!
ម៉ូសា និងហារូនបានសំដែងការអស្ចារ្យទាំងនោះនៅមុខស្តេចហ្វៀរ៉អ៊ូន តែ អុលឡោះតាអាឡាបានធ្វើឲ្យស្តេចមានចិត្តមានះ មិនព្រមបើកឲ្យកូនចៅអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីបឡើយ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងផ្តល់អំណាចឲ្យអ្នកសំដែងការអស្ចារ្យ។ ដូច្នេះ ពេលទៅដល់ស្រុកអេស៊ីប ចូរសំដែងការអស្ចារ្យទាំងនោះឲ្យស្តេចហ្វៀរ៉អ៊ូនឃើញ។ រីឯយើងវិញ យើងនឹងធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តរឹងចចេស មិនព្រមឲ្យជនជាតិអ៊ីស្រអែលចេញមកទេ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងប្រទានពរដល់ពួកគេថា: «ឲ្យអេស៊ីបជាប្រជាជនរបស់យើង ព្រមទាំងអាស្ស៊ីរី ដែលយើងបានបង្កើតមក និងអ៊ីស្រអែលជាចំណែកមត៌ករបស់យើង បានទទួលពរ!»។
អុលឡោះតាអាឡាមានបន្ទូលថា: ប្រជារាស្ត្រនេះចូលមកជិតយើង ហើយលើកតម្កើងយើងត្រឹមតែពាក្យសំដី និងបបូរមាត់ប៉ុណ្ណោះ តែចិត្តរបស់គេនៅឆ្ងាយពីយើងណាស់ រីឯការដែលពួកគេគោរពកោតខ្លាចយើង គ្រាន់តែជាទំនៀមទម្លាប់ ដែលគេរៀនពីមនុស្សប៉ុណ្ណោះ។
ហេតុនេះហើយបានជាយើងធ្វើឲ្យ ប្រជារាស្ត្រនេះរឹតតែងឿងឆ្ងល់តទៅទៀត ដោយប្រើការអស្ចារ្យ និងអំណាចផ្សេងៗ យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹង រលាយសាបសូនទៅដែរ។
ខ្យល់ដែលចេញពីទ្រង់ប្រៀបបាននឹង ទឹកជ្រោះ ដែលជន់ឡើងរហូតដល់ច្រមុះ។ ទ្រង់នឹងរែងប្រជាជាតិទាំងនោះ ឲ្យវិនាសបាត់បង់ ទ្រង់ដាក់ដែកបង្ហៀរនៅមាត់ប្រជាជននេះ ដើម្បីនាំគេទៅកន្លែងដែលគេមិនចង់ទៅ។
ចូរធ្វើឲ្យប្រជាជននេះមានចិត្តរឹងរូស ចូរធ្វើឲ្យត្រចៀកគេធ្ងន់ ចូរបិទភ្នែកគេ កុំឲ្យមើលឃើញ កុំឲ្យត្រចៀកគេស្ដាប់ឮ កុំឲ្យប្រាជ្ញារបស់គេស្វែងយល់បាន ក្រែងលោគេប្រែចិត្តគំនិត ហើយយើងនឹងប្រោសគេឲ្យបានជា!»។
យើងធ្វើឲ្យពួកគេទៅជាសៅហ្មង ដោយសារជំនូនរបស់ខ្លួន គឺនៅពេលដែលគេយកកូនច្បងរបស់ខ្លួនទៅដុតជាយញ្ញបូជា។ យើងចង់ឲ្យពួកគេវិនាសហិនហោច ដើម្បីឲ្យពួកគេទទួលស្គាល់ ថាយើងពិតជាអុលឡោះតាអាឡាមែន។
ពេលនោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាពោលឡើងថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ! តើដល់ពេលណាទើបទ្រង់អាណិតមេត្តាក្រុងយេរូសាឡឹម និងក្រុងឯទៀតៗក្នុងស្រុកយូដា? ទ្រង់ខឹងនឹងក្រុងទាំងនេះអស់រយៈពេលចិតសិបឆ្នាំហើយ»។
ពេលគេដាក់ហិបចុះ លោកនិយាយថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ សូមមកនៅជាមួយជនជាតិអ៊ីស្រអែលដែលមានចំនួនយ៉ាងច្រើនអនេកអនន្ត»។
«អុលឡោះបានធ្វើឲ្យភ្នែកគេខ្វាក់ ឲ្យចិត្ដគេរឹង មិនឲ្យភ្នែកគេឃើញ មិនឲ្យប្រាជ្ញាគេយល់ ហើយមិនឲ្យគេងាកមករកយើង ក្រែងលោយើងប្រោសគេឲ្យបានជា»។
ប៉ុន្តែ ស្តេចស៊ីហុនជាស្តេចក្រុងហែសបូន ពុំព្រមឲ្យពួកយើងឆ្លងកាត់ស្រុករបស់ខ្លួនទេ ព្រោះអុលឡោះតាអាឡាជាម្ចាស់នៃអ្នក ធ្វើឲ្យស្តេចនោះមានចិត្តមានះ និងរឹងរូស ដើម្បីប្រគល់គេមកក្នុងកណ្តាប់ដៃរបស់អ្នក ដូចអ្នកឃើញនៅថ្ងៃនេះស្រាប់។
អុលឡោះតាអាឡាបានធ្វើឲ្យប្រជាជននៅស្រុកនោះមានចិត្តរឹងរូសចង់ធ្វើសង្គ្រាមជាមួយជនជាតិអ៊ីស្រអែល ដើម្បីឲ្យប្រជាជនអ៊ីស្រអែល បំផ្លាញពួកគេជូនផ្តាច់ដល់ទ្រង់ ឥតត្រាប្រណីឡើយ គឺសម្លាប់ពួកគេឲ្យវិនាសសូន្យ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។